ចោរឆក់ មិនមែនមាននៅតែភ្នំពេញទេ! ពេលនេះ នៅផ្លូវជាតិលេខ៣ កំពត-វាលរេញ ក៏មានដែរ!
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ ជនសង្ស័យ ៩នាក់ បានជិះម៉ូតូឆក់កាបូបស្ត្រីម្នាក់។ ក្នុងនោះ ៦នាក់ ត្រូវបានចាប់ខ្លួន ហើយ ៣នាក់ទៀត បានរត់គេចខ្លួន។…
ខេត្តព្រះសីហនុ៖ ជនសង្ស័យ ៩នាក់ បានជិះម៉ូតូឆក់កាបូបស្ត្រីម្នាក់។ ក្នុងនោះ ៦នាក់ ត្រូវបានចាប់ខ្លួន ហើយ ៣នាក់ទៀត បានរត់គេចខ្លួន។…
ខេត្តព្រះសីហនុ៖ ជនសង្ស័យ ៩នាក់ បានជិះម៉ូតូឆក់កាបូបស្ត្រីម្នាក់។ ក្នុងនោះ ៦នាក់ ត្រូវបានចាប់ខ្លួន ហើយ ៣នាក់ទៀត បានរត់គេចខ្លួន។ ជនសង្ស័យទាំងនោះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ សហការជាមួយសមត្ថកិច្ចនគរបាលក្រុងបូកគោ ខេត្តកំពត ចាប់ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងបញ្ជូនបន្ត ទៅកាន់ស្នងការខេត្តព្រះសីហនុ។
ក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ដែលកំពុងដើរជាមួយមិត្តភ័ក្តិ ទៅធ្វើការនៅលើដងផ្លូវជាតិលេខ៣។
លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ អោយដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៦.៣០នាទីល្ងាច នៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកអធិការ បន្តថា ករណីនេះ បានបង្កដោយជនសង្ស័យមួយក្រុម មានគ្នា ០៩នាក់ៈ ១.ឈ្មោះ ហ៊ាង លីហួ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរការសា ឃុំអូរការសា ស្រុកទឹកឈូ ខេត្តកំពត(ជនដៃដល់)។ ២.ឈ្មោះ ធិ ទី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ មិនពិប្រាដក ស្នាក់នៅភូមិបោកត្របែក ឃុំត្រពាំងព្រីញ ស្រុកទឹកឈូ ខេត្តកំពត(សមគំនិត) ៣.ឈ្មោះ រស់ សាញិ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិប្រាដក មានទីលំនៅភូមិកែប សង្កាត់កែប សក្រុងកែប ខេត្តបែក(សមគំនិត)។ ៤.ឈ្មោះ ទេព បញ្ញាឧត្តម ភេទប្រុស អាយុ ១៥ឆ្នាំមុខរបរ មិនពិប្រាដក មានទីលំនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តបែក(សមគំនិត)។ ៥.ឈ្មោះ ហុន រិទ្ធី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត(សមគំនិត)។ ៦.ឈ្មោះ ជាង ស៊ុនហុង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិប្រាដក មានទីលំនៅ ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាំង ស្រុកទឹកឈូ ខេត្តកំពត(សមគំនិត) និងបក្សពួកចំនួន ៣នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់។
លោកអធិការបន្តថា ជនសង្ស័យខាងលើ បានជិះម៉ូតូជាក្រុម ចំនួន ០៥គ្រឿង មានគ្នាចំនួន ០៩នាក់ ពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកំពត មកដល់ចំណុចខាងលើ បានឆក់កាបូបពីជនរងគ្រោះ ឈ្មោះ លាង រីណា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ អ៊ុតសក់ មានទីលំនៅ ក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខណៈពេលជនរងគ្រោះ និងមិត្តភក្តិ នាំគ្នា ដើរទៅធ្វើការ នៅលើដងផ្លូវជាតិលេខ៣។
សម្ភារៈ ដែលបាត់បង់ រួមមាន៖ កាបូបយួរ ចំនួន០១ -កាបូបដៃ ចំនួន០១ -កាតចាក់វ៉ាក់សាង់ ចំនួន ០១សន្លឹក -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក -ប្រាក់ចំនួន ៣០០ដុល្លារ និងសម្ភារៈផាត់មុខ ០១ចំនួន។
ក្រោយពីធ្វើសកម្មភាពរួច កម្លាំអធិការស្រុកព្រៃនប់ បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងបូកគោ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ជាបន្តបន្ទាប់ ចំនួន ០៦នាក់។ រីឯជនសង្ស័យ ០៣នាក់ទៀត រត់គេចខ្លួន រួមទាំងដកហូតបានម៉ូតូចំនួន ០៣គ្រឿង ទូរស័ព្ទដៃ ចំនួន ០៥គ្រឿង។ ជនសង្ស័យ ត្រូវបានប៉ូលិស កសាងសំនុំរឿង បញ្ជូនទៅតុលាការ៕
ចែករំលែកព័តមាននេះ