ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់អត្ថប្រយោជន៍ ទឹកខ្ញីនៅពេលទទួលទានពេលព្រឹក

2 ឆ្នាំ មុន

ខ្ញីមិនត្រឹមតែអាចយកទៅធ្វើអាហារប៉ុណ្ណោះទេ ប៉ុន្តែគេអាចយកវាទៅប្រើប្រាស់ប្រឆាំង ក៏ដូចជាព្យាបាលទប់ស្កាត់ជំងឺផ្សេងៗបានទៀតផង។ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីបន្លែមើមនេះទ្វេដង ប្រសិនបើព្យាយាមទទួលទានរាល់ថ្ងៃ ជាពិសេសរួមជាមួយអាហារពេលព្រឹក។  ការធ្វើទឹកខ្ញី គឺគ្មានអ្វីពិបាកឡើយ។ គ្រាន់តែយកខ្ញីទៅលាងឲ្យស្អាត ហើយកោសសំបកចេញ…

ខ្ញីមិនត្រឹមតែអាចយកទៅធ្វើអាហារប៉ុណ្ណោះទេ ប៉ុន្តែគេអាចយកវាទៅប្រើប្រាស់ប្រឆាំង ក៏ដូចជាព្យាបាលទប់ស្កាត់ជំងឺផ្សេងៗបានទៀតផង។ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីបន្លែមើមនេះទ្វេដង ប្រសិនបើព្យាយាមទទួលទានរាល់ថ្ងៃ ជាពិសេសរួមជាមួយអាហារពេលព្រឹក។  ការធ្វើទឹកខ្ញី គឺគ្មានអ្វីពិបាកឡើយ។ គ្រាន់តែយកខ្ញីទៅលាងឲ្យស្អាត ហើយកោសសំបកចេញ រួចកាត់ជាដុំៗ។ បន្ទាប់មកយកដុំខ្ញីទៅកិនលាយជាមួយទឹកធម្មតាមួយចំនួន និងត្រង ឬស្រងយកកាកចេញបន្ទាប់ពីកិនបានទឹកជាការស្រេច។

១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។  វាកាន់តែពិសេសទៀត នៅពេលសម័យកូវីដនេះ ដែលយើងត្រូវតែមានប្រព័ន្ធការពាររាងកាយរឹងមាំទប់ទល់នឹងជំងឺ។

២​. កាត់បន្ថយសម្ពាធឈាម

វិធីមួយទៀតដើម្បីប្រើប្រាស់ទឹកខ្ញី គឺនៅពេលអ្នកកំពុងប្រឈមមុខនឹងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ អ្នកអាចទទួលទានទឹកខ្ញី ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមកើនឡើងខ្ពស់ ប៉ុន្តែកុំភ្លេចបន្ថែមទឹកឃ្មុំមួយចំនួនចូលផង ដើម្បីបង្កើនឱជារសស្រួលទទួលទាន។

៣. បង្កើនសុខភាពបេះដូង

ការទទួលទានទឹកខ្ញីអាចជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលជាសត្រូវធំបំផុតរបស់បេះដូង។ កម្រិតនៃកូឡេស្តេរ៉ូលទាបនឹងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺដាច់សសៃឈាមខួរក្បាល ជាពិសេសនោះ គឺជំងឺបេះដូង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ