ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះ​លើ Facebook ថា «ទើបតែសម្លា.ប់មនុស្ស…»

7 ឆ្នាំ មុន

សមត្ថកិច្ច​ក្នុង​រដ្ឋ North Carolina បានធ្វើការ​​តាម​ចាប់ខ្លួន​​បុរសម្នាក់ ជា​ជនសង្ស័យ​ពាក់​ព័ន្ធពី​បទ​មនុស្សឃាត​​​ កាលពី​ថ្ងៃអាទិត្យ​កន្លងមក ក្រោយពី​​ជន​នោះបាន​បង្ហោះសារ​​​លើ Facebook ថា ​​«ទើបតែ​សម្លា.ប់​មនុស្ស​ម្នាក់» ​។ ជនសង្ស័យឈ្មោះ​ Anthony Macneill អាយុ៣២​ឆ្នាំ ។

សមត្ថកិច្ច​ក្នុង​រដ្ឋ North Carolina បានធ្វើការ​​តាម​ចាប់ខ្លួន​​បុរសម្នាក់ ជា​ជនសង្ស័យ​ពាក់​ព័ន្ធពី​បទ​មនុស្សឃាត​​​ កាលពី​ថ្ងៃអាទិត្យ​កន្លងមក ក្រោយពី​​ជន​នោះបាន​បង្ហោះសារ​​​លើ Facebook ថា ​​«ទើបតែ​សម្លាប់​មនុស្ស​ម្នាក់» ​។  ជនសង្ស័យឈ្មោះ​ Anthony Macneill អាយុ៣២​ឆ្នាំ ។

ការិយាល័យ​សមត្ថកិច្ច​ក្នុង​​តំបន់ Cumberland បាន​និយាយ​​ថា​ ពួក​គេ​ត្រូវ​បាន​ចាត់​កម្លាំងឱ្យ​ទៅ​កាន់​ផ្ទះ​មួយ ​ក្នុង Fayetteville  ខាង​​ជើង​ នា​ព្រឹកព្រលឹម​ថ្ងៃអាទិត្យ​ ។ បន្ទាប់​ពី​មាន​មនុស្ស​ម្នាក់​​ត្រូវ​​​បាញ់​សម្លាប់ ​ក្នុង​​ពេល​មាន​ជម្លោះ​ក្នុង​ផ្ទះ​ ។​ នៅ​កន្លែង​កើតហេតុ គេឃើញសាក​សពជនរងគ្រោះឈ្មោះ Eugene Racine ​ដែល​ត្រូវ​​​បាញ់​សម្លាប់​​ ។ បើតាមការស្រាវជ្រាវដឹងថា ការពិត ជន​រង​គ្រោះ​​ដែលស្លាប់ គឺជា​ជីតា​​របស់​បុរស​ឃាតករ​តែម្តង ​។

សមត្ថកិច្ច​បាន​និយាយ​​ថា​ ជនសង្ស័យគឺ​​​មាន​អាវុធ​​ជាប់​ខ្លួន​ អ្វី​ដែល​គួរ​ឱ្យចាប់អារម្មណ៍​នោះ​ គឺ​​នៅ​ថ្ងៃកើត​ហេតុ ជនសង្ស័យបាន​សារ​ភាព​ថា​ លោក​បាន​ប្រព្រឹត្ត​បទល្មើស និង​ស្បថ​ថា​ នឹង​មិន​ត្រូវ​ឱ្យ​​ចាប់ខ្លួន​ដាច់ខាត ​។ ជនសង្ស័យបាន​សរសេរ​លើ Facebook ថា «​ទើបតែ​សម្លាប់​មនុស្ស​ម្នាក់​… ចាក​ចេញពី NC (North Carolina) ហើយ​លា​ហើយ​​ទាំងអស់​គ្នា​» ​ដែល​​​ការ​បង្ហោះសារ​នេះ​ បាន​ទទួល​​ការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​​លើ​ប្រព័ន្ធអ៊ី​ន​ធើ​រ​ណេត ​។ ​ជាង​នេះទៅទៀត ជនសង្ស័យ​បាន​សរសេរ​ទៀត​​ថា «​ខ្ញុំ​មិន​ទៅ​សារភាព​ទេ ប្រសិនបើ​ខ្ញុំ​មិន​អាច​ចាក​ចេញពី North Carolina បាន​ទេ​នោះ ខ្ញុំ​នឹង​បាញ់​សម្លាប់​ខ្លួនឯង​» ​។ ការ​បង្ហោះ​មួយទៀតថា​ «តែងតែ​គិត​ថា​ ខ្ញុំ​មិន​អាច​រស់នៅ​ដល់​អាយុ៣៥​ឆ្នាំ​ទេ​… ប្រសិនបើ​ខ្ញុំ​មិន​អាច​រួច​ផុត​ទេ​នោះ ខ្ញុំ​នឹង​សម្លាប់​ខ្លួន​​»​។​ ជនសង្ស័យ​​​មើលទៅ​ ដូច​ជា​បាន​​គំរាមកំហែង​​​ម្តាយ​​ដោយសរសេរថា «អ្នក​ប្រហែលជា​មិន​ជឿ​លើ​ព្រះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​អ្នក​ដែល​មាន​អំណាច​ពិតប្រាកដ​នោះ​ គឺជា​មនុស្ស​ដែល​ទុក​ជីវិត​អ្នក​ក្នុងថ្ងៃនេះ​» ។