ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា ទៀប​ភ្លឺ​លួច​សើយសំពត់ ស្រាតខោ​ទ្រនាប់

7 ឆ្នាំ មុន

ខេត្តកំពត ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ក្រោយ​ខារ៉ាអូខេ​ខួ​ល ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ …

ខេត្តកំពត ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ក្រោយ​ខារ៉ាអូខេ​ខួ​ល ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដោល ក្រុង​កំពត ដោយ​ចោទប្រកាន់​ថា បាន​ប៉ុនប៉ង​ចាប់រំលោភ​នារី​ម្នាក់ ។

សមត្ថកិច្ច​សង្កាត់​កំពង់​កណ្ដោល​បាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ជីវ សុខ​លាង មាន​ទីលំនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាំ​ង្គ ស្រុក​ទឹកឈូ ចំណែក​នារី​រង​គ្រោះ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កំពង់បាយ ក្រុង​កំពត ។

សមត្ថកិច្ច​សង្កាត់​កំពង់​កណ្ដោល​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​កំពុង​ដេក​លង់លក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា ស្រាប់តែ​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​លប​លួច​សើយសំពត់ និង​ស្រាតខោ​ទ្រនាប់​នារី​រង​គ្រោះ តែ​ពេល​នោះ​នារី​រង​គ្រោះ​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​អន្តរាគមន៍​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កណ្ដោល ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕