ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​​អញ្ជើញ​សម្ពោធ​អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​ ​រាជធានី​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ

​ ​រាជធានី​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង​។​

​អគារ​មជ្ឈមណ្ឌល​ព្យាបាល ត្រចៀក ច្រមុះ និង​បំពង់ក ដែល​មាន​កម្ពស់​៥​ជាន់​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​ចាប់ផ្តើម​សាងសង់​នៅ​ខែមីនា​ឆ្នាំ​២០២០ និង​បាន​គ្រោង​បញ្ចប់​ការ សាងសង់​នៅ​ចុងឆ្នាំ ២០២១ តែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ គម្រោង​នេះ​បាន​ពន្យា​ពេល​ទៅ​ដើមឆ្នាំ​២០២២​វិញ ។

​ក្រៅពី​ការ​លើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សមត្ថភាព​របស់​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​និង​បុគ្គលិក​ទាំងអស់​នឹង​ត្រូវ​បាន​បង្កើន​សមត្ថភាព​តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល និង​ការ​ផ្ទេរ​ចំណេះដឹង និង​ចំណេះធ្វើ​ពី​វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​។​

​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ដៃគូ​ស្នូល​របស់ KOICA ដែល​ទទួល​បាន​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​លើ​វិស័យ​នានា ។ នៅ​កម្ពុជា KOICA មាន​យុទ្ធសាស្ត្រ​ភាព​ជា ដៃគូ​ប្រចាំ​ប្រទេស​(CPS)​ដើម្បី​ជួយ​រាជ រដ្ឋាភិបាល​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​ផែ​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​ដោយ​រួម​បញ្ចូល​យុទ្ធសាស្ត្រ​ជាមួយ​ផែនការ​យុទ្ធសាស្ដ្រ អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល ។ សម្រាប់​កម្ពុជា KOICA ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​វិស័យ​អ​ទិ​ភាព​ចំ នួន​៤​រួម​មាន​៖​អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ​។​

​អគារ​ថ្មី​នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ដែល​ជា​ជំនួយ​ឥត​សំណង់​របស់​សា​ធា រណ​រដ្ឋ​កូរ៉េ​តាម​រយៈ​ទីភ្នាក់ងារ​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ​កូរ៉េ KOICA នេះ​កើត​ចេញពី​ផ្លែផ្កា​នៃ​ទំនាក់ ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ