ឲ្យមិត្តភក្តិទៅចែចង់ប្រពន្ធខ្លួនឯង ទីបំផុតចប់
រាជធានីភ្នំពេញ ៖ បន្ទាប់ពីដឹងថាជាល្បិចរបស់ប្តីព្រោះចង់ដឹងចិត្តប្រពន្ធ ស្ត្រីជាប្រពន្ធក៏បានសម្រេចចិត្ត … ទោះបីជាបុរសប្តីប្រឹងឱប និងអង្វរយ៉ាងណាក៏ដោយ …
រាជធានីភ្នំពេញ ៖ បន្ទាប់ពីដឹងថាជាល្បិចរបស់ប្តីព្រោះចង់ដឹងចិត្តប្រពន្ធ ស្ត្រីជាប្រពន្ធក៏បានសម្រេចចិត្ត … ទោះបីជាបុរសប្តីប្រឹងឱប និងអង្វរយ៉ាងណាក៏ដោយ …
រាជធានីភ្នំពេញ ៖ បន្ទាប់ពីដឹងថាជាល្បិចរបស់ប្តីព្រោះចង់ដឹងចិត្តប្រពន្ធ ស្ត្រីជាប្រពន្ធក៏បានសម្រេចចិត្តសុំចែកផ្លូវគ្នាជាមួយប្តីទោះបីជាបុរសប្តីប្រឹងឱប និងអង្វរយ៉ាងណាក៏ដោយ ហើយបីកូនចុះទៅបាត់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលមួយកន្លែងក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់នាងឈ្មោះ ឡេង វុធ អាយុ៣១ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ចំណែកស្ត្រីជាប្រពន្ធសុំមិនបញ្ចេញឈ្មោះ ។
ប្រភពបានឲ្យដឹងទៀតថា ប្តីរបស់នាងជាមនុស្សដែលចូលចិត្តផឹកស៊ី និងលេងល្បែងស៊ីសង និងមានរឿងជាច្រើនទៀតដែលស្ត្រីជាប្រពន្ធភាគច្រើនមិនអាចទទួលយកបាន តែនាងចេះតែមិនដាច់ចិត្ត ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ប្តីរបស់នាងបាននាំមិត្តភក្តិម្នាក់មកផឹកស៊ីនៅបន្ទប់ជួលរបស់ខ្លួន ពេលផឹកស៊ីស្រវឹងស្រឿងៗ ប្តីរបស់នាងបានប្រើល្បិចជាទៅរកទិញស្រា និងសាច់ក្លែមបន្ថែមទៀត ហើយឲ្យមិត្តភក្តិរបស់ខ្លួនមកចែចង់ប្រលោមស្នេហ៍នាង ព្រោះតែចង់ដឹងថា តើប្រពន្ធនៅតែមានចិត្តស្មោះនឹងប្តីដែរឬអត់? ហើយបុរសជាប្តីបានពួននៅខាងក្រៅលបចាំស្តាប់ ។ ខណៈមិត្តភក្តិប្តីបានមកអង្គុយជិតនាង ហើយប្រើភាសាស្នេហាសុំស្រលាញ់ ព្រមទាំងបបួលនាងរត់ទៀតផង តែនាងមិនព្រមទេ ព្រោះនាងមានប្តី និងមានកូនម្នាក់អាយុជាង១ឆ្នាំទៅហើយ ។
ស្ត្រីជាប្រពន្ធឲ្យដឹងបន្ថែមទៀតថា ប្តីរបស់នាងដែលលបចាំស្តាប់នៅខាងក្រៅនោះមិនបានដឹងថា នាងនិងមិត្តភក្តិរបស់គាត់បាននិយាយគ្នាអ្វីខ្លះនោះទេ គ្រាន់តែអង្គុយជិតគ្នា ហើយនិយាយគ្នាតិចៗប៉ុណ្ណោះ ពេលនោះស្រាប់តែប្តីរបស់នាងស្ទុះចូលមកវាយនាងបណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ឃើញបែបនោះមិត្តភក្តិប្តីរបស់នាងក៏ចេញទៅបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ ទើបស្ត្រីជាប្រពន្ធដឹងថា រឿងរ៉ាវទាំងអស់នោះគឺជាល្បិចរបស់ប្តីរបស់ព្រោះតែចង់ដឹងចិត្តរបស់នាង ធ្វើឲ្យនាងខឹងយ៉ាងខ្លាំង គួបផ្សំរឿងផឹកស៊ីអួទីនួ និងរឿងលេងល្បែងអបាយមុខទៀតនោះ ស្ត្រីជាប្រពន្ធក៏សម្រេចចិត្តសុំចែកផ្លូវជាគ្នាជាមួយប្តី តែពេលនោះបុរសជាប្តីអង្វរសុំទោស ដោយឱបប្រពន្ធជាប់រហូត តែទីបំផុតប្រពន្ធនៅតែមិនអនុគ្រោះ ហើយបីកូនចុះចោលប្តីបាត់តែម្តង ។
«កោះសន្តិភាព» បានព្យាយាមទាក់ទងសុំការបំភ្លឺពីបុរសជាប្តីដែរ ប៉ុន្តែបុរសនោះត្រូវបានម្ចាស់បន្ទប់ជួលបណ្ដេញឈប់ឲ្យស្នាក់នៅទីនោះតទៀតទេ ធ្វើការព្យាយាមនោះមិនបានសម្រេចសោះ ៕
ចែករំលែកព័តមាននេះ