ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ថ្វីដៃ​លោក​កូន ក្រោយ​ខឹង​សុំ​លុយ​ឪពុក​អត់​បាន !

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​យុវជន​ម្នាក់​ភ្លាម​ភ្លាម​ៗ ក្រោយពី​ប្រើ​ហិ.ង្សាកា.ប់​បំផ្លាញ​ជញ្ជាំង​ផ្ទះ និង ដុត​កំទេច​សម្ភារនៅក្នុង​ផ្ទះ​អស់​គ្មាន​សល់ ព្រោះតែ​ខឹង​សុំ​លុយ​ឪពុក​មិ​នបាន កាលពី​វេលា​ម៉ោង៨ព្រឹក​ថ្ងៃ​ទី២៩ មីនា​ ស្ថិត​នៅ​ភូ​មិ​និគម​បណ្ដាល ឃុំ​ជ្រោយស្តៅ…

ខេត្តបាត់ដំបង​៖ សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​យុវជន​ម្នាក់​ភ្លាម​ភ្លាម​ៗ ក្រោយពី​ប្រើ​ហិ.ង្សាកា.ប់​បំផ្លាញ​ជញ្ជាំង​ផ្ទះ និង ដុត​កំទេច​សម្ភារនៅក្នុង​ផ្ទះ​អស់​គ្មាន​សល់ ព្រោះតែ​ខឹង​សុំ​លុយ​ឪពុក​មិ​នបាន កាលពី​វេលា​ម៉ោង៨ព្រឹក​ថ្ងៃ​ទី២៩ មីនា​ ស្ថិត​នៅ​ភូ​មិ​និគម​បណ្ដាល ឃុំ​ជ្រោយស្តៅ ស្រុក​ថ្មគោ​ល​។

របាយ​កា​រណ៍​​អធិការ​នគរបាល​ស្រុក​ថ្មគោល​បានឱ្យ​ដឹង​ថា លោក​កូន​​ប្រុស​ដែល​ប្រើហិ.ង្សាបំភ្លេច​បំផ្លាញ​ទ្រព្យ​ខ្លួនឯង​នោះ​ ឈ្មោះ ទី រស់ ភេទប្រុស ​អាយុ២៥ឆ្នាំ​។ ជន​នេះ​បាន​ប្រើ​កាំ.បិ.តផ្គាក់​កា.ប់​កំទេច​ជញ្ជាំង​ផ្ទះ រួច​ប្រមូល​សម្ភារ​នៅក្នុង​ផ្ទះ​ដុត​ចោល​គ្មាន​សល់​ទៀត ដែល​សមត្ថកិច្ច​អះអាង​ថា «ដោយសារ​ខឹង​សុំ​លុយ​ឪពុក​មិនបាន»។

លោក យូ សឿង អាយុ៥១ឆ្នាំ ជា​ឪពុក​ជន​ដៃដល់​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ថា កូនប្រុស​របស់​គាត់​បាន​សុំ​លុយ​គាត់ តែ​គាត់​មិន​បាន​ឱ្យ​​ទេ ដោយសារ​លោក​កូន​ម្នាក់​នេះ​គិតតែ​ដើរ​លែង​គ្មាន​ប្រ​យោ​ជន៍​ មិន​គិត​ជួយ​ធ្វើការងារ​ផ្ទះ​។ គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា ដោយសារ​តែ​ចរិ​តកូន​ចោរ​ម្សៀត​បែបនេះ​ហើយ ទើប​គាត់​មិនឱ្យ ហើយ​កូនប្រុស​រូប​នេះ​ក៏​ទាញ​កាំបិតផ្គាក់​កាប់​ជញ្ជាំង​ស័ង្កសី​បណ្ដាលឲ្យ​ខូចខាត​ជាច្រើន​កន្លែង​។

​មិនអស់ចិត្ត​លោក​កូន​ចង្រៃ​នេះ​ ប្រមូល​សម្ភារនៅក្នុង​ផ្ទះ​ដុត​បំផ្លាញ​ចោល ស្ទើរ​ឆេះ​ទាំង​ផ្ទះ​អស់​ទៀត តែ​សំណាងល្អ​បាន​អ្នកភូមិ និង​សមត្ថកិច្ច​មក​ជួយ​ពន្លត់​ទាន់ពេល​។ លោក សេង លុច អធិការ​ស្រុក​ថ្មគោល បាន​ប្រាប់​ថា នេះ​ជា​អំ​ពើហិ.ង្សាក្នុង​គ្រួសារ ដែល​បង្កឡើង​ដោយ​កូន​ម្ចាស់ផ្ទះ​។ លោក​បាន​បញ្ជាក់​ថា អំ​ពើហិ.ង្សានេះ​មិនមែន​ផ្ដើម​ចេញពី​ជនសង្ស័យ​បែ​ក​ថ្នាំ​ទេ គឺ ផ្ដើម​ចេញពី​ជន​នេះ​ខឹង​សុំ​លុយ​ឪពុក​មិនបាន​ក៏​ប្រើ​ហិ.ង្សាបំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​តែម្ដង​។

ប៉ុន្តែ​ជន​នេះ​ធ្លាប់​មាន​ប្រវត្តិ​ប្រើ​ប្រាស​ថ្នាំញៀន​កាល​អំឡុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ យ៉ាងណាក្ដី ដោយ​យោង​តាម​បណ្ដឹង​របស់​ឪពុក​ជន​ដៃដល់​រូប​នេះ​ដែល​គ្មាន​ការ​លើក​លេង និង​បទបញ្ជា​លោកស្នងការ ថែមទាំង​មានការ​ឯកភាព​ពី​តំណាង​អយ្យការ​ផង មន្រ្តី​ជំនាញ​របស់​លោក​បាន​និង​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ