ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្មួញ​សម្រុកដឹកឈើ​គ្មា​ន​ច្បាប់​​​ឆ្លងកាត់​ស្រុក​ស្នួ​ល​ ​គ្មាន​​​រំខាន​​សមត្ថកិច្ច​​ឈរជើង​នៅ​គោល​​ដៅ​ឡើយ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ សកម្មភាព​ជាក់ស្ដែង​ឃើ​ញថា ក្រុម​ឈ្មួញ​សម្រុក​ដឹកឈើ​ចេញពី​ខេត្តមណ្ឌល​គីរី ឆ្លងកាត់​ស្រុក​ស្នួ​ល ខេត្តក្រចេះ​ បន្ដ​ទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង ​បានដំណើរ​​ការ​យ៉ាង​រលូន​ ដោយ​គ្មាន​កា​រំខាន​ពី​សមត្ថកិច្ច​​…

ខេត្ត​ក្រចេះ ៖ សកម្មភាព​ជាក់ស្ដែង​ឃើ​ញថា ក្រុម​ឈ្មួញ​សម្រុក​ដឹកឈើ​ចេញពី​ខេត្តមណ្ឌល​គីរី ឆ្លងកាត់​ស្រុក
​ស្នួ​ល ខេត្តក្រចេះ​ បន្ដ​ទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង ​បានដំណើរ​​ការ​យ៉ាង​រលូន​ ដោយ​គ្មាន​កា​រំខាន​ពី​សមត្ថកិច្ច​​ ឬ​​ស្ថាប័​ន​​ដែ​ល​កំពុង​ឈរជើង​នៅ​ស្រុក​ស្នួល​ឡើ​យ ​។

ប្រភព​បាន​ឲ្យដឹង​ថា ក្រុម​ឈ្មួញ​ដែល​កំពុង​មមារ​ញឹក​យ៉ាងសកម្ម ក្នុង​ការ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់​ចេញពី​តំបន់​ចំនួន២ គឺ​ព្រំប្រទល់​ឃុំ​ស្រែឈូ​ក ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី ជាប់​និង​ព្រំ​ប្រទល់ ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ប្រើ​មធ្យោបា​យ​តាមរយៈ​រទេះគោ, គោ​យន្ដ​កន្រ្តៃ ពេល​ចូល​ដល់ទី​ដី​ស្រុក​ស្រុក​ស្នួល និង​មួយ​ទៀត​ គឺ​តាម​ច្រក​សំពោ​ច ឃុំ​ខ្សឹ​ម ហើយ​ក្រុម​ឈ្មួញ​ប្រើប្រាស់​តាម​រថយន្ដ​សាំ​ងយ៉ុង ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង​បាន​ដោយ​រលូន មិន​មានការ​រំខាន​ពី​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័​ន​ដែល​ឈរជើង​នៅ​ស្រុក​ស្នួល​នោះ​ឡើយ ។

ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំងនោះ ត្រូវ​គេ​ស្គាល់​ថា ក្រុម​ឆ្លងកាត់​ពី​កា​បី(K3) មានឈ្មោះ ប្រុស ឈ្មោះ​តឹង ឈ្មោះ​តា​មេ​ន ឈ្មោះ​ភ័ក្ត្រ​ គឺជា​ឈ្មួញ​រកស៊ី​ដឹកឈើ​តាម​រថ​យន្តសាំងយ៉ុងជា​រៀងរាល់​យប់ ហើយ​ក្រុម​មួយទៀត​គឺ​ចេញ​តាម​ច្រក​សំពោច មានឈ្មោះ ហៀង ឈ្មោះ ហួង ឈ្មោះ ឌី និង​ឈ្មោះ គន្ធា ។

ជាក់ស្តែង នៅ​យប់​ថ្ងៃទី៣០ មីនា ​គេ​បាន​ប្រទះឃើញ រថយន្ដសាំ​ងយ៉ុងដឹកឈើ​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​ធ្វើ​ចរា​ចរណ៍ឆ្លងកាត់​ស្រុក​ស្នួល​ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ បើកបរ​បិទ​គ្នា​ប្រសេ​ក​ប្រសាច​ពេញ​ផ្លូវ​ដោយ​គ្មាន​ខ្លាច​គ្រោះ​ដល់​អ្ន​កដទៃ​ដែល​ធ្វើ​ចរាចរណ៍​លើក​ដងផ្លូវ​ជាមួយ ​។ ប្រជាពលរដ្ឋ​ស្រុក​ស្នួល​ដាក់​ការ​ងឿងឆ្ងល់​ថា សមត្ថកិច្ច​ឈរ​ជើងនៅ​ស្រុក​ស្នួល​ជា​ច្រើន​ស្ថាប័ន ហេតុអ្វីបានជា​រថយន្ដ​ដឹកឈើ​ទាំងនោះ​ទៅ​បាន​ដោយរលូន ឬមួយ​រថយន្ដ​ដឹកឈើ​ទាំងនោះ ចេះ​បំបាំងកាយ​ធ្វើឱ្យយ​សមត្ថកិច្ច​មើល​ពុំ​ឃើញ​។ ​

អត្ថបទសរសេរ ដោយ