ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​វៀតណាម​ស្នើ​វត្ត​មួយ​ផ្ទៀងផ្ទាត់​សរសៃ​សក់​​ដែល​អះអាង​ថា «​ព្រះ​កេស​ធាតុ​ព្រះពុទ្ធ​»

3 ខែ មុន

វៀតណាម ៖ វត្ត​មួយ​នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​ស្នើ​សុំ​ដើម្បី​ផ្ទៀងផ្ទាត់​ប្រភព​ដើម​នៃ​

វៀតណាម ៖ វត្ត​មួយ​នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​ស្នើ​សុំ​ដើម្បី​ផ្ទៀងផ្ទាត់​ប្រភព​ដើម​នៃ​សរសៃសក់​ត្រូវ​បាន​អះអាង​ថា «​ព្រះ​កេស​ធាតុ​ព្រះពុទ្ធ​» ដែល​បាន​ទាក់ទាញ​អ្នក​គោរព​បូជា​រាប់​ពាន់​នាក់​ទៅ​កាន់​វត្ត​នា​ពេល​ថ្មី​ៗ​នេះ​។

ប្រភព​ពី​សារព័ត៌មាន VnExpress ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​សាសនា​បាន​បញ្ជាក់​ថា មាន​របាយការណ៍​ពី​វត្ត​បា​វ៉ាង (Ba Vang) នៅ​ភាគ​ខាងជើង​ខេត្ត​ក្វា​ង​និ​ញ (Quang Ninh) ដាក់​តាំង​បង្ហាញ​សរសៃសក់​ដែល​អះអាង​ថា «​ព្រះ​កេស​ធាតុ​ព្រះពុទ្ធ​» ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ពុទ្ធសាសនិក និង​ប្រជាជន​រាប់​ម៉ឺន​នាក់​។ មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​អា​រ៉ា​ម​បា​វ៉ាង ដើម្បី​ធ្វើ​ពិធី​សាសនា និង​ពិធី​ជំនឿ​ជា​ច្រើន​ផ្សេង​ទៀត​។

អាស្រ័យ​ហេតុនេះ គណៈកម្មាធិការ​បាន​ស្នើរ​សុំ​ដើម្បី​ផ្ទៀងផ្ទាត់​ប្រភព​ដើម​នៃ​សរសៃសក់​ខាង​ដើម ក៏​ដូច​ជា​ណែនាំ​អាជ្ញាធរ​ពុទ្ធសាសនា​ខេត្ត​ក្វា​ង​និ​ញ កែតម្រូវ​សកម្មភាព​មិន​សម​ស្រប​នឹង​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា​។ គណៈកម្មាធិការ​បាន​បន្ថែម​ថា ប្រសិនបើ​ការ​បំពាន​ត្រូវ​បាន​រក​ឃើញ បុគ្គល និង​សមាគម ឬ​ការ​ជួប​ប្រជុំ​គ្នា ត្រូវ​តែ​ដោះស្រាយ​ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ព្រះពុទ្ធ​សាសនា​ប្រទេស​វៀតណាម​។

គណៈកម្មាធិការ​ក៏​បាន​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ក្វា​ង​និ​ញ​ពិនិត្យ​របាយការណ៍​ថា វត្ត​បា​វ៉ាង​បាន​អនុញ្ញាត​ឱ្យ​ប្រជាជន​ធ្វើ​ពិធី​គោរព​បូជា​នូវ​អ្វី​ដែល​ពួក​គេ​ហៅ​ថា «​ព្រះ​កេស​ធាតុ​ព្រះពុទ្ធ​» ដោយ​ខេត្ត​ត្រូវ​បញ្ជាក់​ថា តើ​សកម្មភាព​ទាំងនោះ​គោរព​ច្បាប់​ទាក់ទង​នឹង​សកម្មភាព​សាសនា​ដែរ​ឬ​អត់? និង​ដើម្បី​ដោះស្រាយ​ការ​បំពាន​ផ្សេង​ៗ​ទៀត​។

លោក Nguyen Dang Kien ប្រធាន​គណៈកម្មាធិការ​សាសនា​នៃ​នាយកដ្ឋាន​កិច្ចការ​ផ្ទៃក្នុង​ខេត្ត​ក្វា​ង​និ​ញ​បាន​លើក​ឡើង​ថា អង្គភាព​បាន​ចុះ​ត្រួតពិនិត្យ​វត្ត​បា​វ៉ាង​រួច​ហើយ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទាក់ទង​នឹង​ព្រះ​កេស​ធាតុ​ព្រះពុទ្ធ​។

តំណាង​វត្ត​បា​វ៉ាង​បាន​អះអាង​ថា នៅ​ក្នុង​ដំណើរ​ទស្សនា​កិច្ច​ទី​សក្ការៈបូជា​ព្រះពុទ្ធ​សាសនា​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ក្នុង​ខែធ្នូ ពុទ្ធសាសនិក​ពី​វត្ត​បា​វ៉ាង​បាន​ទស្សនា​ពុទ្ធសករាជ​នៅ​វត្ត​ប៉ា​រ៉ា​មី (Parami) និង​សារមន្ទីរ​ពុទ្ធសាសនិក​អន្តរជាតិ​នៅ​ទីនោះ​។ បន្ទាប់​មក​ព្រះសង្ឃ​វត្ត​បា​វ៉ាង​បាន​និមន្ត​ព្រះ​អង្គ U Wepulla ដែល​ជា​ព្រះ​ចៅអធិការ​វត្ត​ប៉ា​រ៉ា​មី រួម​នឹង​ព្រះសង្ឃ​ផ្សេង​ទៀត​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ចូលរួម​ពិធី​ពុទ្ធសាសនា និង​នាំ​យក​ព្រះ​កេស​ធាតុ​ព្រះពុទ្ធ​ទៅ​ប្រទេស​វៀតណាម​។

លោក Nguyen Dang Kien បាន​លើក​ឡើង​ថា វត្ត​បាន​អះអាង​ថា ព្រះ​កេស​ធាតុ​ព្រះពុទ្ធ​ត្រូវ​បាន​នាំ​យក​ទៅ​វត្ត Ba Vang តាំងពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​នាំ​យក​ត្រឡប់​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ នៅ​ថ្ងៃ​ទី​២៧ ខែ​ឆ្នាំ​ដដែល​។ សេចក្តីរាយការណ៍​ពី​វត្ត​បា​វ៉ាង​បាន​អះអាង​ថា មនុស្ស​រាប់​ម៉ឺន​នាក់​បាន​មក​វត្ត​នេះ ដើម្បី​បូជា និង​ធ្វើ​ពិធី​សាសនា​ផ្សេង​ទៀត​។

គេហទំព័រ​ផ្លូវការ​វត្ត Ba Vang បាន​បង្ហោះ​ថា «​នេះ​គឺជា​សរសៃសក់​មួយ​ក្នុង​ចំណោម​សរសៃសក់​ទាំង ៨ ដែល​ព្រះពុទ្ធ​បាន​ដក​ចេញពី​ព្រះ​កេស​របស់​ព្រះ​អង្គ ហើយ​ត្រូវ​បាន​ផ្តល់​ឱ្យ​ឈ្មួញ​ពីរ​នាក់​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ជាង ២,៦០០​ឆ្នាំ​មុន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ