ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើនការប្រុងប្រយ័ត្ន! គ្រោះថ្នាក់មួយប៉ព្រិចភ្នែក នឹកស្មាន​មិនដល់!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានស្លា.ប់បាត់.បង់.ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីរូបគេ​ជិះម៉ូតូតែម្នាក់ឯង ទាក់ដៃចង្កូតជាមួយនឹងរ៉ឺម៉កកង់បី ហើយខ្ទាតចូលក្រោមកង់រថយន្តក្រុង។ ហេតុការណ៍នេះ បានកើតឡើង នៅក្បែរនឹងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ…

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានស្លា.ប់បាត់.បង់.ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីរូបគេ​ជិះម៉ូតូតែម្នាក់ឯង ទាក់ដៃចង្កូតជាមួយនឹងរ៉ឺម៉កកង់បី ហើយខ្ទាតចូលក្រោមកង់រថយន្តក្រុង។ ហេតុការណ៍នេះ បានកើតឡើង នៅក្បែរនឹងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ស្ថិតតាមបណ្តោយមហាវិថី​ចោមចៅ ( ផ្លូវវេងស្រេង ) ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី៣​ ខែមេសា​ ឆ្នាំ២០២២។

ភ្លាមៗ ជនរងគ្រោះ ជាបុរសវ័យជិត ៤០ឆ្នាំ មិនត្រូវបាន​គេ​ស្គាល់អត្តសញ្ញាណនោះទេ។ ​ជនរងគ្រោះ​​ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ កណ្តាល 1AG – 8087 ។

ប្រភព័ត៌មាន បានឱ្យដឹងថា​ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយ​មហាវិថីចោមចៅ ក្នុងទិសដៅពីលិចទៅកើត។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែ​ទាក់ដៃចង្កូត​ជាមួយ​កង់បីឥណ្ឌា​​មួយគ្រឿង បណ្តាល​ឱ្យ​ដួល​​ទៅ​នឹង​ថ្នល់ ហើយភ្លាមនោះ ​រថយន្តក្រុង​មួយគ្រឿង ពាក់ស្លាក​លេខ រដ្ឋ37-3-0129​ ធ្វើដំណើរមកពីក្រោយ កិនចំក្បាល ធ្លាយ.ខួរស្លា.ប់យ៉ាងអាណោចអាធ័ម នៅហ្នឹង​កន្លែងតែម្តង។

ភ្លាមៗ តៃកុងរថយន្តបង្ក បានបើកទៅមុខ បានបន្តិច ក៏បានរត់គេចខ្លួន បាត់ស្រមោលសូន្យ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច​មូលដ្ឋាន រួមទាំងនគរបាលជំនាញ បានចុះអន្តរាគមន៍ ធ្វើការវាស់វែង អូសយកទាំងរថយន្តក្រុង​របស់​សាលារាជធានីភ្នំពេញ​ និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយ ។ ដោយឡែក ស.ពជនរងគ្រោះ គឺ​សមត្ថកិច្ចកំពុងព្យាយាមស្វែងរកទំនាក់ទំនងសាច់ញាតិ ដើម្បី ឱ្យ​ទៅ​ទទួល​យកទៅធ្វើបុណ្យ​តាមប្រពៃណី៕ លីហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ