ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ចេញពី​ខួបកំណើត​កូន​មិត្តភក្តិ​ភ្លាម នាយ​នគរបាល​ប៉ុស្តិ៍​បា.ញ់​ប្រពន្ធចុង​ផ្អើល

2 ឆ្នាំ មុន
  • ព្រៃវែង

មាន​ករណី​ឃាតក​.​ម្ម​មួយ​នៅ​ចំណុច​លើ​ផ្លូវលំ មុខ​វត្ត​ផាត់​សណ្តោង ស្ថិត​ក្នុងភូមិ​ផាត់​សណ្តោង ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ី​ធ​កណ្តាល ខេត្តព្រៃវែង ដោយ​ជន​បង្ក​គឺជា​នាយ​នគរបាល​ប៉ុស្តិ៍​ព្នៅ​១ បាន​បា.ញ់​

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី យប់ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២២ មាន​ករណី​ឃាតក​.​ម្ម​មួយ​នៅ​ចំណុច​លើ​ផ្លូវលំ មុខ​វត្ត​ផាត់​សណ្តោង ស្ថិត​ក្នុងភូមិ​ផាត់​សណ្តោង ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ី​ធ​កណ្តាល ខេត្តព្រៃវែង ដោយ​ជន​បង្ក​គឺជា​នាយ​នគរបាល​ប៉ុស្តិ៍​ព្នៅ​១ បាន​បាញ់​ស​ម្លា​.​ប់​ស្ត្រី​ម្នាក់​ជា​ប្រពន្ធចុង បន្ទាប់​ពី​ទាស់​ពាក្យ​សម្តី​គ្នា ក្រោយ​ពេល​ចេញពី​កម្មវិធី​ខួបកំណើត​កូន​មិត្តភក្តិ ។ យ៉ាងណា​ក្តី ខ្មាន់កាំភ្លើង​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ដែរ បន្ទាប់​ពី​មានការ​បាញ់ប្រហា​.​រ​ទៅ​លើ​ប្រពន្ធចុង​នោះ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ម៉ៅ សុវណ្ណ​ហុង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជានា​យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្នៅ​ទី​១ ស្រុក​ស៊ី​ធ​កណ្តាល ខេត្តព្រៃវែង (​ឃាត់ខ្លួន​) ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុខ មួយ ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ព្នៅ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ត្រូវជា​ប្រពន្ធចុង​របស់​ជនសង្ស័យ (​ស្លា​.​ប់​) ។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ និង​ជន​រង​គ្រោះ​ដែល​គេ​ស្គាល់​ថា ជា​ប្តី​ប្រពន្ធចុង​នោះ បាន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​កូន​មិត្តភក្តិ នៅ​ភូមិ​ជាមួយ​គ្នា​នោះ​ដែរ​។ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ គឺ​ម៉ោង​៨​និង​៣០​នាទី​យប់ ពួក​គាត់​បាន​ចេញពី​កម្មវិធី​ខួបកំណើត ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ពេល​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​នោះ ពួក​គាត់​ក៏​មានការ​ឈ្លោះ​ទាស់ទែង​ពាក្យ​សំដី​ជាមួយ​គ្នា ពេល​នោះ​បុរស​ជា​ប្តី​ទំនងជា​ស្រវឹង​ខ្លះ​ផង ក៏​បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​១​ដើម ម៉ាក K54 ពី​កាបូបស្ពាយ រួច​បា​.​ញ់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៤​គ្រា​.​ប់ (​តែ​ផ្ទុះ​២​គ្រា​.​ប់​) ដោយ​ត្រូវ​ចំ​ក្បាល​១​គ្រា​.​ប់ និង​ត្រូវ​ត្រង់​.​ក​១​គ្រា​.​ប់​ទៀត បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធចុង​ដួល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា បន្ទាប់​មក​បុរស​ជា​ខ្មាន់​កាំ​ភ្លើ​.​ង​ដែល​ជា​នាយ​នគរបាល​ប៉ុស្តិ៍​រូប​នោះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ ស្រុក​ស៊ី​ធរ​កណ្តាល ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង ។ ចំណែក​ស​.​ព​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ