ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​បន្ត​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​ជួសជុល​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ

2 ឆ្នាំ មុន
  • សៀមរាប

លោក ឡុ​ង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ជំនាញការ​ចំពោះ​កិច្ច​អា​ដ​ហុ​ក នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា

ខេត្តសៀមរាប ៖ លោក ឡុ​ង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ជំនាញការ​ចំពោះ​កិច្ច​អា​ដ​ហុ​ក នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) បាន​បន្ដ​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​ជួសជុល​ប្រាសាទបុរាណ ក្នុង​រមណីយដ្ឋាន​អង្គរ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមីនា​នេះ​ទៅ ធ្វើ​ឡើង​នូវ ៖

ប្រាសាទបន្ទាយក្ដី​- ប្រាសាទតាព្រហ្ម​-​ប្រាសាទ​បា​យ័ន្ត​- ខ្លោងទ្វារ​តា​កាវ​-​ប្រាសាទបន្ទាយស្រី (​ការងារ​ជួសជុល​)-​ស្រុក​បន្ទាយស្រី (​ផ្លូវ​បេតុង​)-​លានជល់ដំរី​-​ប្រាសាទ​ចម (​ព្រះ​ពិធូ​)-​ប្រាសាទមេបុណ្យខាងលិច​-​ប្រាសាទ​បាក់​ខែង​-​ផ្លូវ​វាង​ប្រាសាទតាកែវ​-​ផ្លូវ​ទស្សនា​រូ​ម​គ្នា រវាង​ប្រាសាទចៅសាយទេវតា និង​ធម្ម​ន​ន្ទ​-​ផ្លូវ​ទស្សនា​ថ្មើរជើង​លើ​គំ​ពែង​ក្រុង​អង្គរធំ​-​សួន​រុក្ខជាតិ​អង្គរ​- ប្រាសាទនាគព័ន្ធ​-​ប្រាស​ទ​ព្រះ​ខ័ន​- ប្រាសាទបន្ទាយ​ប្រី​-​សសរ នៅ​ថែវ​ព្រះ​ពាន់​(​អង្គរវត្ត​)-​រួត​បាកាន (​អង្គរវត្ត​)-​ពិ​ដាន​ឈើ​(​អង្គរវត្ត​)-​បា​វី​ស​អង្គរ​-​ស្ថានីយ​បណ្ដុះ​កូន​ឈើ -​វង់​ទស្សនា​ថ្ងៃ​លិច ថ្ងៃ​រះ ភ្នំ​ក្រោម​។

លោក បាន​បន្ដ​ថា ការ​ចុះ​ត្រួត ពិនិត្យ ផ្លាស់​ប្តូរ​យោបល់ គឺជា​សកម្មភាព​ចាប់ផ្តើម​មុន​នឹង​ដំណើរការ​នៃ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ទាំង​គម្រោង​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដៃគូ​អន្តរជាតិ ដើម្បី​អ្នកជំនាញ​ផ្តល់​អនុសាសន៍ ចំណុច​ដែល​ត្រឹមត្រូវ ឬ​ចំណុច​ត្រូវ​កែ​លម្អ ឱ្យ​ការងារ​ទាំងនោះ​ដំណើរការ​ល្អ និង​ស្រប​តាម​លក្ខខណ្ឌ​នៃ​ធម្មនុញ្ញ​អង្គរ​។

បន្ថែម​ពី​នេះ ក្រុម​អ្នកជំនាញ​នឹង​រៀបចំ​ជា​របាយការណ៍​នៃ​ការ​ចុះ​ត្រួតពិនិត្យ​នេះ សម្រាប់​ពិភាក្សា និង​ផ្តល់​យោ​បល់​​បន្ថែម ក្នុង​កិច្ចប្រជុំ​ធំ​នៃ​គណៈកម្មាធិការ​អន្តរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ​។ ការ​ចុះ​ពិនិត្យ​នេះ មាន​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​ខកខាន​រយៈពេល​ឆ្នាំ​ដោយសារ​រា​ត្បា​ត​នូវ​ជំងឺ​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៥ និង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២៨ នៅ​ថ្ងៃ​ទី​២៤ និង​២៥ ខែមីនា​ឆ្នាំ​២០២២ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ដែល​មាន​សហ​ប្រធាន​បារាំង និង​ជប៉ុន ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ