ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក «​ព្រះថោង​នាងនាគ​» ដឹក​មក​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ហើយ

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា រូបសំណាក «​ព្រះថោង​នាងនាគ​» ដែល​នឹង​ត្រូវ​ដំឡើង​នៅ​រង្វង់​មូល​ថ្មី ស្ថិត​នៅ​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា រូបសំណាក «​ព្រះថោង​នាងនាគ​» ដែល​នឹង​ត្រូវ​ដំឡើង​នៅ​រង្វង់​មូល​ថ្មី ស្ថិត​នៅ​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នោះ បាន​ដឹក​មក​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា​ហើយ នៅ​ថ្ងៃ​២៥ ខែមីនា ២០២២​នេះ ។

រូបសំណាក ព្រះថោង​តោង​ស្បៃ​ព្រះ​នាងនាគ ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១​ម៉ែត្រ ដែល​រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន ។

តាម​គម្រោង​ស្ថាបនា រូបសំណាក «​ព្រះថោង​នាងនាគ​» នឹង​បែរ​ព្រះ​ភក្ត្រ ឆ្ពោះទៅ​សមុទ្រ ដោយសារ​បើ​តាម​រឿងព្រេង​ការ​កកើត​នគរ​ខ្មែរ គឺ​ព្រះ​នាងនាគ​បាន​ឲ្យ​ព្រះថោង តោង​កន្ទុយ​ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅ​កាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះ​នាង ហើយ​នោះ​គឺជា​និម្មិតរូប​នៃ​ការ​កកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​នគរ​ខ្មែរ គោក​ធ្លក ដែល​គេ​ឃើញ​មាន​តរៀង​មក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ ដល់​ដល់​សព្វថ្ងៃ ។

សូម​ជម្រាប​ថា រូបសំណាក​ដ៏​ធំ​ស្កឹមស្កៃ​នេះ ជា​រូបសំណាក​មួយ ក្នុង​ចំណោម​រូបសំណាក់​និមិត្តរូប នៃ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​៤ ។ ដែល​រូបសំណាក់ ០៣​ផ្សេង​ទៀត មាន​ដូច​ជា ៖ រូបសំណាក​តោ​មាស រូបសំណាក​ព្រះ​សិវៈ​និង​ព្រះ​នាង​ឧមា (​សាងសង់​ថ្មី​) និង​រូបសំណាក​សីហ​ក្បាល​រាជ​សី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ