សហព័ន្ធជិះសេះអះអាងពីការរីកចំរើន ដើម្បីឆ្ពោះទៅដណ្តើមមេដាយមាស នៅស៊ីហ្គេម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធបាន
រាជធានីភ្នំពេញ ៖ លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធបាន
រាជធានីភ្នំពេញ ៖ លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធបានដាក់ផែនការរៀបចំការប្រកួតបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា រៀងរាល់៦សប្តាហ៍ម្តង ដើម្បីសម្រួចគោលដៅឲ្យកាន់តែមុតស្រួច ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយមាស១គ្រឿង ពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។
តាមគម្រោងការប្រកួតរៀងរាល់៦សប្តាហ៍ម្តងនេះ លោកស្រីប្រធានសហព័ន្ធរំពឹងថា ក្រុមជម្រើសជាតិជិះសេះនឹងកាន់តែមានគុណភាពបច្ចេកទេសល្អប្រសើរបន្ថែមទៀត។ ប្រភេទកីឡាជិះសេះនេះមិនងាយស្រួលប៉ុន្មានទេ ដោយត្រូវការហ្វឹកហាត់រួមគ្នារវាងសេះ និងកីឡាករ កីឡាការិនី ពិសេសគឺត្រូវស៊ីសង្វាក់គ្នា ដើម្បីលោតឲ្យផុតរបារទីជាមួយគ្នា ឲ្យរលូន កុំឲ្យធ្លាក់។ អ្វីដែលលំបាកខ្លាំង គឺការបញ្ជាសេះលោតផ្លោះរបារចន្លោះពី៧០សង្ទីម៉ែត្រដល់១ម៉ែត្រ ហើយត្រូវរក្សាលំនឹង និងត្រូវឆ្លងកាត់ផ្លោះរបាររហូតដល់១២របារ និងត្រូវបត់ឆ្វេងបត់ស្តាំជាច្រើនទៀត។
បច្ចុប្បន្ន ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជាមានចំនួន៧នាក់ ដែលអាចជិះសេះផ្លោះរបារកម្ពស់ ១ម៉ែត្រ។ ពេលនេះគឺសហព័ន្ធកំពុងបង្ហាត់សេះផង បង្រៀនមនុស្សផង ដែលនេះជាឧបសគ្គដល់ទៅ២។ សហព័ន្ធបាននាំចូលពូជសេះមកពីប្រទេសបារាំងបាន១ខែចុងក្រោយនេះ ហើយសេះទាំងនោះអាចលោតបានកម្ពស់ ៧០សង់ទីម៉ែត្រ ហើយនាពេលខាងមុខ សហព័ន្ធសង្ឃឹមថា សេះនាំចូលពីប្រទេសបារាំងទាំងនេះនឹងអាចស៊ាំនឹងការលោតផ្លោះរបារកម្ពស់១ម៉ែត្រ ខណៈសេះរបស់កម្ពុជាមួយចំនួនអាចលោតផ្លោះរបារ ១,១០ម៉ែត្រ ទៅ ១,២០ម៉ែត្រ។ ទោះយ៉ាងនេះក្តី លោកស្រី ទេព ម៉ូណា សង្កត់ធ្ងន់ថា វាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបន្ស៊ាំសេះ និងកីឡាករ កីឡាការិនីអាចធ្វើបានរួមគ្នា ក្នុងអារម្មណ៍ដ៏ស្ងប់ស្ងាត់ជាមួយគ្នា ក្នុងការបញ្ជាលោតឆ្លងកាត់ឧបសគ្គ១២របារ។
សម្រាប់គោលដៅប្រជែងមេដាយ តាមសន្ទស្សន៍មេដាយមាស១គ្រឿងរបស់គណៈកម្មាធិការជាតិ CAMSOC គឺលោកស្រីដាក់ក្តីសង្ឃឹមលើការលោតកម្ពស់ ១,២០ម៉ែត្រ ទៅ ១,២៥ម៉ែត្រ ហើយកម្ពុជាមានសេះ២ក្បាលដែលអាចលោតកម្ពស់នេះបាន។ សម្រាប់ការហ្វឹកហាត់បំប៉នបច្ចេកទេស ក្រៅពីការហ្វឹកហាត់ក្នុងស្រុក ក៏មានគម្រោងបញ្ចូនកីឡាករ កីឡាការិនីចេញទៅហ្វឹកហាត់នៅប្រទេសបារាំង និងប្រទេសថៃ មុនស៊ីហ្គេម ២០២៣ ចូលមកដល់។
ជាមួយនឹងការខិតខំនេះ លោកស្រីដាក់ក្តីរំពឹងថា គោលដៅមេដាយមាស១គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូង គឺសហព័ន្ធអាចធ្វើវាបាន ៕
ចែករំលែកព័តមាននេះ