ភ្ញៀងលាយឡំខ្យល់កន្ត្រាក់វាយប្រហារផ្ទះច្រើនខ្នងក្នុងស្រុកកំពង់សិលា
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមនឹងអគារសិក្សាសាលា
ខេត្តព្រះសីហនុ ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមនឹងអគារសិក្សាសាលា
ខេត្តព្រះសីហនុ ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមនឹងអគារសិក្សាសាលា ព្រមទាំងសំណង់របស់រដ្ឋនិងឯកជនមួយចំនួនទៀត ក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានរងការខូចខាត កាលពីម៉ោងជាង៣រសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។
យោងតាមរបាយការណ៍មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ការខូចខាតខាងលើរួមមាន ៖ ១-ភូមិចាំស្រី រលំបាក់ផ្ទះទាំងស្រុងចំនួន១ខ្នង, រលំរោងតារាងបាល់ទះ១កន្លែង, របើកដំបូលផ្ទះចំនួន២៦ខ្នង, របើកដំបូលអគារសាលាអនុវិទ្យាល័យចំនួន២អគារ និងសាលាបឋមសិក្សាចំនួន១អគារ ២-ភូមិថ្មី របើកដំបូលផ្ទះចំនួន៣ខ្នង និង៣-ភូមិវាល រលំផ្ទះទាំងស្រុងចំនួន១ខ្នង។
បើតាមអាជ្ញាធរថា មិនមានមនុស្សរងគ្រោះថ្នាក់ទេ ក្នុងនោះក្រោយកើតហេតុ សមត្ថកិច្ចចំរុះ អាជ្ញាធរពាក់ពន្ធ័បានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិនេះ ៕







ចែករំលែកព័តមាននេះ