ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឈុ​ល ! ហុយផ្សែង​ចេញពី​បន្ទប់ នាំ​គ្នា​រត់​ទៅ​ពន្លត់​ទើប​ដឹង​ថា​ដុត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦​នេះ មានការ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦​នេះ មានការ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បុរស​ម្នាក់​បាន​ចាក់​សាំង​ដុត​សម្ភារ​ក្នុង​បន្ទប់​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ថា បុរស​ដែល​ចាក់​សាំង​ដុត​សម្ភារ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​ឈ្មោះ ហង្ស សុវណ្ណ​ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកលក់​ម្ហូបអាហារ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​ឃើញ​មាន​ផ្សែង​ផុយ​ចេញពី​បន្ទប់​កន្លែង​កើតហេតុ ដែល​ដំបូង​អ្នកស្រុក​នឹក​ស្មានថា​ជា​ការ​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​ក៏​នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់ ​ទីបំផុត​ទើប​ដឹង​ថា ជា​ករណី​ជម្លោះ​ក្នុង​គ្រួសារ ហើយ​បុរស​ខាងលើ​ដុត​សម្ភារ​ក្នុង​បន្ទប់​​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​ទៅ​វិញ ប៉ុន្តែ​គ្រួសារ​ផ្ទុះ​ជម្លោះ​នេះ​​មិន​ប្រាប់​ពី​មូលហេតុ​ទាំងស្រុង​ដែល​ឈាន​ដល់​ចាក​សាំង​ដុត​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ឡើយ ហើយ​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​ខាងលើ​នៅឡើយ​ដែរ ។

ទោះជា​យ៉ាង​ក៏​ដោយ បុរស​ដែល​ដុត​សម្ភារ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សាកសួរ​រក​មូលហេតុ​ពិតប្រាកដ ។

សមត្ថកិច្ច​ប្រាប់​ថា យោង​ការ​សួរនាំ​ជនសង្ស័យ​ប្រាប់​ថា បញ្ហា​ខា​ង​លើ​កើតឡើង​ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ ខ្លួន​ក៏​គិត​ខ្លី​ចង់​បញ្ចប់ជីវិត​ខ្លួនឯង ។ សមត្ថកិច្ច​មិន​ទាន់​បាន​ប្រាប់​លម្អិត​ពី​ដើមចម និង​មូលហេតុ​ទាំងស្រុង​នៅឡើយ​ទេ គ្រាន់តែ​ប្រាប់​ថា ម្ចាស់​បន្ទប់​គេ​មិន​បាន​ប្តឹងប្តល់​ទេ ហើយ​បញ្ជាក់​ថា ពេល​នេះ​កំពុងធ្វើការ​សួរនាំ​សិន ៕