ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក ​ផ្ដល់​ជំនួយ​ទឹកប្រាក់ ​២៥ ​លាន​ដុល្លារ​ជំរុញ​ការ​អាន​នៅ​បឋម​សិក្សា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សហរដ្ឋអាមេរិក​បាន​គាំទ្រ​ទឹកប្រាក់​ចំនួន ២៥ លានដុល្លារ ជួយ​បង្កើន​បទ​ពិសោធន៍​អំ​ណា​ន និង​ការ​សិក្សា​របស់​សិស្ស​នៅ​កម្រិត​បឋម​សិក្សា​នៅ​កម្ពុជា ​។ ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា គម្រោង​អប់រំ​បរិ​យា​បន្ន​នៅ​បឋម​សិក្សា…

រាជធានី​ភ្នំពេញ ​៖ សហរដ្ឋអាមេរិក​បាន​គាំទ្រ​ទឹកប្រាក់​ចំនួន ២៥ លានដុល្លារ ជួយ​បង្កើន​បទ​ពិសោធន៍​អំ​ណា​ន និង​ការ​សិក្សា​របស់​សិស្ស​នៅ​កម្រិត​បឋម​សិក្សា​នៅ​កម្ពុជា ​។ ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា គម្រោង​អប់រំ​បរិ​យា​បន្ន​នៅ​បឋម​សិក្សា ​(IPEA) ជួយ​បង្កើន​ដល់​សមិទ្ធផល​មុន​ៗ របស់​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក ​USAID គាំទ្រ​លើ​អំ​ណា​ន​កម្រិត​ថ្នាក់ដំបូង​ដែល​គេ​ស្គាល់​ថា​ជា «​គម្រោង​គាំទ្រ​អំ​ណា​នភា​សា​ខ្មែរ​កម្រិត​ថ្នាក់ដំបូង​» ​។

គម្រោង​អប់រំ​បរិ​យា​បន្ន​ថ្នាក់បឋមសិក្សា ​(IPEA) នឹង​ធ្វើការ​រួម​គ្នា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​នៅទូ​ទាំង​ប្រទេស​កម្ពុជា ​ដើម្បី​បង្កើន​បំ​ណិ​ន​អក្ខរកម្ម​មូលដ្ឋាន​របស់​កុមារ​តាម​រយៈ​កម្មវិធី កុមារ​រៀន​កុមារ​ចេះ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ។

ក្នុង​ពី​ធី​បើក​ដំណើរការ​អនុវត្ត​គម្រោង​នៅ​​ថ្ងៃ​ទី ​២៣ ​ខែមីនា ​ឆ្នាំ ​២០២២ លោក W. Patrick Murphy​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​ថា កុមារ​នៅ​ថ្ងៃនេះ ​គឺជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​អនាគត ​។ «​យើង​មាន​មោទកភាព​ក្នុង​ការ​គាំទ្រ​ដល់​កុមារ​កម្ពុជា​តាម​រយៈ​ឧបករណ៍​សិក្សា ដែល​នឹង​ជួយ​កុមារ​ឱ្យ​ពូកែ​ឆ្នើម​ក្នុង​ពិភពលោក​ដែល​កាន់ តែ​សម្បូរ​បែប និង​មាន​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ស្មុគស្មាញ​នេះ​» ​។

លោក​ទូត​បន្ត​ថា ​«​យើង​មាន​ទំនុកចិត្ត​ថា កិច្ចសហការ​របស់​យើង​លើ​កម្មវិធី កុមារ​រៀន​កុមារ​ចេះ នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ​ដល់​សិស្សានុសិស្ស ក៏​ដូច​ជា​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​ផង​ដែរ​» ​។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គ្រូបង្រៀន​ប្រមាណ ៦.៥០០​ នាក់ ទទួល​បានការ​បណ្តុះបណ្តាល​លើ​ការ​ប្រើប្រាស់​សម្ភារ​អំ​ណា​ន ថ្នាក់​ទី ​១ និង​ទី​ ២ រួម​ជាមួយនឹង​មត្តេយ្យក​ម្រិ​ត​ខ្ពស់ ដែល​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​រវាងក្រសួង​អប់រំ យុវជន​និង កីឡា ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID និង​ភាព​ជា​ដៃគូ​សកល​សម្រាប់​ការ​អប់រំ (GPE) ​។ គ្រូបង្រៀន​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល បានអនុវត្ត​កម្មវិធី​អក្ខរកម្ម​ភាសា​ខ្មែរ និង​វិធីសាស្ត្រ​បង្រៀន​ថ្មី ក្រោម​កិច្ច​គាំទ្រ​ពី​គ្រូបង្វឹក​អំ​ណា​ន​ដែល​មាន​ជំនាញ​ក្នុង​ខេត្ត​ចំនួន​ប្រាំបី​ ។

លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់​ថា ក្នុង​រយៈពេល ​៥ ​ឆ្នាំទៅ​មុខ​ទៀត គម្រោង​នឹង​បន្ត​ការ​ជំរុញ និង​លើកកម្ពស់​ការ​សិក្សា​នៅ​កម្រិត​ថ្នាក់ដំបូង ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន និង​បន្ត​ការ​សម្របសម្រួល​នៅ​ក្នុង​វិស័យ​ទាំងមូលឱ្យ​រឹតតែ​មាន​ប្រសិទ្ធភាព និង​ភាព​ស័​ក្ត​សិទ្ធ​តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​កម្មវិធី​កុមារ​រៀន​កុមារ​ចេះ នៅ​ទូ​ទាំង​ប្រទេស ជាមួយនឹង​ការ​អនុវត្ត​កម្មវិធី​គាំទ្រ​ថ្នាក់​អប់រំ​បរិ​យា​បន្ន​ផង​ដែរ​ ។

ដោយ​មានការ​គាំទ្រ​ពី​ភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID កម្មវិធី​អំ​ណា​ន​បាន​ជួយ​ដល់​សិស្ស​ប្រមាណ ២០០,០០០​ នាក់ ប្រមាណ​ជា ៣២% នៃ​សិស្សសាលា​បឋម​សិក្សា​រដ្ឋ​ទូ​ទាំង​ប្រទេស​ ។ លើស​ពី​នេះ​ទៀត ដៃគូ​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​ធ្វើការ​រួម​គ្នា ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ចែក​សម្ភារ​សិក្សា​តាម​ផ្ទះ ដល់​សិស្សានុសិស្ស និង​មាតាបិតា​សិស្ស​ថ្នាក់​ទី​ ១ និង​ទី ​២ នៅ​ទូ​ទាំង​ប្រទេស​ក្នុងអំឡុងពេល​បិទ​សាលារៀន​កាលពី​ឆ្នាំ​កន្លង​ទៅផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ