ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចនិក៣យ៉ាង ជួយកុំឱ្យ១នាទីមិនទាន់ក៏ចេញទឹកកាម

4 ឆ្នាំ មុន

អ្នកមិនចាំបាច់ត្រូវការថ្នាំជំនួយផ្លូវភេទឱ្យរួមភេទបានយូរលើគ្រែនោះទេ។ នេះលើកលែងតែអ្នកឆាប់ចេញទឹកកាមពេក។ គ្មាននរណាម្នាក់ចូលចិត្តបុរសដែលរួមភេទមិនបាន១នាទីផង ក៏ចេញទឹកកាមនោះទេ។ មុននឹងគិតដល់ការប្រើប្រាស់ថ្នាំជំនួយ អ្នកអាចអនុវត្តវិធី៣យ៉ាងខាងក្រោមនេះជាមុនសិន។ ១. ប្រើស្រោមអនាម័យ ស្រោមអនាម័យមានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន។ សម្រាប់ហេតុផលមួយក្នុងចំណោមនោះ…

អ្នកមិនចាំបាច់ត្រូវការថ្នាំជំនួយផ្លូវភេទឱ្យរួមភេទបានយូរលើគ្រែនោះទេ។ នេះលើកលែងតែអ្នកឆាប់ចេញទឹកកាមពេក។ គ្មាននរណាម្នាក់ចូលចិត្តបុរសដែលរួមភេទមិនបាន១នាទីផង ក៏ចេញទឹកកាមនោះទេ។ មុននឹងគិតដល់ការប្រើប្រាស់ថ្នាំជំនួយ អ្នកអាចអនុវត្តវិធី៣យ៉ាងខាងក្រោមនេះជាមុនសិន។

១. ប្រើស្រោមអនាម័យ

ស្រោមអនាម័យមានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន។ សម្រាប់ហេតុផលមួយក្នុងចំណោមនោះ វាអាចការពារប្រឆាំងនឹងការមានផ្ទៃពោះដែលមិនចង់បាន និងជំងឺកាមរោគ។ ជាមួយគ្នានេះដែរ វាក៏ធ្វើឱ្យការរួមភេទកាន់តែរីករាយសម្រាប់ស្ត្រីផងដែរ។ ស្រោមអនាម័យល្អត្រូវបានផលិតពីជ័រ និងមានជាតិរំអិល ដែលជួយដល់ការជ្រៀតចូលរបស់លិង្គទៅក្នុងទ្វារមាស។ ស្រោមអនាម័យក៏កាត់បន្ថយអារម្មណ៍សុខស្រួលរបស់បុរសផងដែរ ដែលនេះអាចធ្វើឱ្យបុរសដែលឆាប់ចេញទឹកកាម អាចប្រយុទ្ធបានយូរជាងធម្មតា។

២. ផ្តោតលើការបង្កើនកម្តៅតណ្ហា

ការថើប និងការស្ទាបអង្អែល អាចធ្វើឱ្យមានអារម្មណ៍ល្អ និងបង្កើនឱកាសនៃការឡើងដល់កំពូល។ ម្យ៉ាងទៀត នៅពេលដែលចំណាយពេលច្រើនលើការដុតកម្តៅតណ្ហា ប្រសិនបើការជ្រៀតចូល និងការបញ្ចេញទឹកកាមកើតឡើងក្នុងរយៈពេលពីរបីនាទី វានឹងមិនមានអារម្មណ៏ថាដូចជាអន់ពេកនោះទេ។ តើត្រូវដែរឬអត់ អ្នកដែលមានបទពិសោធន៍ទាំងឡាយ?

៣. ដូរក្បាច់នៅពេលមានអារម្មណ៍ថាជិតចេញទឹកកាម

ប្រសិនបើការឈានដល់ចំណុចកំពូល ឬការបញ្ចេញទឹកកាមហាក់ដូចជាជិតមកដល់ សូមសម្រាក និងបន្តឡើងវិញ វានឹងជួយអ្នកឱ្យប្រយុទ្ធបានយូរ។ ដើម្បីឱ្យកាន់តែប្រសើរ អ្នកអាចប្តូរក្បាច់ ដោយដកលិង្គរបស់អ្នកចេញសិន ហើយដាក់ចូលវិញ ដែលនេះជាពេលធ្វើឱ្យអ្នកបន្ថយអារម្មណ៍ និង បង្កើនអារម្មណ៍សប្បាយដល់ដៃគូរបស់អ្នក៕