ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ ! ឃាត់ខ្លួន​អ្នកទិញ​ត្រី​ម្នាក់ពី​បទល្មើស​ប្រើ​ឧបករណ៍​ឆក់ត្រជាក់​​នៅ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរ​ណ៌​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ចេញ​បញ្ជា​ម៉ឺងម៉ាត់​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ខ្ពស់​ឱ្យ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នោះ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មួញ​ទិញ​ត្រី​ពី​បទល្មើស​ឆក់​ត្រជាក់​ម្នាក់ នៅ​វេលា​ម៉ោង​២ រសៀល​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ចេញ​បញ្ជា​ម៉ឺងម៉ាត់​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ខ្ពស់​ឱ្យ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នោះ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មួញ​ទិញ​ត្រី​ពី​បទល្មើស​ឆក់​ត្រជាក់​ម្នាក់ នៅ​វេលា​ម៉ោង​២ រសៀល​នេះ ។

សមត្ថកិច្ច​ចម្រុះ រួម​មាន​អធិការដ្ឋាន​នគរបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មួញ​ទិញ​ត្រី​ពី​បទល្មើស​ឆក់​ត្រជាក់​ម្នាក់ នៅ​វេលា​ម៉ោង ២ រសៀល ថ្ងៃ​ទី​២៦ ខែមីនា​នេះ នៅ​ចំណុច ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌ ដោយ​ដកហូត​នូវ​ត្រី​ឆក់​បាន​ពី​បទល្មើស ឆក់​ត្រជាក់​មួយ​ចំនួន​ផង​ដែរ ។

លោក លី ឡា នាយ​ខណ្ឌ រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​អ្នកទិញ​ត្រី​ឆក់​ត្រជាក់​ខាងលើ គឺ​បន្ទាប់​ពី​២ ថ្ងៃមុន សមត្ថកិច្ច​បាន​ចាប់ខ្លួន អ្នក​ប្រើ​ឧបករណ៍​ឆក់​ត្រជាក់​ដែល​ជា​ជនជាតិ​វៀតណាម​បាន​ម្នាក់ ហើយ​បាន​ឆ្លើយ​ថា រាល់ពេល​ធ្វើ​សកម្មភាព ឆក់​ត្រី​បាន គឺ​យក​មក​លក់​ឲ្យ​ជនជាតិ​វៀតណាម​ខាងលើ ។

លោក​បាន​បញ្ជាក់​ថា អ្នក​ចាំ​ទិញ​ត្រី​ពី​បទល្មើស​ឆក់​ត្រជាក់​ខាងលើ​មាន ឈ្មោះ ហ៊ី ប៊ុ​ន​ធី ជនជាតិ​វៀតណាម អាយុ ២៧ ឆ្នាំ​នៅ​ចំណុច​កោះ​មនោ ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៦ ខែមីនា​នេះ ដែល​ជា​ថ្ងៃ​ទី​៣ សមត្ថកិច្ច​ចម្រុះ​បន្ត​អនុវត្ត​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ។ ដោយ​ថ្ងៃនេះ​សមត្ថកិច្ច​ចម្រុះ​សរុប​ចំនួន​៦៧ នាក់ ក្នុង​នោះ​មាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​១៥​នាក់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ២៦ នាក់ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ទាំង ៣ ចំនួន ១៧ នាក់ សហគមន៍​នេសាទ ៩ នាក់ ដោយ​បាន​ប្រើប្រាស់​កាណូត​ចំនួន ១៥ គ្រឿង ចែក​ចេញ​ជា​បី​គោលដៅ បង្ក្រាប​បទល្មើស នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង ស្រុក​ជល​គី​រី និង​ស្រុក​បរិបូណ៌ ជា​លទ្ធផល គឺ​រុះរើរ​បាំងសាច់​អួន ១៧​កន្លែង​មាន​ប្រវែង 11 30 ម៉ែត្រ បង្គោល 700 ដើម លប​លូ​សាច់​អូន 9​គ្រឿង ។ រើ​សម្រាស់ 26 កន្លែង​ស្មើនឹង 1850 ម៉ែត្រការ៉េ បង្គោល​ចំនួន 470 ដើម និង មែក​ចំនួន 3600 មែក ។

ជាមួយ​នឹង​ការ​ឃាត់ខ្លួន​អ្នកទិញ​ត្រី​ពី​បទល្មើស​ឆក់​ត្រជាក់​នេះ សមត្ថកិច្ច ក៏​បាន​ដកហូត​ត្រី​ឆ្លាំង ដែល​ជា​ប្រភេទ​ត្រី​អត់​ស្រកា ដែល​បាន​ពី​ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រជាក់​ផង​ដែរ​។ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ