ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនឹងមានអ្វីកើតឡើង ពេលអ្នកទទួលទានខ្ទឹមបារាំងរាល់ថ្ងៃ?​

2 ឆ្នាំ មុន

ខ្ទឹមបារាំង ជាទូទៅត្រូវបានគេស្គាល់ថាជួយដល់សុខភាពបេះដូង ឆ្អឹង និងពោះវៀន ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនទៀតដែលមនុស្សជាច្រើនប្រហែលជាភ្ញាក់ផ្អើល។ គេរកឃើញថា ការទទួលទានខ្ទឹមបារាំងជាប្រចាំ ជួយបង្កើនមេជីវិតឈ្មោល ជួយសុខភាពច្រមុះ និង…

ខ្ទឹមបារាំង ជាទូទៅត្រូវបានគេស្គាល់ថាជួយដល់សុខភាពបេះដូង ឆ្អឹង និងពោះវៀន ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនទៀតដែលមនុស្សជាច្រើនប្រហែលជាភ្ញាក់ផ្អើល។ គេរកឃើញថា ការទទួលទានខ្ទឹមបារាំងជាប្រចាំ ជួយបង្កើនមេជីវិតឈ្មោល ជួយសុខភាពច្រមុះ និង បន្ថយហានិភ័យបញ្ហាធ្លាក់ទឹកចិត្ត ឬ Depression។

១. បង្កើនមេជីវិតឈ្មោល

កាលពីមុន ភាពគ្មានកូនរបស់បុរសត្រូវបានព្យាបាលដោយការពិនិត្យ ការវះកាត់ និងការធ្វើតេស្តជាច្រើន ប៉ុន្តែឥឡូវនេះ យើងអាចផឹកទឹកខ្ទឹមបារាំង ដើម្បីជួយដោះស្រាយបញ្ហានេះបាន។ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ (ដែលខ្ទឹមបារាំងមានច្រើន) គឺជាវិធីសាស្រ្តធម្មជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការមានកូន។

២. ជួយដល់ឆ្អឹងប្រហោងច្រមុះ

វិធីដ៏ល្អមួយដើម្បីបញ្ឈប់ និងបន្ថយដំណើរការនៃការហូរឈាមច្រមុះ គឺដោយប្រើខ្ទឹមបារាំង ដោយគ្រាន់​តែ​យក​ខ្ទឹមបារាំង​មួយ​ផ្លែ​មកស្រូបយកក្លិន។ ខ្ទឹមបារាំងមានផ្ទុកទៅដោយ វីតាមីន C និងសារធាតុ bioflavonoids ដែលធ្វើឱ្យផ្លូវក្នុងច្រមុះរបស់យើងមិនសូវងាយនឹងហូរឈាម។ អត្ថប្រយោជន៍​ដ៏​ល្អ​មួយ​ទៀត ​គឺ​វា​ល្អ​ក្នុង​ការ​ប្រើ​ពេល​ច្រមុះ​របស់​យើង​ស្ទះ។ ខ្ទឹមបារាំង​ជួយ​សម្រួល​ផ្លូវ​ក្នុង​ច្រមុះ ធ្វើ​ឱ្យ​យើង​ដកដង្ហើម​បាន​ស្រួល។

៣. ការពារការធ្លាក់ទឹកចិត្ត និងធ្វើអោយអារម្មណ៍ប្រសើរឡើង

ខ្ទឹមបារាំងមានសារធាតុម្យ៉ាងហៅថា folate ដែលជាពាក្យមួយទៀតសម្រាប់វីតាមីន B9 ហើយវីតាមីននេះជួយការពារជំងឺធ្លាក់ទឹកចិត្ត និងជំរុញអារម្មណ៍របស់អ្នកដោយការបំបែកអាស៊ីតអាមីណូដែលហៅថា homocysteine ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ