ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​ហែល​ទឹក « Facekini » សម្រាប់​អ្នកខ្លាច​ខ្មៅ​ស្បែក

7 ឆ្នាំ មុន

«Daily Maile» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី​ហ្សា​ង ស៊ឺ ហ្វា​ន អាយុ​៦០​ឆ្នាំ ជា​អ្នក​ចេញ​ម៉ូ​ដ​សម្លៀក​បំពាក់​នៅ​ក្រុង​ស៊ី​ង​តៅ ប្រទេស​ចិន បាន​បង្ហាញ​ឈុត Facekini

«Daily Maile» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី​ហ្សា​ង  ស៊ឺ ហ្វា​ន អាយុ​៦០​ឆ្នាំ ជា​អ្នក​ចេញ​ម៉ូ​ដ​សម្លៀក​បំពាក់​នៅ​ក្រុង​ស៊ី​ង​តៅ ប្រទេស​ចិន បាន​បង្ហាញ​ឈុត Facekini ជា​ឈុត​ហែល​ទឹក​ក្រណាត់​យឺត អាច​ឃ្លុំ​ពី​ក្បាល​រហូត​ចុងជើង សក្តិ​សម​ចំពោះ​អ្នក​ដែល​ខ្លាច​ខ្មៅ​ស្បែក និង​សត្វ​ខ្ញែរ​សមុទ្រ ។

អ្នកស្រី​ហ្សា​ង បាន​ចេញ​ម៉ូ​ដ​ឈុត Facekini ឱ្យ​ក្លាយជា​ឈុត​ហែល​ទឹក​ឃ្លុំ​លើ​ដងខ្លួន​ទាំងមូល ដោយ​កាលពីមុន​មាន​ត្រឹម​ឈុត​ឃ្លុំ​ត្រឹម​ក្បាល​ប៉ុណ្ណោះ ។ លើស​ពី​នេះ​គាត់​បាន​ណែនាំ​ដល់​អតិថិជន​ដែល​ទិញ​ឈុត​របស់​ខ្លួន​ថា នៅ​ពេល​ចុះ​លេង​ទឹកសមុទ្រ មនុស្ស​គ្រប់​រូប​រមែង​ប្រឈម​មុខ​នឹង​សារធាតុ​វិទ្យុសកម្ម ធ្វើ​ឱ្យ​ខូច​ស្បែក ប៉ុន្តែ​ឈុត​នេះ​អាច​ការពារ​ស្បែក​បាន​ពេញ​ទាំង​រាង​កាយ រួម​ទាំង​ជួយ​ការពារ​ការ​យាយី​ពី​សត្វ​ខ្ញែរ​សមុទ្រ​ទៀត​ផង ។

លក្ខណៈ​ជាតិនិយម​របស់​ជនជាតិ​ចិន គឺ​ចូល​ចិត្ត​មនុស្ស​ស្បែក​ស មិន​ពេញចិត្ត​សម្បុរ​ខ្មៅ​ទេ ៕