នៅក្រោយពេលរួមភេទ គូស្នេហ៍មិនថានរណាក៏ដូចនរណាដែរ គឺចង់គេងអោបគ្នានៅលើគ្រែទាល់តែលង់លក់តែម្តង។ អារម្មណ៍បែបនោះគឺមានក្តីសុខមែនទែន តែវាអាចធ្វើឱ្យអ្នកមានហានិភ័យដល់សុខភាពបាន។ នេះក៏ព្រោះតែ ការបង្ករោគអាចកើតមានឡើងប្រសិនបើយើងមិនសម្អាតវាក្រោយពេលរួមភេទទេនោះ។ តើអ្នកគួរតែធ្វើបែបណា នៅពេលរួមភេទរួច ដើម្បីការពារការបង្ករោគ?
១. លាងសម្អាត
អ្នកមិនចាំបាច់ដើរចេញពីគ្រែទៅងូតទឹកភ្លាមទេ ក្រោយពីរួមភេទហើយមួយវគ្គមួយវគ្គ។ អ្នកអាចគ្រាន់តែដើរទៅបន្ទប់ទឹកជាមួយនឹងដៃគូរបស់អ្នក ហើយលាងប្រដាប់ភេទជាមួយនឹងទឹក រួចដាក់សាប៊ូគ្មានក្លិន ដើម្បីដុះលាងសម្អាត គឺជាការស្រេច។ ក្រោយមកអ្នក អាចទៅរួមភេទបន្តទៀតនៅវគ្គក្រោយ។ ទាល់តែអ្នករួមភេទចប់ ហើយសម្រេចថាចូលគេង ទើបអ្នកគួរងូតទឹកសម្អាតខ្លួនទាំងស្រុងតែម្តង។
២. រក្សាការសម្អាតឱ្យសាមញ្ញបំផុត
កុំប្រើប្រាស់របស់ក្បាច់ក្បូរពេក។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែប្រើទឺកក្តៅឧណ្ណៗ សម្រាប់ដុះលាងសម្អាតក្រោយពេលរួមភេទប៉ុណ្ណោះ។ ជៀសវាងការបាញ់ក្លិនទឹកអប់ ឬលាងជាមួយសាប៊ូកាត់មេរោគ ឬ មានជាតិក្រអូប។
៣. បត់ជើងតូចភ្លាមៗ
ក្នុងអំឡុងពេលស្និទ្ធស្នាលរួមសង្វាស់ ការឆ្លងមេរោគអាចចូលទៅក្នុងផ្លូវបង្ហួរនោម ដែលធ្វើឱ្យមានការបង្ករោគរលាកក្រហាយជាដើម។ ការទៅបង្គន់ដើម្បីបត់ជើងតូច អាចជួយឱ្យបាក់តេរីមួយចំនួន ចេញពីផ្លូវនោះ ហើយធ្លាក់ចុះមកចានបង្គន់វិញ។ ចូរធ្វើដូចនេះ ទោះបីជាអ្នកមានអារម្មណ៍ងងុយគេង ចង់គេងអោបដៃគូអ្នកលង់លក់ក៏ដោយ៕
ចែករំលែកព័តមាននេះ