វិធីសាស្ត្រទាំង ៦ យ៉ាង បង្រៀនកូនកុំឱ្យជេរ និងប្រើពាក្យមិនសមរម្យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឪពុកម្តាយ ៨០ ភាគរយយល់ស្របថា កុមារអាយុពី ២-១២ ឆ្នាំកំពុងជេរ ឬនិយាយពាក្យមិនសមរម្យដាក់គ្នា ទោះបីជា…
រាជធានីភ្នំពេញ ៖ ឪពុកម្តាយ ៨០ ភាគរយយល់ស្របថា កុមារអាយុពី ២-១២ ឆ្នាំកំពុងជេរ ឬនិយាយពាក្យមិនសមរម្យដាក់គ្នា ទោះបីជា…
រាជធានីភ្នំពេញ ៖ ឪពុកម្តាយ ៨០ ភាគរយយល់ស្របថា កុមារអាយុពី ២-១២ ឆ្នាំកំពុងជេរ ឬនិយាយពាក្យមិនសមរម្យដាក់គ្នា ទោះបីជា ២០ ភាគរយទៀតមិនគិតថា កូនយល់ពីអត្ថន័យនៃពាក្យក៏ដោយ នេះបើយោងតាមការស្ទង់មតិថ្នាក់ជាតិអាមេរិក ។ ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗដើម្បីជួយអ្នកឆ្លើយតប ប្រសិនបើកូនរបស់អ្នកជេរ ឬប្រើពាក្យមិនសមរម្យ ៖
១. កុំប្រតិកម្មខ្លាំងពេក ៖ មិនថា កូនរបស់អ្នកមានអាយុប៉ុន្មានទេ ចូរដោះស្រាយវាភ្លាមៗ និងស្ងប់ស្ងាត់ ។ សម្រាប់ក្មេងអាយុក្រោម ៦ ឆ្នាំ សូមចាប់ផ្តើមសាមញ្ញថា “កុំជេរ កុំនិយាមពាក្យមិនសមរម្យកូន” ។ សម្រាប់ក្មេងធំដែលអាចគិតច្រើនជាងនេះ អ្នកគួរពន្យល់ថា ហេតុអ្វីបានជាការជេរ ឬពាក្យមិនសមរម្យ គឺជារឿងមិនល្អ ។ គោលដៅរបស់អ្នក គឺធ្វើឱ្យប្រាកដថា ជួយកុមារបង្ហាញពីអារម្មណ៍របស់ពួកគេ និយាយ និងបង្ហាញខ្លួនឯងតាមរបៀបដ៏ល្អបំផុត ។
២. ប្រយ័ត្ន និងយកចិត្តទុកដាក់លើសម្តីកូនអ្នក ៖ ឪពុកម្តាយខ្លះជឿថា ការយកចិត្តទុកដាក់ចំពោះពាក្យមិនសមរម្យរបស់កុមារនឹងគ្រាន់តែលើកទឹកចិត្តដល់អាកប្បកិរិយា ដូច្នេះពួកគេជ្រើសរើសមិនអើពើ ។ ប៉ុន្តែតើកូនរបស់អ្នកនឹងរៀនបានយ៉ាងណាថា ការជេរ គឺជារឿងមិនល្អ បើអ្នកមិនបង្រៀនគេ ? សួរកូនរបស់អ្នកជាមុនថា តើគេយល់ពាក្យនេះ ឬអត់ ? ។ ប្រសិនបើចម្លើយគឺ “ទេ” សូមពន្យល់ថា ពាក្យនេះ គឺជាការប្រមាថ និងប៉ះពាល់ដល់អ្នកដទៃ ហើយវាមិនអាចទទួលយកបានទេ ។ ប្រសិនបើកូនរបស់អ្នកយល់ពាក្យនេះ សូមនិយាយឱ្យគេនូវពាក្យស្រដៀងគ្នា ប៉ុន្តែសមរម្យ ។
៣. ស្មោះត្រង់ ៖ ពេលអ្នកស្តីបន្ទោសកូនអ្នក គេអាចនឹងតបតវិញថា «ប៉ុន្តែកូនបាន ឮអ្នក/ប៉ានិយាយវាហើយ» ។ ដូច្នេះ ចូរទទួលស្គាល់ថា អ្នកក៏ពិបាកគ្រប់គ្រងអ្វីដែលអ្នកនិយាយដែរ ។ តាមរយៈការធ្វើដូច្នេះ អ្នកនឹងមិនបង្កើតស្តង់ដារទ្វេរទេ ហើយអ្នកក៏នឹងអាចធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ថា គេកំពុងប្រឈមមុខនឹងបញ្ហាពេញវ័យ ។
៤. ស្វែងរកពាក្យថ្មី ៖ អង្គុយជាមួយកូនរបស់អ្នក ហើយរិះគិតនូវពាក្យ ឬឃ្លាថ្មីៗដែលមិនប្រមាថមើលងាយ ដើម្បីនិយាយនៅពេលគាត់មានអារម្មណ៍ខកចិត្ត តូចចិត្ត ឬខឹង ។ ជាញឹកញាប់ជាងនេះទៅទៀត កុមារនិយាយពាក្យទាំងនេះនៅពេលហៅឈ្មោះ ។ ប្រើរឿងនេះដើម្បីពិភាក្សាពីអារម្មណ៍របស់កូនអ្នកចំពោះអ្នកស្គាល់គ្នា ឬបងប្អូនបង្កើត ។ លើកទឹកចិត្តកូនឱ្យប្រើពាក្យផ្សេងទៀត ដើម្បីពិពណ៌នាអំពីអារម្មណ៍របស់មនុស្ស ។ នេះអាចពង្រីកវាក្យសព្ទរបស់នាង និងជួយប្រែក្លាយគ្រាដ៏អាក្រក់ទៅជាចំណងភ្ជាប់ដ៏ល្អមួយ ។
៥. ដាក់ពិន័យ ៖ បើនិយាយហើយមិនស្តាប់ ហើយកូននៅតែនិយាយពាក្យមិនល្អទៀត អ្នកត្រូវការវិធានការខ្លាំងជាងនេះ ដើម្បីបង្ហាញគាត់ថាអាកប្បកិរិយានេះមិនសមរម្យ ។ ប្រាប់គេថា រាល់ពេលដែលគេជេរ ឬប្រើពាក្យមិនសមមរ្យនៅផ្ទះ អ្នកនឹងលែងឱ្យគេទិញរបស់លេងថ្មី លែងឱ្យមើលទូរទស្សន៍ ឬដាក់កិច្ចការផ្ទះបន្ថែមថ្មីឱ្យគាត់ធ្វើរហូត ។
៦. សូមប្រយ័ត្នចំពោះទូរទស្សន៍ និងភាពយន្ត ៖ ពាក្យជេរតែងតែមានជាការសើច ហើយត្រចៀកក្មេងងាយនឹងចាប់យកពាក្យទាំងនេះ ។ សូមតាមដានវីដេអូ ឬហ្កេមដែលកូនមើល បើវាមានពាក្យមិនល្អ សូមកុំឱ្យកូនមើល ហើយពន្យល់ប្រាប់គេពីពាក្យមិនល្អទាំងនោះ ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បើក វគ្គសិក្សាថ្មីសម្រាប់កម្មវិធីមត្តេយ្យ កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះ ទូទៅខ្មែរ ទី ១ ដល់ ទី ១២ បន្តទទួលចុះឈ្មោះសិស្សចូលរៀនជារៀងរាល់ថ្ងៃ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រប់ សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និង សិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។
ចែករំលែកព័តមាននេះ