ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ៣យ៉ាង ធ្វើឱ្យក្បាលពោះអ្នកមិនស្រកសោះ

2 ឆ្នាំ មុន

ការដុះក្បាលពោះ គឺជាឧបសគ្គសម្រាប់ការពាក់ខោអាវស្អាត ហើយធ្វើឱ្យមនុស្សជុំវិញខ្លួនមើលមកដូចជាយើងជាមនុស្សមិនឧស្សាហ៍។ ក្រៅ​ពី​វា​ជា​គុណវិបត្តិ​ខាងផ្នែករូបរាងខាងក្រៅហើយ អ្នក​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន​មាន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​សុខភាព។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ​តើ​អ្នក​ធ្វើ​អ្វី​ខុស ទើបបានជាខ្លាញ់ក្បាលពោះចេះតែកើនឡើងបែបនេះ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ។…

ការដុះក្បាលពោះ គឺជាឧបសគ្គសម្រាប់ការពាក់ខោអាវស្អាត ហើយធ្វើឱ្យមនុស្សជុំវិញខ្លួនមើលមកដូចជាយើងជាមនុស្សមិនឧស្សាហ៍។ ក្រៅ​ពី​វា​ជា​គុណវិបត្តិ​ខាងផ្នែករូបរាងខាងក្រៅហើយ អ្នក​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន​មាន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​សុខភាព។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ​តើ​អ្នក​ធ្វើ​អ្វី​ខុស ទើបបានជាខ្លាញ់ក្បាលពោះចេះតែកើនឡើងបែបនេះ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ។

១. ការគេងមិនគ្រប់គ្រាន់

ប្រសិនបើអ្នកគេងបានតិចជាង ៧ ទៅ ៨ម៉ោង ក្បាលពោះរបស់អ្នកគេចពីមិនដុះមិនបានទេ។ រាងកាយបង្កើនការផលិតអរម៉ូនស្ត្រេសដែលហៅថា ករទីសូល (Cortisol) នៅពេលដែលវាមិនទទួលបានបរិមាណនៃការគេងដែលត្រូវការ។ Cortisol បណ្តាលឱ្យរាងកាយស្រេកឃ្លានជាតិស្ករ ដែលនាំទៅដល់ការទទួលទានកាឡូរីមិនល្អជាច្រើន ដែលបណ្តាលឱ្យក្បាលពោះដុះមិនឈប់។

២. ការអង្គុយយូរ

ការអង្គុយរយៈពេលប្រាំបីម៉ោង នៅតុដោយមិនសម្រាក មានន័យថាអ្នកកំពុងបាត់បង់សកម្មភាពរាងកាយដែលអាចជួយអ្នកដុតកាឡូរី។ វាក៏បន្ថយសកម្មភាពរបស់អង់ស៊ីម lipoprotein lipase ដែលដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ នេះ​នៅ​ទី​បំផុត​នាំ​ឱ្យ​មាន​ក្បាលពោះ​ដុះ​។

៣. ការទទួលទានគ្រឿងស្រវឹងច្រើនពេក

ការសិក្សាបានបង្ហាញថា ជាតិអាល់កុលទប់ស្កាត់ការដុតបំផ្លាញជាតិខ្លាញ់ ហើយកាឡូរីលើសនៃជាតិអាល់កុលត្រូវបានរក្សាទុកមួយផ្នែកជាខ្លាញ់ក្បាលពោះ។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ឮ​គេថា “ផឹកទាល់តែដុះពោះ”។ ប្រសិនបើអ្នកឈានដល់ដំណាក់កាលនោះ អ្នកគួរតែកាត់បន្ថយការផឹកគ្រឿងស្រវឹងហើយ៕