ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស្ទូចបង្កគ្រោះត្រង់ចំណុចផ្លូវបំបែក ឆក់យកជីវិត​​​៤នាក់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះ​សីហ​នុ​ ៖ មាន​ករណី​រថយន្ត​ស្ទូច​មួយ​គ្រឿង​បុ.ក​រះ​ម៉ូតូ​និង​រថយន្ត បណ្ដាលឱ្យ​​មនុស្ស​ចំនួន​៤​នាក់ បាត់បង់​

ខេត្តព្រះ​សីហ​នុ​ ៖ មាន​ករណី​រថយន្ត​ស្ទូច​មួយ​គ្រឿង​បុ.ក​រះ​ម៉ូតូ​និង​រថយន្ត បណ្ដាលឱ្យ​​មនុស្ស​ចំនួន​៤​នាក់ បាត់បង់​ជីវិត​ភ្លាមៗ​នៅកន្លែងកើតហេតុ ។​

ហេតុការណ៍​​ខាងលើនេះបង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​៣ ខែមេសា​ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវ​មិត្តភាព​លេខ​៥០០ ត្រង់​ចំណុច​ផ្លូវបំបែក ចំណោទ​ចុះ​អូរ​២ ឡើង​ទៅ​​ស្ថានីយ​ប្រេង​​តូ​តា​ល់ ឃ្លាំង​លើ ស្ថិត​ក្នុង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្តស្ទូច​​មួយ​​គ្រឿង​​ខាងលើ​ ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ព​ណ៍​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ​ 3A-1512 បើកបរដោយ​ឈ្មោះ ឡូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត (បានស្លា.ប់​) និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ យុគ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​បានស្លា.ប់​) ។ អ្នក​ទាំង​២​មាន​ទីលំនៅ​​ក្នុង​ភូមិ​៥ សង្កាត់​៤ ក្រុង​​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ។ ចំណែកភាគី​ខាង​ម៉ូតូ​១​គ្រឿង ម៉ាក​ស្គូពី​ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ​ 1GL-7055 ​បើកបរ​ដោយ​ឈ្មោះ JEAN CHARLES ភេទ​ប្រុស ជនជាតិ​កា​ណា​ដា (​​​បានស្លា.ប់​) ​និង​​ស្ត្រីម្នាក់ទៀត​ ជាអ្នក​រួម​ដំណើ់រ ពុំ​ស្គាល់​អត្តសញ្ញាណ​ (បានស្លា.ប់​) ។​

តាម​ប្រភព​ព័ត៌មាន​​នៅ​នឹង​កន្លែងកើតហេតុ​​បាន​ប្រាប់​ឱ្យ​​​ដឹង​ថា មុន​ពេល​កើតហេតុ​ ពួក​គាត់ឃើញ​រថយន្ត​ស្ទូច​១​គ្រឿង​ ម៉ាក​ហ៊ីយ៉ាន់ដាយ ព​ណ៍​ស បើកបរ​​ក្នុង​​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​​ចំណុច​កើ​ត​ហេតុ​ខាង​លើ​ ក៏​បាន​បុ.ក​​ម៉ូតូ​១​គ្រឿង​ម៉ាកស្គូពី​ ពណ៌​ក្រហម បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ និង​អ្នក​រួម​ដំណើរដួ.ល​បោ.ក​ក្បាល​ស្លា.ប់​ភ្លាម​ទាំង​ពីរ​នាក់​ ។ បន្ទាប់មក​រថយន្ត​ស្ទូច​ក៏​បន្ត​ល្បឿន​ទៅ​បុ.ក​ប៉ះ​រថយន្ត​១​គ្រឿង​ទៀត​ហើយ​ក៏​ជ្រុល​ទៅ​បុ.ក​ផ្ទប់​ជាប់​នឹង​ផ្ទះ​ប្រជាពលរដ្ឋ​កៀប​ជាប់​​អ្នកបើកបរ​រថយន្ត​ និង​​អ្នក​រួមដំណើរ បណ្ដាល​ឲ្យ​ស្លា.ប់​ទាំង​2​នាក់នៅនឹងកន្លែងកើតហេតុ​​តែ​ម្តង​។

​ក្រោយពេលកើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវ​​បាន​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​​​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​ទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ