ហក់​តិច​ហក់​ខ្លាំង​…​ត្រូវ​ដូច​គ្នា!!


បាតុកម្ម​កាល​ឆ្នាំ​២០១៣ ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី – កឹ​ម សុខា មេគណ​បក្ស​សង្គ្រោះ​ជាតិ​…​ជា​បាតុកម្ម​ធំ​មួយ​…​ឬ​ជាម​ហា​បាតុកម្ម​កើត
មាននៅ​ក្រុងភ្នំពេញ​…​ជាម​ហា​បាតុកម្ម​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​…​។

មហា​បាតុកម្ម​ពេល​នោះ​…​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា​…​អនាធិបតេយ្យ​ពេញបន្ទុក​…​វ៉ែ​ខ្ទេច បំផ្លាញ​ខ្ទេច​…​ដុត​កម្ទេច​…​ឈាម​ហូរ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​…​ឈាម​ហូរ​នៅ​ផ្លូវ​វេ​ង​ស្រេង​…​បង្កើត​បាន​នូវ​ទុក្ខសោក​…​វិនាសកម្ម​គួរ​ឱ្យ​តក់ស្លុត​…​។

បាតុកម្មហិង្សា​ដ៏​អាក្រក់​បំផុត​នេះ​…​ជា​មេរៀន​ប្រវត្តិសាស្ត្រ​សម្រាប់​មេដឹកនាំ​សង្គម​កម្ពុជា​…​ជា​បទ​ពិសោធន៍​មួយ​ដែល​ទប់​មិន​បាន​ល្អ​…​ដែល​បង្ក្រាប​មិន​ទាន់​ពេល​…​។
ថ្មី​ៗ​បំផុត​នេះ​មេដឹកនាំ​មហា​បាតុកម្ម ឬ​កុបកម្ម​ដ៏​ឃោរឃៅ​នេះ​ប្រកាស​ថា នឹង​ដឹកនាំ​មហា​បាតុកម្ម​ជា​ថ្មី​ទៀត​ថ្ងៃ​២៣ តុលា ខាង​មុខ​…​។​ល​។

ចំណែក​មេដឹកនាំ​ប្រទេស សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​តប​វិញ​ថា ទេ !…​កុំ​ញ៉ាម​…​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​…​ទំហំ​ប៉ុនណា​ក៏​ដោយ​…​ទីណា​ក៏​ដោយ​…​ត្រូវ​តែ​កំចាត់​ចោល ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​សង្គម​…​បើ​ចាប់​ពស់​ត្រូវ​តែ​ចាប់​ក្បាល​…​ហេ ! ហេ !

មែនហើយ​…​តាម​ការ​សន្និដ្ឋាន ប្រ​សិន​មាន​មហា​បាតុកម្ម​មែន​…​មហា​វិនាសកម្ម មហាទុក្ខ​សោក​ប្រាកដជា​កើត​មាន​…​ឈាម​ហូរ​ប្រាកដជា​មាន​…​អនាធិបតេយ្យ​ប្រាកដជា​មាន​ពេញបន្ទុក​…​។

ប៉ុន្តែ​មិន​ជឿ​ថា​អាច​ផ្លាស់​ប្តូរ​សង្គម​បានជា​ដាច់ខាត​…​ចង់​ភ្នាល់​ដាក់​ប៉ុន្មាន​…​ស៊ី​សង​ប៉ុន្មាន​ក៏​ហ៊ាន​ដែរ​…

ឧបមា​ថា មាន​មែន​ទៅ​ចុះ​…​ពស់​មួយ​នៅ​ប្រទេស​ក្រៅ​…​ពស់​មួយទៀត​ឬ​ច្រើន​…​នៅ​ខាងក្នុង​…​ខ្លះ​នៅ​សម្ងំ​សក​ក្នុង​រូង​…​។ ពស់​ក្នុង​រូង​…​បើ​ចាក់ទឹក​ក្តៅ​ចូល ច្បាស់​ជា​ប្រកាច់​លូន​ចេញ​មិន​ខាន​…​។

ស្រមៃ​ឃើញ​ទៀត​…​ប្រសិនបើ​បក្ស​ប្រឆាំង​នៅ​តែ​មានះ​បង្កើត​មហា​បាតុកម្ម​មែន​…​ប្រាកដជា​ថ្ងៃ​អង្សា​មក​ដល់​មិន​ខាន​…​ឬ​ចំណេះ​ជិះ​ក​ឯង​…​ហក់​តិច​ត្រូវ​តិច ហក់​ខ្លាំង​ត្រូវ​ខ្លាំង​…​ហក់​ដល់​កម្លាំង ក្ស័យ​ជីវា​…​ហេ ! ហេ !

យោបល់​អា​ឡេវ​…​គួរ​កុំ​ផ្តេសផ្តាស​អី​អ្ហី !…​យក​ល្អ​ដូរ​ក្បាល​ពស់វែកដំបូក​ចេញ​ទៅ​…​ដាក់​ក្បាល​ពស់វែកកង្កែប​វិញ​ក្រែង​មាន​អាយុ​វែង​ខ្លះទៅ​ហោង​…៕
            អា​ឡេវ

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ