ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អត្តឃា.ត​ប្រឆាំង​ស្ថានទូត​ចិន​ប្រចាំ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន

7 ឆ្នាំ មុន

អាជ្ញាធរ​គូសបញ្ជាក់​ថា ជន​អត្តឃា.ត​ម្នាក់​ដែល​បើករថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៣០ សីហា នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ប៊ី​ស្កេ​ក រដ្ឋធានី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន អតីត​សាធារណរដ្ឋ​សូ​វៀត​មួយ

អាជ្ញាធរ​គូសបញ្ជាក់​ថា ជន​អត្តឃាត​ម្នាក់​ដែល​បើករថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៣០ សីហា នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ប៊ី​ស្កេ​ក រដ្ឋធានី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន អតីត​សាធារណរដ្ឋ​សូ​វៀត​មួយ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួស ។

ឧបនាយករដ្ឋមន្ត្រី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន លោក JENISH RAZAKOV ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា មាន​តែ​ជន​អត្តឃាត​ដែល​ស្លាប់ ហើយ​បណ្តា​ឆ្មាំ​ការពារ​សន្តិសុខ​រង​របួស ។ លោក​បញ្ជាក់​ថា​មនុស្ស​៣​នាក់​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ពួក​គេ​ជា​ជនជាតិ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​សមាជិក​បុគ្គលិក​ស្ថានទូត ។

ប្រភព​ព័ត៌មាន​ប៉ូលិស​ក្រុង​ប៊ី​ស្កេ​ក​បញ្ជាក់​ប្រាប់ AFP ថា រថយន្ត​ធុន​តូច​មួយ​គ្រឿង​បាន​បើក​បំ​បុក​ប្រឆាំង​ទ្វារ​ចូល​ស្ថានទូត​ចិន​មុន​ពេល​ផ្ទុះ​ក្នុង​បរិវេណ​ប្លុក​ស្ថានទូត ជិត​និវេសនដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត ។

ប្រភព​មួយទៀត​របស់​ភ្នាក់ងារ​សន្តិសុខ​ប្រទេស​អាស៊ី​កណ្តាល​នេះ​មាន​ព្រំដែន​ជាប់​ចិន​បញ្ជាក់​ថា គ្រឿងផ្ទុះ​មួយ​ដាក់​ក្នុង​រថយន្ត​នោះ​។ ប្រជាជន​ក្រុង​ប៊ី​ស្កេ​ក​អះអាង​ប្រាប់ AFP ថា ការ​ផ្ទុះ​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ផ្ទះ​ពួក​គេ​ញ័រ ហើយ​បែក​កញ្ចក់ ។

បណ្តា​សមាជិក​បុគ្គលិក​ស្ថានទូត​ចិន និង​ស្ថានទូត​អា​មេ​រិ​ក​ដែល​នៅ​ក្បែរ​គ្នា​ត្រូវ​បាន​ជម្លៀស​ចេញ ។

ជា​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រជាជន​កាន់សាសនា​អ៊ិ​ស្លា​ម​ភាគច្រើន កៀ​ហ្ស៊ី​ស៊ី​ស្ថាន​មាន​ប្រវត្តិ​អ​ស្ថេ​រ​ភាព​នយោបាយ និង​មានការ​តស៊ូ​ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​និយម​រ៉ា​ឌី​កាល់ ។ អាជ្ញាធរ​ប្រទេស​នេះ​មានការ​ព្រួយបារម្ភ​ចំពោះ​ឥទ្ធិពល​កាន់តែ​ខ្លាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ប្រទេស ហើយ​តែង​ប្រកាស​ពី​ការ​កម្ទេច​ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​នានា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៕