ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងកក់ខែ​មួយ​មេ រន្ទះបា.ញ់​សម្លា.​ប់មនុស្ស ​​​ផ្ទះ​ខូច​ខាត០៥ខ្នងដោយសារខ្យល់​កន្ត្រាក់​​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ឥទ្ធិពល​ភ្លៀងកក់ខែ​មួយ​មេ​នា​ដូវ​ប្រាំង បាន​បង្ក​ជា​ផ្គរ​ រន្ទះ ​និង​ខ្យល់​កន្ត្រាក់​​យ៉ាង​សាហាវ​គួ​រ​ឲ្យ​ខ្លាច ហើយ​រន្ទះ​បាន​បាញ់សម្លា.ប់​អ្នក​កង្វាល​គោ០១នាក់ រី​ឯ​ចំនួន០៣នាក់​ទៀ​ត​រង​របួស​នៅ​ស្រុក​រុក្ខគិ​រី ខណៈ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន០៥ខ្នង ​បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្រ្តាក់ នៅ​ស្រុក​រតន​មណ្ឌល…

ខេត្តបាត់ដំបង​៖ ឥទ្ធិពល​ភ្លៀងកក់ខែ​មួយ​មេ​នា​ដូវ​ប្រាំង បាន​បង្ក​ជា​ផ្គរ​ រន្ទះ ​និង​ខ្យល់​កន្ត្រាក់​​យ៉ាង​សាហាវ​គួ​រ​ឲ្យ​ខ្លាច ហើយ​រន្ទះ​បាន​បាញ់សម្លា.ប់​អ្នក​កង្វាល​គោ០១នាក់ រី​ឯ​ចំនួន០៣នាក់​ទៀ​ត​រង​របួស​នៅ​ស្រុក​រុក្ខគិ​រី ខណៈ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន០៥ខ្នង ​បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្រ្តាក់ នៅ​ស្រុក​រតន​មណ្ឌល ដែល​កើតឡើង​ស្ទើរតែ​ដំ​ណាលៗ​គ្នា កាលពី​រសៀល​ថ្ងៃទី​៣០ មីនា នៅក្នុង​ខេត្តបាត់ដំបង​ ។

តាមរបាយ​កា​រណ៍​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា គ្រោះ​ធម្មជាតិ​ខាងលើ​នេះ បាន​កើតឡើង​នៅពេល​មាន​ភ្លៀង​ធ្លាក់​ដែល​មាន​លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្រ្តាក់​បោកបក់​យ៉ាង​ខ្លាំងក្លា​ផង ដែល​ប៉ះទង្គិច​ស្ទើរគ្រប់​ទីកន្លែ​ង តែ​នៅ​ស្រុករុក្ខ​គិរី និង​ស្រុក​រតន​មណ្ឌល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ រហូតដល់​មាន​មនុស្ស​ស្លា.ប់​ និង​របួស​ដោយសារ​រន្ទះ​បា.ញ់ និង​ខ្យល់​កន្រ្តាក់​រលំ​ផ្ទះ​។

សេចក្ដី​រាយ​កា​រណ៍​ពី​ស្រុក​រុក្ខគិរី​បាន​ឲ្យដឹង​ថា អ្នកគង្វាល​គោ​ចំនួន០៤នាក់ ដែល​ក្នុងចំណោម​នោះ​មាន​ប្រុស​០១នាក់​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់​ម្នាក់​នៅកន្លែង​កើតហេ​តុ រី​ឯ​ចំនួន០៣នាក់​ទៀត​ដែល​អង្គុយ​នៅ​ក្បែរ​គ្នា​រង​របួស​ដល់​សន្លប់​។ ជនរងគ្រោះ​ទាំង០៤នាក់​មាន ១-ឈ្មោះ យ៉ុង អួយ ភេទស្រី​ អាយុ១៨ឆ្នាំ (ស្លា.ប់) ២-ឈ្មោះ សៅ ប៉ាង ភេទប្រុស ​អាយុ៤០ឆ្នាំ (រង​របួស) ៣-ឈ្មោះ សេង ស្រី​ម៉ុច ភេទស្រី ​អាយុ១៥ឆ្នាំ (រង​របួស) និង​៤-ឈ្មោះ ហឿន រឿ​ត ភេទស្រី ​អាយុ៤២ឆ្នាំ (រង​របួស)​ ។ ជនរងគ្រោះ​ទាំង០៤នាក់ រស់នៅ​ភូមិ​មុខរា​ហ៍ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខគិរី​។

លោក ឆែម ឆើត នាយ​ប៉ុ​ស្ដិ៍រដ្ឋបាល ឃុំ​មុខរា​ហ៍​បាន​ប្រាប់​ថា នៅក្នុង​មូលដ្ឋាន​របស់​លោក​មាន​ភ្លៀង​ធ្លាក់លាយ​ឡំ​ផ្គរ​រន្ទះ​យ៉ាង​កក្រើក​ផង​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​​ថា នៅពេល​មេឃ​រាំងភ្លៀង​បន្តិច ស្រាប់តែ​ពលរដ្ឋ​រាយ​កា​រណ៍​អំពី​អ្នកភូមិ០៤នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់.​និង​របួស ពេល​កំពុង​ឃ្វាល​គោ​នៅ​វាលស្រែ ​។ បើ​តាម​ការ​សាក​សួរ​ព័ត៌មាន​នេះ ជនរងគ្រោះ​ទាំង០៤នាក់​ខាងលើ​នេះ ត្រូវ​រន្ទះបាញ់​រហូតដល់​ស្លាប់​និង​របួស នៅពេល​គាត់​អង្គុយ​ជុំគ្នា​នៅ​វាលស្រែ​កន្លែង​ឃ្វាលគោ​ ។ លោក​ម៉េ​ប៉ុ​ស្តិ៍ដ៏​រូប​នេះ​បាន​បញ្ជាក់​ថា ក្មេងស្រី​ជំទង់​ម្នាក់​បាន​ស្លា.ប់​នៅនឹង​កន្លែង រី​ឯ​ចំនួន០៣នាក់​ទៀត​រង​បួស​រហូតដល់​សន្លប់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅកាន់​មណ្ឌល​សុខ​
ភា​ពភ្លាម​ៗ​ដែរ​។

ដោយឡែក ​នៅ​ឯ​ស្រុក​រតន​មណ្ឌលវិញ សេចក្ដី​រាយ​កា​រណ៍​បន្តបន្ទាប់​គ្នា​បាន​ឲ្យដឹង​ថា គ្រោះមហន្តរាយ​ដែ​ល
ប​ង្កើ​តឡើង​ដោយ​ខ្យល់​កន្រ្តាក់ បាន​វាយប្រហារ​ទៅលើ​ភូមិ​សា​ស្រ្ត ក្នុង​ឃុំ​ផ្លូវមាស បណ្ដាលឲ្យ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន០៥ខ្នង​។ បើ​តាម​មន្រ្តី​រដ្ឋបាល​ស្រុក​រតន​មណ្ឌល​បាន​ឲ្យដឹង​ថា លំនៅឋាន​ពល​រដ្ឋ​ចំនួន០១ខ្នង​ត្រូវ​ខ្យល់​កន្រ្តាក់​វាយ​ដូល​រលំ​ទាំងស្រុង នៅក្នុង​ភូមិ​ទឹកសាប រី​ឯ​ចំនួន០៤ទៀត របើក​ដំបូល ស្ថិតនៅ​ភូមិ​អូរ​ត្រែង​។ ប៉ុន្តែ​សេចក្ដី​រាយ​កា​រណ៍មិនបាន​បញ្ជាក់​អំពី​គ្រោះថ្នាក់​ដល់​មនុស្ស ឬ ខូចខាត​ផលដំណាំ​នោះ​ទេ​។

ទោះ​យ៉ាងណា មន្រ្តី​សាខា​កាកបាទក្រហម​ខេត្តបាន​ប្រាប់​ថា ពេលនេះ អាជ្ញាធរ​ខេត្ត និងសាខា​កាកបាទក្រហម​ខេត្តបាន​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋានចុះ​ស្រង់​របាយ​កា​រណ៍នៅក្នុង​មូលដ្ឋាន ដើម្បី​ផ្ដល់​សង្រ្គោះ​បឋម​ដល់​គ្រួសារ​រងគ្រោះ​ទាំងនោះ​ហើយ​៕

អត្ថបទសរសេរ ដោយ