ខេត្តព្រះសីហនុ៖ ផ្លូវលេខ១៤៦បេ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្ដេចសង្ឃរាជ ទេព វង្ស ក្នុងស្រុកព្រៃនប់ ឆ្ពោះទៅកាន់ស្រុកស្ទឹងហាវ និងទៅភ្ជាប់ដល់កំពង់ផែក្រុងព្រះសីហនុ នឹងស្ថាបនារួចរាល់ជាស្ថាពរ ក្នុងកំឡុងខែមេសាខាងមុខនេះ។
នៅពេលអញ្ជើញដឹកនាំមន្ដ្រីជំនាញត្រួតពិនិត្យគុណភាពផ្លូវមួយខ្សែនេះ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការស្ថាបនាផ្លូវ១៤៦បេ គឺមានគុណភាពល្អត្រឹមត្រូវតាមបច្ចេកទេស ដែលនឹងប្រើប្រាស់យូរអង្វែង ពិសេសគឺការធ្វើចរាចរណ៍រថយន្តដឹកទំនិញធំៗ ចេញចូលកំពង់ផែ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឬកកស្ទះចរាចរណ៍ ក្នុងក្រុងព្រះសីហនុ។
ផ្លូវលេខ១៤៦បេ សាងសង់ឡើង ក្រោមកញ្ចប់ថវិកាសន្សំរបស់ជាតិ។ ផ្លូវនេះ មានប្រវែងសរុប ៤៣,០២ គីឡូម៉ែត្រ ក្នុងនោះ ប្រវែង ២១គីឡូម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ។ ចំណែកប្រវែង ២២គីឡូម៉ែត្រទៀត ជាប្រភេទផ្លូវបេតុង កម្រាស់ ២៦សង់ទីម៉ែត្រ និងទទឹងផ្លូវសរុបជារួម១២ ម៉ែត្រ៕






ចែករំលែកព័តមាននេះ