ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា៤យ៉ាងធ្វើឲ្យទេសចរណ៍ខេត្តសៀមរាប ធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួងទេសចរណ៍​បាន​លាតត្រដាង​ឱ្យ​ដឹង​ថា មាន​កត្តា​សំខាន់៤ យ៉ាង​ដែល​បាន​ធ្វើ​ឲ្យ​ទេសចរណ៍​នៅ​ទឹកដី​ខេត្តសៀមរាបធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នៅ​កម្ពុជា ​។ យោង​តាម​ឯកសារ​មួយ​របស់​ក្រសួងទេសចរណ៍ស្តី​ពី «​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​…

ខេត្តសៀមរាប ៖ ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួងទេសចរណ៍​បាន​លាតត្រដាង​ឱ្យ​ដឹង​ថា មាន​កត្តា​សំខាន់៤ យ៉ាង​ដែល​បាន​ធ្វើ​ឲ្យ​ទេសចរណ៍​នៅ​ទឹកដី​ខេត្តសៀមរាបធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នៅ​កម្ពុជា ​។

រូបថតដោយ Srey Kumnith

យោង​តាម​ឯកសារ​មួយ​របស់​ក្រសួងទេសចរណ៍ស្តី​ពី «​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​ ឆ្នាំ​២០២១- ២០៣៥» បាន​លើក​ឡើង​ថា ទោះបី​ក្នុង​រយៈពេល​២០​ឆ្នាំ ​កន្លង​មកនេះ វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ដែល​ធ្លាប់​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នោះ បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ដោយសារ​ការ​វាយលុក​ពី​កត្តា​ចម្បង​ធំ​ៗ​មួយ​ចំនួន​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់ ។

រូបថតដោយ Srey Kumnith

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​កើនឡើង​ទ្វេ​ដង​ពី​១,៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១០ ដល់​ប្រមាណ​២,៥ លាន​នាក់ នៅ​ឆ្នាំ​២០១៨ ដែល​មាន​អត្រាកំណើន​មធ្យម​ជាង​១៥% ក្នុង​មួយ​ឆ្នាំ ។ នេះ​បើ​តាម​ប្រភព​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២១- ២០៣៥​។

រូបថតដោយ Srey Kumnith

ចំពោះ​តួលេខ​នៃ​កំណើន​ភ្ញៀវ​ទេសចរ រយៈពេល​កន្លង​មកនេះ​ក្តី ក៏​មាន​បញ្ហា​ប្រឈម​ខាងក្រៅ និង​ខាងក្នុង​មួយ​ចំនួន បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​វិញ នៅ​ឆ្នាំ​២០១៩ ។ ទន្ទឹម​នឹង​នេះ​ដែរ​មាន​បញ្ហា​ប្រឈម​ខាងក្រៅ និង​ខាងក្នុង​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​វិញ​នៅ​ឆ្នាំ​២០១៩ គឺ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ​មក​ត្រឹម​២,២​លាន​នាក់ (​ថយ​ចុះ​-១៤,៨៦%) និង​ភ្ញៀវ​ទេសចរ​ជាតិ​ធ្លាក់​ចុះ​មក​២,០៥​លាន​នាក់ (​ថយ​ចុះ –៣៦,៧%) ។ បើ​គិត​ពី​ចំណែក​ទីផ្សារ​នៅ​ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា ខេត្តសៀមរាប​បាន​ចាប់​យក​ចំណែក​ដ៏​ធំ​មួយ ប្រមាណ​៤១% នៃ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​ក្នុង​ចន្លោះ​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ ។

«​ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ ចំណែក​ទីផ្សារ​នេះ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ប្រមាណ​៣០% ប៉ុណ្ណោះ​នៃ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា » ។ នេះ​បើ​តាម​ឯកសារ​ដដែល​បាន​បញ្ជាក់ ។ ប្រភព​ដដែល​បាន​បន្ត​ថា ជា​រួម និន្នាការ​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ខេត្តសៀមរាប​កន្លង​មក មាន​ខ្សែ​វដ្ដ​នៃ​ទេសចរ គឺ​កើនឡើង ធ្លាក់​ចុះ មិន​ទៀងទាត់ ក្នុង​នោះ​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ចំនួន​០៤​ដង​ដែល​បណ្តាល​មក​ពី​មូលហេតុ​សំខាន់​ៗ​ដូច​ជា លើក​ទី​១ ក្នុង​ឆ្នាំ​១៩៩៧ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ធ្លាក់​ចុះ​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​, លើក​ទី​២ ក្នុង​ឆ្នាំ​២០០៣ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ស្ថិត​នៅ​ចំណុច​ថេរ ដោយសារ​វិបត្តិ​ជំងឺឆ្លង (​សារ​) លើក​ទី​៣ ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ អន្តរជាតិ​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល លើក​ទី​៤ ក្នុង​ឆ្នាំ​២០១៩ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បណ្ដាល​មក​ពី​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​មិន​ទាន់​ឆ្លើយ​តប​តាម​និន្នាការ​ទេសចរណ៍​សកល ។

រូបថតដោយ Srey Kumnith

ក្រសួងទេសចរណ៍​បាន​រៀបរាប់​នៅ​ក្នុង «​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២១- ២០៣៥» ថា «​ដោយឡែក នៅ​ឆ្នាំ​២០២០ ស្ថានភាព​ទេសចរណ៍​ខេត្តសៀមរាប​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ ដោយសារ​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កវី​ដ​១៩ ដែល​អូស​បន្លាយ​ពី​ចុងឆ្នាំ ២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន »​។

ជាក់ស្តែង​នៅ​ឆ្នាំ​២០២០ ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ​៤០​ម៉ឺន​នាក់​ប៉ុណ្ណោះ ធ្លាក់​ចុះ​ក្នុង​អត្រា​-៨២% និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក មាន​ប្រមាណ​៧០​ម៉ឺន​នាក់​ធ្លាក់​ចុះ​ក្នុង​អត្រា -៦៦២% ។ ចំណែក​គោលបំណង​នៃ​យុទ្ធសាស្ត្រ​ផែនការមេ​អភិ​វ​ឌ្ឃ​ន៍​ទេសចរណ៍​សៀមរាប​២០២១ – ២០៣៥ គឺ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ខេត្តសៀមរាប​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង និង​ទាក់ទាញ​នៅ​ក្នុង​តំបន់ និង​សកលលោក ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ សាសនា និង​ភាព​ជា​ខ្មែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា​បាន​រង​នូវ​វិបត្តិ​កូ​វី​ដ​១៩ លើក​ដំបូង​នៅ​ថ្ងៃ​ទី២៧ មក​រា ២០២០ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ និង​ចំនួន​អ្នក​ទេសចរណ៍​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​កាលពី​ឆ្នាំ​២០២០ ៕

រូបថតដោយ Srey Kumnith
រូបថតដោយ Srey Kumnith
រូបថតដោយ Srey Kumnith
រូបថតដោយ Srey Kumnith
រូបថតដោយ Srey Kumnith
រូបថតដោយ Srey Kumnith
រូបថតដោយ Srey Kumnith
រូបថតដោយ Srey Kumnith

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ