ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​លុតជង្គង់​អង្វរ «​យក​ចុះ​កុំ​បា.ញ់​» តែ​ចោរ​អត់​ស្តាប់ ៥​គ្រាប់​ផ្តាច់ជីវិត​សង្សារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរសនិស្សិត​ពេទ្យ​នៅ​សាលា IU ម្នាក់​ ខណៈដឹក​សង្សារ​ចេញពី​ច្រៀង​ខារ៉ាអូខេ​ត្រឡប់​​មកផ្ទះ​​ត្រូវ​​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ តែ​មិន​ព្រមឱ្យ ក៏ត្រូវ​​ចោរ​ដក​​កាំភ្លើង​បា.ញ់​៥​គ្រាប់ បណ្តាលឱ្យរង​របួស​យ៉ាងធ្ងន់ធ្ងរ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០​១ ​និង​៣០​នាទី​រំលងអធ្រាត្រថ្ងៃទី​​០១ កញ្ញា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៥៩២ ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ​ក្រោយមក

រាជធានី​ភ្នំពេញ ៖ បុរសនិស្សិត​ពេទ្យ​នៅ​សាលា IU ម្នាក់​ ខណៈដឹក​សង្សារ​ចេញពី​ច្រៀង​ខារ៉ាអូខេ​ត្រឡប់​​មកផ្ទះ​​ត្រូវ​​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ តែ​មិន​ព្រមឱ្យ ក៏ត្រូវ​​ចោរ​ដក​​កាំភ្លើង​បាញ់​៥​គ្រាប់ បណ្តាលឱ្យរង​របួស​យ៉ាងធ្ងន់ធ្ងរ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០​១ ​និង​៣០​នាទី​រំលងអធ្រាត្រថ្ងៃទី​​០១ កញ្ញា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៥៩២ ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ​ក្រោយមក ជន​រងគ្រោះត្រូវបញ្ជូន​ទៅ​​សង្គ្រោះនៅ​​មន្ទីរពេទ្យ​ ដោយរបួសធ្ងន់ពេកនៅវេលាម៉ោង​០៣ទៀបភ្លឺ​ បាន​​ស្លាប់  ។

នារីជា​សង្សារ​មានឈ្មោះ​ស្រី​ណុច អាយុ​២២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើត​ហេតុ ​ខ្លួននិងមិត្ត​​ប្រុស​ (ជន​រង​គ្រោះ​) ឈ្មោះ​ស្រី ផានិត អាយុ​២៤​ឆ្នាំ ជា​​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ ស្នាក់​នៅ​សំណង់​១២ សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌទួលគោក ទើបតែ​ចេញពី​ជួបជុំ​គ្នា​ជាមួយ​បងប្អូននៅ​ខា​រ៉ា​អូន​ខេ​​ម្តុំ​ស្ពាន​អាកាស​៥​មក​រា រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ ​ក៏​​​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ដោយ​ខ្លួន និង​សង្សារ(ជនរងគ្រោះ) ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer X ពណ៌ខៀវ ពាក់​លេខភ្នំពេញ1642 មិន​ចាំ​លេខ​នៅ​ខាង​ក្រោយ ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ៥៩២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​គោលបំណង​ជូន​នាង​​ទៅ​ផ្ទះ​នៅ​ភ្នំពេញ​ថ្មី  ។ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មានចោរពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាកស្គូ​ពី ពណ៌​.ស មិន​ចាំ​ស្លាក​លេខ បាន​ព្យា​យាម​ជិះ​តាម​កៀរ​ម៉ូតូ​​ពីក្រោយ​ រហូត​មក​ដល់​មុខ​ហាង «ម៉េ​ង​លី» ក៏​ធ្វើ​ឱ្យសង្សារខ្លួនរេច​ង្កួ​តម៉ូតូ​ទៅ​ប៉ះជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ ដែល​គេ​ចត​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យដួល ។

ភ្លាម​ៗ​នោះ​ បក្ស​ពួក​ជនល្មើស​ បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ តែ​​ត្រូវយុវជនជាសង្សារមិន​ព្រមឱ្យ​បាន​ប្រទាញប្រទង់​មក​វិញ ក៏​ត្រូវ​ជនល្មើស​​​ស្រែ​កថា​ «បាញ់​វា​ឱ្យ​ងាប់​ទៅ» ​ហើយត្រូវនាង​លុត​ជង្គង់​ព្យាយាម​អង្វរ​ ​កុំឱ្យ​បាញ់​សម្លាប់​យក​ម៉ូតូ​ទៅចុះ​ តែ​កុំ​យក​ជីវិត​អី ។

ភ្លាម​ៗ​នោះ ជនសង្ស័យ​មិន​ព្រម​ស្តាប់​ទេ​ បាន​ដក​កាំភ្លើង​អាមេ​បាញ់​​​៥​គ្រាប់​ជាប់​ៗ​គ្នា​ សំដៅលើ​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​បណ្តាល​ឲ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម ចំណែក​នាង​ មិនត្រូវពួកវា​​បាញ់​​ទេ ។ បន្ទាប់​ពី​បាញ់​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ហើយ ជនសង្ស័យ​បាន​លើក​យក​ម៉ូតូ​​ជន​រង​គ្រោះ​ ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ទោះជា​យ៉ាងណា ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្រះ​កុសុមៈ​ទាំង​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​គ្រូ​ពេទ្យ​ព្យាបាល​​រហូតជាងម៉ោង៣ភ្លឺ ក៏បាន​ដាច់​ស្លាប់​​​ទៅ​ហើយ ។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ចថា ជន​រង​គ្រោះ​រង​របួស​​​៥​គ្រាប់ សុទ្ធតែ​ចំណុច​សំខាន់ (ចំ​ឆ្អឹងជំនីរ​ខាងឆ្វេង​១គ្រាប់ ជើង​ឆ្វេង​២គ្រាប់ ជើង​ស្ដាំ​១​គ្រាប់ និង​ប្រដាប់​ភេទ​មួយ​គ្រាប់ ។ ​