ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ទឹក​ខ្ពុរមាត់​ជា​ប្រចាំ​ប្រយ័ត្ន​ដាច់​សរសៃឈាម​ខួរក្បាល​និង​ជំងឺ​គាំងបេះដូង

7 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​ព្រមាន​ថា ការ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​ជា​ប្រចាំ​អាច​នាំ​មហន្តរាយ​ដល់​សុខភាព​ដោយ​បង្កើន​ហានិភ័យ​កើត​មាន​ជំងឺ​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល ។ នេះ​ក៏​ព្រោះ​ទឹក​ខ្ពុរមាត់​បាន​

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​ព្រមាន​ថា ការ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​ជា​ប្រចាំ​អាច​នាំ​មហន្តរាយ​ដល់​សុខភាព​ដោយ​បង្កើន​ហានិភ័យ​កើត​មាន​ជំងឺ​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល ។ នេះ​ក៏​ព្រោះ​ទឹក​ខ្ពុរមាត់​បាន​សម្លាប់​បាក់តេរី​ល្អ​ដែល​មាន​នាទី​ជួយ​សម្រួល​សរសៃឈាម ហើយ​ទីបំផុត​បណ្តាល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។

ការ​ពិសោធ​លើ​អ្នក​ស្ម័គ្រ​ចិត្តបាន​បង្ហាញ​ថា ទឹក​ខ្ពុរមាត់​ខ្លះ​ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​អតិសុខុមប្រាណ​មាន​កម្លាំង​ខ្លាំង​លើសលប់​បាន​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ប្រើប្រាស់​រួច ។

អ្នកដឹកនាំ​ការ​សិក្សា សាស្ត្រាចារ្យ Amrita Ahluwalia មក​ពី​សាកលវិទ្យាល័យ Queen Mary University of London បាន​ថ្លែង​ថា លោកស្រី​មិន​ពេញចិត្ត​នឹង​ការ​រីក​រាល​នៃ​ការ​ប្រើ​ទឹក​ខ្ពុរមាត់​ដែល​ផ្ទុក​សារធាតុ​ប្រឆាំង​អតិសុខុមប្រាណ​ខ្លាំង​នោះ​ទេ ។ លោកស្រី​បន្ត​ថា ការ​សម្លាប់​អតិសុខុមប្រាណ​ទាំងនេះ​បន្តិច​ម្តង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺជា​គ្រោះ​មហន្តរាយ​មួយ ។ នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ក្នុង​នោះ មាន​ដូច​ជា នាំ​ឱ្យ​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម ។ គ្មាន​ការ​យកចិត្តទុកដាក់​ឱ្យ​បាន​គ្រប់គ្រាន់ ជំងឺ​ទាំងនេះ​នឹង​សម្លាប់​អ្នក​បាន​ដោយ​ងាយស្រួល​។ សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ថែម​ថា យើង​មិន​ចង់ឱ្យ​អ្នកមាន​បញ្ហា​អញ្ចាញ​និង​ជំងឺ​មាត់​ធ្មេញ បញ្ឈប់​ការ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​នោះ​ទេ ប៉ុន្តែ​យើង​ចង់​សួរ​ទៅ​អ្នក​ផ្សេង​ទៀត​ថា ហេតុ​អ្វី​បានជា​ពួក​គេ​ចង់​ប្រើប្រាស់?

យ៉ាងណា​ក៏​ដោយ លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​នៅ​មិន​ទាន់​បាន​ទទួលស្គាល់​ទាំងស្រុង​ពី​សំណាក់​ទន្តពេទ្យ​មួយ​ចំនួន​នៅ​ប្រទេស​អង់គ្លេស​នោះ​ទេ ។ ពួក​គេ​បញ្ជាក់​ថា វា​ជា​ការ​សិក្សា​ទ្រង់​តូចតាច​នៅឡើយ ហើយ​ថា​គេ​គួរ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះ ៕