ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បានសុខភាពបេះដូងល្អ កុំភ្លេចអាហារទាំងនេះ!

2 ឆ្នាំ មុន

មួយផ្នែកធំរបស់សុខភាព គឺបានមកពីប្រភេទអាហារដែលអ្នកទទួលទាន។ ប្រសិនបើអ្នកទទួលទានអាហារសុខភាព នោះអ្នកនឹងទទួលបានសុខភាពល្អ។ ចុះប្រសិនបើចង់បានបេះដូងដែលមានសុខភាពល្អ តើអាហារអ្វីដែលអ្នកគួរទទួលទាន? ថ្ងៃនេះ អ្នកនឹងបានស្គាល់។ ១. ផ្លែប៉ោម…

មួយផ្នែកធំរបស់សុខភាព គឺបានមកពីប្រភេទអាហារដែលអ្នកទទួលទាន។ ប្រសិនបើអ្នកទទួលទានអាហារសុខភាព នោះអ្នកនឹងទទួលបានសុខភាពល្អ។ ចុះប្រសិនបើចង់បានបេះដូងដែលមានសុខភាពល្អ តើអាហារអ្វីដែលអ្នកគួរទទួលទាន? ថ្ងៃនេះ អ្នកនឹងបានស្គាល់។

១. ផ្លែប៉ោម

ក្រៅពីវីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះ ផ្លែប៉ោមក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាកឺសេទីន (quercetin) និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងបញ្ហាបេះដូងផ្សេងទៀតដែលកើតមានឡើងដោយសារការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃប៉ិចទិន (pectin) ដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរ។

២. ត្រីសាលម៉ុន

ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់ អូមេហ្គា ៣ DHA និង EPA ដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាស្ទះសសៃឈាមបេះដូង, ជំងឺបេះដូងដទៃទៀត រួមទាំងបញ្ហាសម្ពាធឈាមផងដែរ។ ហើយត្រីសាលម៉ុនស្រស់ គឺប្រសើរជាងត្រីសាលម៉ុនកំប៉ុង ក៏ព្រោះភាគច្រើនត្រីសាលម៉ុនកំប៉ុងមានផ្ទុកសារធាតុគីមីច្រើន ក៏ដូចជាសារធាតុរក្សាទុកបានយូរដែលប៉ះពាល់ខ្លាំងចំពោះសុខភាព។ ទោះជាយ៉ាងណា ត្រីធូណា និងត្រីសាឌីន ជាដើម ក៏ល្អសម្រាប់សុខភាពមនុស្សដែរ។

៣. សូកូឡាខ្មៅ

សូកូឡាខ្មៅ ក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។ សូកូឡាខ្មៅ មានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថាហ្វ្លាវ៉ូណុល (flavonol) ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថា អ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០% និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ