ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រ៉ែ​បូ​លី​វី​កំពុង​ធ្វើ​កូដកម្ម​សម្លា.ប់​អនុរដ្ឋមន្ត្រី​មួយ​រូប

7 ឆ្នាំ មុន

យោង​តាម​ក្រសួងមហាផ្ទៃ​បូ​លី​វី​ថា អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មួយ​រូប​លោក RODOLFO ILLANES ត្រូវ​សម្លា.ប់​ដោយ​ពួក​កម្មករ​រ៉ែ​កំពុង​ធ្វើ​កូដកម្ម​បន្ទាប់​ពី​ត្រូវ​ចាប់ពង្រត់​មក​។ បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា

យោង​តាម​ក្រសួងមហាផ្ទៃ​បូ​លី​វី​ថា អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មួយ​រូប​លោក RODOLFO ILLANES ត្រូវ​សម្លាប់​ដោយ​ពួក​កម្មករ​រ៉ែ​កំពុង​ធ្វើ​កូដកម្ម​បន្ទាប់​ពី​ត្រូវ​ចាប់ពង្រត់​មក​។ បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា អនុរដ្ឋមន្ត្រី​រូប​នោះ​ត្រូវ​ចាប់ពង្រត់​នៅ​ឯ​មូលដ្ឋាន  PANDURO ខេត្ត PAZ ។

ពួក​កម្មករ​រ៉ែ​បាន​គំរាម​ធ្វើ​ទារុណកម្ម​រូប​លោក​ប្រសិនបើ​ពួក​គេ​ពុំ​ទទួល​បាន​ចម្លើយ​តាម​ការ​ទាមទារ​ឱ្យ​បដិសេធ​គម្រោង​ច្បាប់​ស្តី​ពី​សហករណ៍៍​ដែល​ប្រធានាធិបតី​លោក EVO MORALES  ចុះហត្ថលេខា​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២០ សីហា កន្លង​ទៅ ។ បណ្តា​តំណាង​សហករណ៍​បាន​ប្រឆាំង​នឹង​អ្វី​ដែល​ពលករ​សហ​ការណ៍​ផ្នែក​សេវាកម្ម និង​បណ្តា​និយោជិត​សេវាកម្ម​រដ្ឋ​អាច​បង្កើត​សហជីព​រួម​ដូច​មាន​ចែង​ក្នុង​ច្បាប់ ។

អនុប្រធាន​សហព័ន្ធ​ជាតិ​នៃ​សហករណ៍​បូ​លី​វី  CONCOBOL លោក ALBINO GARCIA និយាយ​ថា យើង​ពុំ​ចង់បាន​ពួក​សហជីព​ក្នុង​ផ្នែក​សហករណ៍​របស់​យើង​ឡើយ ។ យើង​ទាំងអស់​រួបរួម​គ្នា ហើយ​យើង​ពុំ​មាន​ទំនាក់ទំនង​របស់​ថៅកែ​ទៅ​នឹង​កម្មករ​ឡើយ ។

ការ​ស៊ើបអង្កេត​ជា​ច្រើន​បង្ហាញ​ថា បណ្តា​អណ្តូងរ៉ែ​ត្រូវធ្វើ​អាជីវកម្ម​ជាមួយ​កម្មករ​ច្រើន​ពាន់​នាក់ ក្រោម​លក្ខខណ្ឌ​ការងារ​យ៉ាង​លំបាក​បំផុត ពិសេស​ពេល​កម្មករ​ទាំងនោះ​ត្រូវ​ប្រើ​ដោយ​ពួក​អ្នកម៉ៅការ​ជា​ច្រើន​បន្ត​ពី​បណ្តា​សហករណ៍​រ៉ែ ។

តាម​វិទ្យុ​មួយ​រដ្ឋមន្ត្រី​មហាផ្ទៃ​បូ​លី​វី​លោក CARLOS ROMERO ថ្លែង​ថា លោក  ILLANES បាន​ចុះ​ទៅ​កាន់​មូលដ្ឋាន PANDURO ចម្ងាយ​១៨០​គ​.​ម ពី​រដ្ឋធានី​ឡា​ប៉ាស់ ប៉ុនប៉ង​បញ្ចុះបញ្ចូល​កម្មករ​រ៉ែ​ឱ្យ​ឈប់​រាំង​ខ្ទប់​ផ្លូវថ្នល់​ទាំងឡាយ​ហើយ​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល ។ ពួក​បាតុករ​បាន​បញ្ចូល​សារលិខិត​មួយ​ច្បាប់​ដល់​ប្រធានាធិបតី​លោក EVO MORALES ដោយ​ស្នើ​ដល់​ប្រធានាធិបតី​ឱ្យ​ដឹកនាំ​ការ​ចរចា​ផ្ទាល់ ។ បើ​ប្រធានាធិបតី​យល់ព្រម​នោះ​ពួក​គេ​ត្រៀម​លុប​ចោលការ​រាំង​ខ្ទប់​ផ្លូវថ្នល់​ទាំងឡាយ​របស់​ប្រទេស ។ បណ្តា​តំណាង​សហករណ៍​រ៉ែ​បាន​បរិហារ​ពី​ការ​បាញ់​សម្លាប់​សកម្មជន​ពួក​គេ​២​នាក់ ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃ​ទី​២៣ សីហា ៕