ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​បង្កើន​ការ​វាយប្រហារ​នៅ​ស៊ី​រី​ស្លា.ប់​ច្រើន​នាក់

7 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​សិប​នាក់​ស្លា.ប់ កាលពី​ថ្ងៃ​ទី​២៨ សីហា នៅ​ភាគ​ខាងជើង​ស៊ី​រី​ពេល​កងទ័ព​តួ​ក​គី​បង្កើន​ការ​វាយប្រហារ​នា​ថ្ងៃ​ទី​៥ នៃ​ការ​វាយលុក​របស់​ខ្លួន​សំដៅ​ទាំង​លើ​ពួក​ជី​ហា​ដ​ទាំង​លើ​ពួក​យុទ្ធ​ជន​ឃើ​ត ។

មនុស្ស​ជា​ច្រើន​សិប​នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​២៨ សីហា នៅ​ភាគ​ខាងជើង​ស៊ី​រី​ពេល​កងទ័ព​តួ​ក​គី​បង្កើន​ការ​វាយប្រហារ​នា​ថ្ងៃ​ទី​៥ នៃ​ការ​វាយលុក​របស់​ខ្លួន​សំដៅ​ទាំង​លើ​ពួក​ជី​ហា​ដ​ទាំង​លើ​ពួក​យុទ្ធ​ជន​ឃើ​ត ។

ពេល​ទៅ​កាន់ GAZIANTEP ភាគ​អាគ្នេយ៍​ប្រទេស​ប្រធានាធិបតី​តួ​ក​គី​លោក​វី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន អះអាង​ថា ចង់​តស៊ូ​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ប្រឆាំង​កងកម្លាំង​ឃើ​ត និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១​ស​ប្តា​ហ៍​បន្ទាប់​ពី​ការ​វាយប្រហារ​ភេ​វរ​កម្ម​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥៥​នាក់ ក្នុង​ពិធី​រៀប​ការ​មួយ​របស់​ឃើ​ត​នាទី​ក្រុង​នោះ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ស៊ី​រី ។

បន្ទាប់​ពី​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​ជា​ស្នាដៃ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លោក​អ័​រ​ដូ​ហ្គា​ន ថ្លែង​នៅ​មុខ​មហាជន​ថា យើង​នឹង​ពុំ​ទទួលយក​សកម្មភាព​ភេរវកម្ម​ណាមួយ​ឡើយ​នៅ​ជិត​និង​ក្នុង​ព្រំដែន​របស់​យើង ។

កងទ័ព​តួ​ក​គី​ប្រកាស​ថា បាន​សម្លាប់​ពួក​ភេរវ​ករ​២៥​នាក់​ពេល​មានការ​ប្រយុទ្ធ​ជាមួយ​ពួក​យុទ្ធ​ជន​ឃើ​ត​ឬ​សម្ព័ន្ធមិត្ត ។ ទោះជា​យ៉ាងណា​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រាយការណ៍​ពី​ជន​ស៊ី​វិល​ស្លាប់​យ៉ាងតិច​៤០​នាក់​ក្នុង​ការ​បាញ់​ផ្លោង​ឬ​ទម្លាក់​គ្រាប់បែក​របស់​តួ​ក​គី ។

រថក្រោះ​តួ​ក​គី​ប្រមាណ​ជា​៥០​គ្រឿង និង​ទាហាន​ជា​ច្រើន​រយ​នាក់​បាន​លើក​ចូល​ស៊ី​រី​ចាប់តាំងពី​ថ្ងៃ​ទី​២៤ សីហា មក​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយលុក​មួយ​មានឈ្មោះ​ថា BOUCLIER DE L’EUPHRATE ។

ការ​បាញ់កាំភ្លើង​ធំ និង​ការ​វាយប្រហារ​តាម​អាកាស​របស់​តួ​ក​គី ដែល​សំដៅលើ​តំបន់​ភាគ​ខាងត្បូង​ក្រុង JARABLOS កាលពី​ថ្ងៃ​ទី​២៨ សីហា បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​យ៉ាងតិច​២០​នាក់ ក្នុងភូមិ  JEB EL KOUSSA និង​២០​នាក់​ទៀត ស្លាប់​ជិត​ភូមិ AL AMARNE ។ ការ​វាយប្រហារ​ទាំងនោះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​ជាង​៧០​នាក់​ទៀត​រង​របួស​ផង​ដែរ ៕