ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនយោបាយនិងជាពិធីករដ៏ល្បី​ បា.ញ់​​ប្រហារ​ខ្លួនឯង

7 ឆ្នាំ មុន

យោង​​​តាម​បុ​ស្តិ៍​ប៉ូ​លិស Rochester បានឱ្យ​ដឹង​ថា លោក Bill Nojay ដែល​ជា​សមាជិក​សភា​ មក​ពី​ប៉ែក​ខាងជើង​នៃ​ប្រទេស​ ​របស់​​គណ​បក្ស​សាធារណ​រដ្ឋ​​សហរដ្ឋអាមេរិក ជា​អ្នកនយោបាយ និង​ជា​ពិធីករ​ក្នុង​ប៉ុស្តិ៍​វិទ្យុ​ដ៏​ល្បីល្បាញ​ផង បាន​ទទួលមរណភាព​

យោង​​​តាម​បុ​ស្តិ៍​ប៉ូ​លិស Rochester បានឱ្យ​ដឹង​ថា លោក Bill Nojay ដែល​ជា​សមាជិក​សភា​ មក​ពី​ប៉ែក​ខាងជើង​នៃ​ប្រទេស​ ​របស់​​គណ​បក្ស​សាធារណ​រដ្ឋ​​សហរដ្ឋអាមេរិក ជា​អ្នកនយោបាយ និង​ជា​ពិធីករ​ក្នុង​ប៉ុស្តិ៍​វិទ្យុ​ដ៏​ល្បីល្បាញ​ផង បាន​ទទួលមរណភាព​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​សបា្តហ៍មុន ​​ក្រោយ​ពី​បាញ់​សម្លាប់​ខ្លួន​ឯង​ក្នុង​ទី​ស្មសាន Riverside Cemetery លើ Lake Avenue ​។ លោក Nojay មានប្រពន្ធឈ្មោះ​​ Debra និងមានកូន​៣​នាក់ ។

​ហេតុការណ៍ខាងលើ​ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ប៉ូ​លិ​ស Rochester ម្នាក់ ​ដែល​បាន​ឆ្លើយ​តប​នឹង​ការ​ប្តឹង​ឱ្យ​​ទៅ​ត្រួតពិនិត្យ​លើ​បុគ្គល​ម្នាក់​ នៅ​ទី​ស្មសាន ​ដែល​បុគ្គល​ម្នាក់​នោះ​ត្រូវ​សារភាព​ពី​បទ​ឆបោក និង​ប្រគល់​ខ្លួន​ឲ្យ​ទៅ​ប៉ូ​លិស ​។ លោក Nojay គឺជា​តំណាង​សភា​សង្កាត់​ទី១៣៣ ដែល​រួម​មាន​ខណ្ឌ Livingston និង​ផ្នែក​មួយ​ចំនួន​នៃ​ខណ្ឌ Monroe និង Steuben​។ប៉ូ​លិសម្នាក់​នោះ​បាន​ប្រទះ​ឃើញ​លោក Nojay នៅ​លើ​ដី​របស់​គ្រួសារ​របស់​លោក ​ដែល​នៅ​យ៉ាង​ជ្រៅ​ក្នុង​ទី​បញ្ចុះសព​ ។

លោក Nojay ត្រូវ​បាន​ជ្រើសតាំង​ក្នុង​ឆ្នាំ​២០១២ និង​ជា​សមាជិក​មក​ពី​ប៉ែក​ខាងជើង​នៃ​ប្រទេស​ដ៏​លេចធ្លោ​ម្នាក់​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​សភា ។ លោក​មានកេរ្តិ៍ឈ្មោះ​ដ៏​ឧត្តុ​ង​ឧត្តម​ ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​ពិធីករ​ក្នុង​បុ​ស្តិ៍​វិទ្យុ​បែប​អភិរក្សនិយម​មួយ​​ក្នុង​តំបន់ Rochester​។

លោក​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ល្បង ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ ដែល​មាន​ដៃគូ​ គឺ​លោក Rick Milne ជា​ចៅហ្វាយ​ក្រុង​របស់ Honeoye Falls​។ លោក​ក៏​បាន​រៀបចំ​កម្មវិធី​រៃ​អង្គាស​ជំនួយ​សប្បុរសធម៌​ក្នុង​ចុង​ស​ប្តា​ហ៍​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​បង្កើត​ច្បាប់​រូប​នេះ​ ថែម​ទាំង​បាន​ត្រូវ​ចោទប្រកាន់​ពី​បទ​ឆបោក​ ក្នុង​កិច្ចព្រមព្រៀង​អាជីវកម្ម​មួយ​ផង​ដែរ​ ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​បាន​ច្រានចោល​ពាក្យបណ្តឹង​នោះ​។

លោក Nojay បាន​ឡើង​កាន់​តំណែង​ជា​អ្នក​រិះគន់​ដ៏​សកម្ម​មួយ​ទៅ​កាន់​អភិបាលក្រុង​លោក Andrew Cuomo និង​ច្បាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​កាំភ្លើង (SAFE Act.) ​​ដែរ​ ។ លោក​ក៏​ជា​សមាជិក​របស់​ក្រុម ​ដែល​បាន​ជំរុញ​ឲ្យ​លោក Donald Trump ឈរឈ្មោះ​ជា​អភិបាលក្រុង​ក្នុង​ឆ្នាំ២០១៤ តតាំង​នឹង​លោក Cuomo ហើយ​ក៏​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​ម្នាក់ ​ទៅ​លើ​ការ​ឈរឈ្មោះ​ជា​បេក្ខជន
​ប្រ​ធានា​ធិ​ប​តេ​យ្យ​របស់​លោក Donald Trump ទៀត​ផង​។

លោក​ក៏​ជា​អតីត​ប្រធាន និងហិរញ្ញ​ក្នុង​អង្គការ  Al Sigl Center ក្នុង Rochester ផង​ដែរ​។ ក្នុង​ឆ្នាំ​១៩៩៦ លោក​អភិបាលក្រុង George Pataki បាន​ជ្រើស​លោក Nojay ឱ្យ​ឈរឈ្មោះ ហើយ​ព្រឹទ្ធសភា​របស់​រដ្ឋ​ក៏​បាន​សម្រេច​តែងតាំង​លោក​ជា​ប្រធាន​នាយកដ្ឋាន​របស់​អាជ្ញាធរ Rochester Genesee Regional Transportation Authority​។ លោក​ក៏​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​នៃ​អាជ្ញាធរ​ផង​ដែរ​ក្នុង​ឆ្នាំ​ដដែល​។ ​