ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ធាត់​លើស​ទម្ងន់​ប្រឈម​ខ្លាំងទៅ​នឹង​កម្រិត​សម្ពាធ​ឈាម​ឡើង​ខ្ពស់

7 ឆ្នាំ មុន

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​មួយ​របស់​សមាគម​រោគ​បេះដូង​របស់​អា​មេ​រិ​កបាន​បញ្ជាក់​ថា ក្មេង​ៗ​ដែល​ធាត់​លើស​ទម្ងន់​ប្រឈម​នឹង​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៣​ដង​ធៀប​នឹង​ក្មេង​ដែល​មាន​ទម្ងន់​ធម្មតា ។

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​មួយ​របស់​សមាគម​រោគ​បេះដូង​របស់​អា​មេ​រិ​កបាន​បញ្ជាក់​ថា ក្មេង​ៗ​ដែល​ធាត់​លើស​ទម្ងន់​ប្រឈម​នឹង​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៣​ដង​ធៀប​នឹង​ក្មេង​ដែល​មាន​ទម្ងន់​ធម្មតា ។

តាម​អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ប្រឈម​ខាងលើ​នេះ​កើត​មាន​លើ​ក្មេង​គ្រប់​អាយុ​ទាំងអស់ ។ ការ​សិក្សា​លើ​សិស្សសាលា​ប្រមាណ​១១១១​នាក់​ដែល​មាន​អាយុ​ជា​មធ្យម​ពី​៤​ឆ្នាំ​កន្លះ​ទៅ​១០​ឆ្នាំ​បាន​រក​ឃើញ​ថា នៅ​ពេល​ដែល​ក្មេង​ឡើង​ទម្ងន់​ខ្លួន​ធ្ងន់​ជាង​ខុស​ពី​ធម្មតា ខ្លាញ់​ដែល​នៅ​ក្រោម​ស្បែក​និង​ជុំវិញ​សរីរាង្គ​សំខាន់​ៗ​ក្នុង​ខ្លួន​របស់​ពួក​គេ​(​ហៅ​ថា Adiposity) បាន​បំផ្លាញ​សុខភាព​របស់​ពួក​គេ​។

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Hypertension បាន​លាតត្រដាង​ថា នៅ​ពេល​ដែល​ក្មេង​ៗ​ឈាន​ទៅ​ដល់​កម្រិត​ដែល​ចាត់​ទុក​ថា​ធាត់​លើស​ទម្ងន់ ផល​ប៉ះពាល់ Adiposity​ទៅ​លើ​សម្ពាធ​ឈាម​របស់​ពួក​គេ​គឺ​មាន​ច្រើន​ជាង​៤​ដង​ធៀប​ទៅ​នឹង​បណ្តា​ក្មេង​ដែល​មាន​ទម្ងន់​ខ្លួន​ធម្មតា ។

លោក Wanzhu Tu សាស្ត្រាចារ្យ​ដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Indiana University បាន​និយាយ​ថា​៖ «​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក្នុង​វ័យ​កុមារភាព​បង្កើត​បាន​ដំណាក់កាល​នៃ​ជំងឺលើសឈាម​ក្នុង​ពេល​ពេញវ័យ​» ។

លោក​បាន​បន្ថែម​ថា ប្រសិនជា​បណ្តា​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​ឃើញ​ថា មានការ​ឡើង​ទម្ងន់​បន្ថែម​ទៅ​លើ​ក្មេង​ដែល​ធាត់​ស្រាប់​ហើយ​នោះ ពួក​គេ​ចាំបាច់​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​តាម​រយៈ ការ​ផ្លាស់​ប្តូរ​របប​អាហារ និង​បង្កើន​សកម្មភាព​រាង​កាយ​ជាដើម​។ ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​សុខភាព​កុមារ​ល្អ​ប្រសើរ ៕