ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក​រង់ចាំ​មើល​លទ្ធផល​ទំនាយ​លោកយាយ Vanga ​ទាយ​ពី​អនាគត​លោកពូ​ទី​ន

3 ឆ្នាំ មុន

បរទេស​៖ ពិភពលោក​កំពុង​ទន្ទឹងរង់ចាំ​មើល​លទ្ធផល​នៃ​ទំនាយ​របស់​ហោរា​ពិការ​ភ្នែក​ដ៏​ល្បី​គឺ លោកយាយ Baba

បរទេស​៖ ពិភពលោក​កំពុង​ទន្ទឹងរង់ចាំ​មើល​លទ្ធផល​នៃ​ទំនាយ​របស់​ហោរា​ពិការ​ភ្នែក​ដ៏​ល្បី​គឺ លោកយាយ Baba Vanga ដែល​បាន​ទស្សន៍​ទាយ​អំពី​ជោគវាសនា​អនាគត​របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin​។ នេះ​បើ​យោង​តាម​ប្រភព​ពី Dailymail ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ មីនា កន្លង​ទៅ​។

លោកយាយ Baba Vanga ជនជាតិ​ប៊ុល​ហ្គា​រី​មក​ពី​តំបន់ Balkans ដែល​បាន​ស្លា​.​ប់​កាលពី​២៥​ឆ្នាំ​មុន ពោល​នៅ​ក្នុង​ឆ្នាំ​១៩៩៦ ពេល​គាត់​មាន​អាយុ​៨៤​ឆ្នាំ ។ លោកយាយ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ហោរា​ទស្សន៍​ទាយ​ឆុត​បំផុត​អំពី​ព្រឹត្តិការណ៍​នៅ​ជុំវិញ​ពិភពលោក​។

នៅ​ក្នុង​ចំណោម​ការ​ទស្សន៍​ទាយ​ជា​ច្រើន​របស់​គាត់ លោកយាយ Vanga ក៏​ធ្លាប់​ទាយ​ត្រូវ​ពី​ការ​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០០១ កន្លង​ទៅ​។ ហើយ​ជាង​នេះ​ទៅ​ទៀត លោកយាយ​ក៏​បាន​ទាយ​ត្រូវ​អំពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

អ្វី​ដែល​ពិភពលោក​ភ្ញាក់ផ្អើល និង​កំពុង​រង់ចាំ​មើល​លទ្ធផល​ទំនាយ​របស់​លោកយាយ​នោះ​គឺ ដោយ​កាលពី​ឆ្នាំ ១៩៧៩ គាត់​បាន​ទស្សន៍​ទាយ​ថា ប្រទេស​រុ​ស្ស៊ី​នឹង​ក្លាយជា​ម្ចាស់​នៃ​ពិភពលោក​។ ហើយ​យោង​តាម​កាសែត BirminghamLive បាន​ដកស្រង់​សម្តី​លោកយាយ​ដែល​បាន​និយាយ​ថា «​អ្វី​ៗ​ទាំងអស់​នឹង​រលាយ​ដូច​ទឹកកក​។ លើកលែងតែ​មួយ​គត់​គឺ​ភាព​រុងរឿង​របស់ Vladimir (​លោកពូ​ទី​ន​) និង​ភាព​រុងរឿង​របស់​រុ​ស្ស៊ី​»​។

លោកយាយ​បន្ត​ថា «​មនុស្ស​ជា​ច្រើន​នឹង​ក្លាយជា​ជន​រង​គ្រោះ​។ ហើយ​គ្មាន​នរណា​អាច​បញ្ឈប់​រុ​ស្ស៊ី​បាន​ទេ​។ ពួក​គេ​នឹង​ក្លាយជា​ម្ចាស់​នៃ​ពិភពលោក​»​។

សូម​រំលឹក​ថា ក្រោម​បញ្ជា​របស់​លោកពូ​ទី​ន រុ​ស្ស៊ី​បាន​បើក​ប្រតិបត្តិ​ការណ៍​យោធា​ពិសេស​លើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០២២ រហូត​ដល់​ពេល​នេះ​។ បើ​ទោះបីជា​មាន​កិច្ចចរចា​រវាង​ភាគី​ទាំង​២​យ៉ាង​ក៏​ដោយ​។

រុ​ស្ស៊ី​បច្ចុប្បន្ន​កំពុង​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ស្ទើរ​គ្រប់​ប្រទេស​លើ​ពិភពលោក​។ ខណៈ​ដែល​លោកពូ​ទី​ន​ក៏​ធ្លាប់​បាន​គំរាម​ថា នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​មានការ​អន្តរាគមន៍​ពី​សំណាក់​ប្រទេស​លោក​ខាងលិច​នៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ