ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទគុកយាយហម ៖ សម្បត្តិវប្បធម៌ថ្មភក់ដ៏ចំណាស់ កំពុងត្រូវបានយកចិត្តទុកដាក់លើការអភិរក្ស

21 ម៉ោង មុន

ខេត្តកំពង់ចាម ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ប្រាសាទ​គុក​យាយ​ហម ដើម្បី​ជំរុញ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ទេសចរណ៍ ។ ក្រសួង​វប្បធម៌…

ខេត្តកំពង់ចាម ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ប្រាសាទ​គុក​យាយ​ហម ដើម្បី​ជំរុញ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ទេសចរណ៍ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អញ្ជើញ​ពិនិត្យ​រមណីយដ្ឋាន​ប្រាសាទ​គុក​យាយ​ហម ។

នា​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ប្រាសាទ​គុក​យាយ​ហម ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជ្រេ​ស ឃុំ​ព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុង​ឱកាស​នោះ លោក​ជំទាវ​បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ឲ្យ​បន្ត​យកចិត្តទុកដាក់​ជួសជុល ថែរក្សា​រូប​បដិមា សំណង់​ប្រាសាទ បរិស្ថាន​ជុំវិញ និង​ត្រូវ​រៀបចំ​កែ​ច្នៃ​រមណីយដ្ឋាន​ប្រាសាទ​គុក​យាយ​ហម​នេះ ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ដើម្បី​ឆ្លើយ​តប​ដល់​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ផង និង​ដើម្បី​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ផង ។

គួរ​បញ្ជាក់​ថា ប្រាសាទ​គុក​យាយ​ហម ជា​ប្រាសាទបុរាណ​ដ៏​ចំណាស់​មួយ​ស្ថិត​ដែល​មាន​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ តួ​ប្រាង្គ​ប្រាសាទ​នេះ​ធ្វើ​អំពី​ថ្មភក់​សុទ្ធសាធ មាន​ទ្វារ​ចូល​បែរ​រក​ទិស​ទាំង​បួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ