ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌា​លី​សព​ប្រពន្ធ​ពី​មន្ទីរពេទ្យ​ទៅ​ផ្ទះ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​រូបភាព​បុគ្គលិក​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ប្រើ​កំណាត់ឈើ​សែង​សព​លោកយាយ​ម្នាក់ ព្រោះតែ​រថយន្ត​សង្គ្រោះ​បន្ទាន់​មិន​គ្រប់គ្រាន់​។ វា​ជា​ហេតុការណ៍​ស្រ​ដៀង​គ្នា​លើក​ទី​២

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​រូបភាព​បុគ្គលិក​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ប្រើ​កំណាត់ឈើ​សែង​សព​លោកយាយ​ម្នាក់ ព្រោះតែ​រថយន្ត​សង្គ្រោះ​បន្ទាន់​មិន​គ្រប់គ្រាន់​។ វា​ជា​ហេតុការណ៍​ស្រ​ដៀង​គ្នា​លើក​ទី​២ ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​នៅ​ប្រទេស​ឥណ្ឌា ។

វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ថា បុគ្គលិក​ពេទ្យ​២​នាក់​នៅ​ក្នុង​រដ្ឋ Orissa សែង​សព​លោកយាយ​អាយុ​ប្រហែល​៨០​ឆ្នាំ​ម្នាក់ ក្រោយ​ពី​គាត់​ស្លាប់​ដោយសារ​រថយន្ត​បុក ។ ហេតុការណ៍​នោះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​បុរស​ម្នាក់​លី​សព​ប្រពន្ធ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ ក្នុង​រយៈ​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ បន្ទាប់​ពី​នាង​ស្លាប់​ដោយ​ជំងឺ​អាសន្នរោគ ។ ហេតុការណ៍​ទាំង​២​នោះ​បាន​កើតឡើង​នៅ​រដ្ឋ Orissa ។ លោក Naveen Patnaik អភិបាល​រដ្ឋ​បញ្ជាក់​ប្រាប់ AFP​ថា «​ចាត់​ទុក​ថា​ជា​ភាព​ស្មុគស្មាញ​យ៉ាង​ធ្ងន់ យើង​កំពុង​ស៊ើបអង្កេត​ពី​បញ្ហា​នេះ និង​កំពុង​រិះរក​បទដ្ឋាន​នានា​ដើម្បី​ឱ្យ​មាន​រថយន្ត​សង្គ្រោះ​សម្រាប់​ដឹក​សព​» ។

មន្ទីរពេទ្យ​ក្នុង​រដ្ឋ​ជា​ច្រើន​នៅ​ឥណ្ឌា ជា​ញឹកញាប់​បាន​បដិសេធ​ផ្តល់​រថយន្ត​សង្គ្រោះ​សម្រាប់​ដឹក​សព​ត្រឡប់​ទៅ​ផ្ទះ​ដូច្នេះ​ហើយ​គេ​ត្រូវ​ជួល​រថយន្ត​ដឹក​សព​ជំនួស​ដែល​វា​ជា​រឿង​ដ៏​ពិបាក​មួយ​ចំពោះ​ជន​ក្រីក្រ ។ 

ប្រព័ន្ធ​សុខាភិបាល​របស់​ឥណ្ឌា​ជួបនឹង​កង្វះ ខាត​មូលដ្ឋាន​គ្រឹះ និង​កំពុង​ខ្វះខាត​ធនធានមនុស្ស ខណៈ​រដ្ឋាភិបាល​បាន​បែងចែក​ប្រាក់​ចំណាយ​លើ​ផ្នែក​នេះ​មិន​ដល់​៥%​ទេ​នៃ​GDP ៕