ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើវាសនាអ្នកជាប់ពាក់ពន្ធ័រឿងសម្លា.ប់សត្វឆ្កែ​បីក្បាល​ធ្វើគ្រឿងក្លែម នៅខេត្តកំពត ក្លាយជាយ៉ាងណាហើយ?

8 ខែ មុន
  • កំពត

ខេត្តកំពត៖ រឿងដ៏កក្រើកក្នុងបណ្តាញសង្គម ក៏ដូចសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយយ៉ាងគគ្រឹក​គគ្រេងនូវរឿងមួយ ពុំដែលធ្លាប់មាន គឺរឿងកម្មករសំណង់ ចាប់ឆ្កែ មានម្ចាស់ចំនួនបីក្បាល សម្លាប់ធ្វើគ្រឿងក្លែម ហើយមិនទាន់បានចម្អិនយកមកក្លែមផង…

ខេត្តកំពត៖ រឿងដ៏កក្រើកក្នុងបណ្តាញសង្គម ក៏ដូចសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយយ៉ាងគគ្រឹក​គគ្រេងនូវរឿងមួយ ពុំដែលធ្លាប់មាន គឺរឿងកម្មករសំណង់ ចាប់ឆ្កែ មានម្ចាស់ចំនួនបីក្បាល សម្លាប់ធ្វើគ្រឿងក្លែម ហើយមិនទាន់បានចម្អិនយកមកក្លែមផង ក៏ត្រូវម្ចាស់ឆ្កែ មកទាន់ ដែល​កំពុងកាប់សាច់។ ម្ចាស់ឆ្កែ បានដាក់ពាក្យ​បណ្តឹង មកប៉ុស្តិ៍ប៉ូលិស ដើម្បីឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ និងជនដៃដល់ ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កន្លងមក។

សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តកំពត បានឲ្យដឹងថា តាមការស្រាវជ្រាវ ជនជាប់​ពាក់ព័ន្ធ និងជនដៃដល់ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ មកធ្វើការសាកសួរនៅការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល ហើយក្រោយពីការសាកសួរ សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

ប្រភពព័ត៌មានពីតំណាងអយ្យការសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា តាមការសាកសួរពីអយ្យការអមសាលាដំបូងខេត្តកំពត ចំពោះជនទាំង៩នាក់ ដែលសមត្ថកិច្ច បានបញ្ជូនមក​តុលាការនេះ គឺមានម្នាក់ចំណាស់ជាងគេ តាមពិនិត្យ និងសាកសួរទៅ ឃើញថា គាត់មិនមានជាប់ពាក់ព័ន្ធ​ក្នុងករណីនេះទេ។ គាត់ជាសាក្សី គ្រាន់តែឃើញគេធ្វើសកម្មភាព ហើយបានរាយការណ៍​បំភ្លឺប្រាប់សមត្ថកិច្ច និងតំណាងអយ្យការ តែប៉ុណ្ណោះ។ ដោយយល់ឃើញថា គាត់គ្មានកំហុស អយ្យការ ក៏បានដោះលែង ឲ្យតាចំណាស់ម្នាក់នោះ ទៅផ្ទះវិញ។ ចំណែកជនត្រូវចោទទាំង ៨នាក់ទៀត ខាងអយ្យការ បានបញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បីដាក់បន្ទុកបន្ត នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២២នេះ។ ប៉ុន្តែជាលទ្ធផលនៅពុំទាន់ដឹងនៅឡើយ។

សូមរម្លឹកថា កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ១២​ថ្ងៃត្រង់ ម្ចាស់​ឆ្កែ ដែលមាន​អា​ខោ​ន​ហ្វេ​ស​បុក​ឈ្មោះថា «​សំអាងការ ស្រី​ម៉ៅ​មង្គល​» បាន​ឡាយ​វីដេអូ ដោយ​ស្រែក​ទ្រហោយំ​យ៉ាងខ្លាំង ខណៈ​គាត់ តាមរក​ឃើញ​សត្វ​ឆ្កែ ដែល​ខ្លួន​ខំ​ចិញ្ចឹម និង​ស្រឡាញ់​ទាំងនោះ ត្រូវបាន​គេ​សម្លាប់ ហើយ​កាប់​ជា​ដុំៗ រៀបចំ យកទៅ​ធ្វើជា​ម្ហូប​។​

​ម្ចាស់​ឆ្កែ រៀបរាប់ថា មុន​កើតហេតុ ឆ្កែ​ទាំង ៣​ក្បាល​នោះ បាន​រត់​លេង​ជាធម្មតា តែដោយសារ​នៅ​ជិត​ផ្ទះ​របស់ខ្លួន មាន​ការដ្ឋាន​សំណង់ ហើយ​របង​មាន​ចន្លោះប្រហោង ទើប​ឆ្កែ​ទាំងនោះ បាន​រត់​ចូល ទៅក្នុង​ការដ្ឋាន ក៏ត្រូវ​ក្រុម​កម្មករសំណង់ ចាប់ធ្វើ​ម្ហូប​តែម្តង​។

​ម្ចាស់​ឆ្កែ បានសម្រេច​ដាក់ពាក្យ​បណ្តឹង ទៅ​សមត្ថកិច្ច ដើម្បី​ជួយ​រក​យុត្តិធម៌ ឱ្យដល់​ឆ្កែ ដែល​ខ្លួន​ស្រឡាញ់​។ សមត្ថកិច្ច​ប៉ូលិស បាន​ទៅពិនិត្យ​ដល់ទី​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស ចំនួន ៩​នាក់ ដើម្បី​សាកសួរ និង​ស្វែងរក​ជនដៃដល់ ដែល​បាន​សម្លាប់សត្វ​ឆ្កែ​ទាំង ៣​ក្បាល​នោះ​។​

​នៅ​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​សត្វ ក៏ត្រូវ​តែមាន​យុត្តិធម៌​ដែរ​។ ករណី​ចាប់​ឆ្កែ Husky ធ្វើ​ម្ហូប ជនសង្ស័យ ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​»​។​

​សូមបញ្ជាក់ថា ច្បាប់ ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បញ្ជាក់ថា ការដើរ​ទាក់​លក់​-​ទិញ និង​ពិឃាតសត្វ​អាណាធិបតេយ្យ គ្មាន​ច្បាប់ទម្លាប់ ត្រូវ​ផ្តន្ទាទោស តាម​មាត្រា​១១២ មាត្រា​១១៣ និង​មាត្រា ១១៥​។ មាត្រា​ទាំង ៣​នេះ បានកំណត់​ពិន័យ​ជា​ប្រាក់​ពី ៧​លាន​រៀល ទៅ ៥០​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ​៕

Picture
Picture