តើអាសវធម៌មានអត្ថន័យដូចម្តេច ?
ពាក្យថា «អាសវធម៌» មានន័យថា គ្រឿងត្រាំ, កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ជាគ្រឿងត្រាំនៅក្នុងសន្តាន ជាលោភៈក្តី, ទិដ្ធិក្តី, មោហៈក្តី រូមចូលជាអាសវធម៌…
ពាក្យថា «អាសវធម៌» មានន័យថា គ្រឿងត្រាំ, កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ជាគ្រឿងត្រាំនៅក្នុងសន្តាន ជាលោភៈក្តី, ទិដ្ធិក្តី, មោហៈក្តី រូមចូលជាអាសវធម៌…
ពាក្យថា «អាសវធម៌» មានន័យថា គ្រឿងត្រាំ, កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ជាគ្រឿងត្រាំនៅក្នុងសន្តាន ជាលោភៈក្តី, ទិដ្ធិក្តី, មោហៈក្តី រូមចូលជាអាសវធម៌ ។
ជីវិតសត្វលោកនេះ ទាំងគេទាំងយើងតែងមានប្រក្រតីចេះតែវង្វេងវង្វាន់, ឡប់ឡែ, ផ្តេសផ្តាស, មិនដឹងទិសតំបន់ មានប្រក្រតីចេះតែជាប់ជំពាក់ក្នុងអារម្មណ៍, ចេះតែស្រលាញ់ក្នុងអារម្មណ៍, ចេះតែត្រូវការក្នុងអារម្មណ៍, ចេះតែវង្វេងវង្វាន់, ចេះតែមិនដឹងខុសត្រូវសព្វបែបយ៉ាង គឺដោយសារតែ អាសវៈធម៌ហ្នឹងឯង ។
ព្រះសម្មាសម្ពុទ្ធបានសម្តែងថា លោភៈក្តី, ទិដ្ធិក្តី, មោហៈក្តីថាជា អាសវធម៌ ព្រោះថាលោភៈក្តី, ទិដ្ធិក្តី, មោហៈក្តី កាលណាដែលវាដេកត្រាំយូរៗទៅក្នុងសន្តានរបស់យើងហើយ គឺវាធ្វើឱ្យយើងស្រវឹងវង្វេង, ជាប់ជំពាក់ប្រាថ្នាមិនឈប់, ត្រូវការផ្សេងៗមិនឈប់, វង្វេងវង្វាន់ជាប់ជំពាក់នៅក្នុងភពគ្មានទីបំផុតឡើយ ។
ប្រសិនបើលោភចេតសិកហ្នឹងកើតឡើងខ្លាំង គឺសេចក្តីប្រាថ្នាគ្មានដឹងខ្យល់អ្វីឡើយគឺថា អ្វីៗក៏ប្រាថ្នា, ស្អីៗក៏ត្រូវការ, សឹងតែដាច់ខ្យល់ទៅហើយក៏នៅតែប្រាថ្នាទៀត ។
ឯរឿងទិដ្ធិនេះ វាមិនមានរូបទេ បើវាមិនមានរូប តើមានតួខ្លួនប្រាណយើងហ្នឹងមកពីណា របស់អស់ហ្នឹងវាកើតពីសមុដ្ធាន៤ទេតើ មានកម្ម, មានចិត្ត, មានឧតុ និងអាហារ ហើយរបស់ខាងក្រៅមាន មានបឋវី, មានអាបោ, មានតេជោ និងមានវាយោ ហេតុនេះតើទិដ្ធិហ្នឹងទៅប្រកាន់ថាទឹក, ដី, ភ្លើង,ខ្យល់ថាជាខ្លួនកើតទេ ? មិនបានទេ វាគ្រាន់តែជាធាតុ មិនមែនសត្វ មិនមែនបុគ្គលទេ តែដោយអំណាចអាសវធម៌ហ្នឹងឯងធ្វើចិត្តតោងចាប់អ្វីៗថាសុទ្ធតែជារបស់ខ្លួន ។
តាមពិតទៅមិនមែនសត្វលោកយើងហ្នឹងប្រកាន់ច្រើន, ខឹងច្រើន, ប្រាថ្នាច្រើននោះទេគឺដោយសារតែអំណាចអាសវធម៌ហ្នឹងវាត្រាំទុករាប់លានកោដិឆ្នាំក្នុងខន្ធសន្តានយើងគ្រប់គ្នាទើបនាំឱ្យចេះតែយល់ខុស ។
ដល់អញ្ចឹងទៅទើបយើងទាំងអស់គ្នាគួរឱ្យសង្វេគនឹងខ្លួនឯងក្រៃលែងណាស់ ហេតុនេះយើងមិនគួរខំរក្សាឃុំគ្រងអាសវធម៌តទៅទៀតទេព្រោះថាវាមិនមែនជាយើងឯណា, មិនមែនជាអញឯណា គីជាលោភៈ, ទិដ្ធិ និងមោហៈទេតើ ៕ សាន សារិន
ចែករំលែកព័តមាននេះ