ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​និយាយ​អ្វី​សោះ គិតតែ​យកដៃ​ខ្ទប់​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​វ័យក្មេង​២​នាក់​ត្រូវ​បាន​គេ​ចាប់​ញាត់​ចូល​រថយន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ត​កិច្ច​ទាំង​១២​ខណ្ឌ តែ​នៅ​ទីបំផុត​ទើប​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​វ័យក្មេង​២​នាក់​ត្រូវ​បាន​គេ​ចាប់​ញាត់​ចូល​រថយន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ត​កិច្ច​ទាំង​១២​ខណ្ឌ តែ​នៅ​ទីបំផុត​ទើប​ដឹង​ថា គឺ​ឪពុក​ម្តាយ​ខាង​ស្រី​មក​ចាប់​កូន​ដែល​រត់​ចោលផ្ទះ​មក​នៅ​ជាមួយ​សង្សារ​សោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ តាម​ផ្លូវ​បេតុង​នៅ​ម្តុំ​ផ្ទះ​ជួល​មុខ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​រត់​ចោលផ្ទះ​នោះ​ឈ្មោះ គោក ចិន្ដា អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៧ នៅ​សាលា​វិទ្យាល័យ​ទួល​អំពិល ស្នាក់​នៅផ្ទះ​ជួល​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត នៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល រត់​ទៅ​រស់នៅ​បន្ទប់​ជួល​ជាមួយ​សង្សារ​មានឈ្មោះ ជា ភ​ក្កី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ព្រែក​ប្រណាក់ សង្កាត់​ជើងឯក ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ កោះ​ចេក ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។

តាម​សំដី​របស់​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ ពេល​រូប​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ អត់​ឃើញ​កូន​របស់​គាត់​នៅផ្ទះ ក៏​បាន​ដើរ​រកតែ​រក​មិនឃើញ ពេល​នោះ​មាន​អ្នក​នៅ​ជិតខាង​បាន​មក​ប្រាប់​គាត់​ថា កូន​របស់​គាត់​មាន​មនុស្ស​ប្រុស​២​នាក់​មក​ដឹក​យក​ទៅ​បាត់​ហើយ ភ្លាម​ៗ​នោះ​រូប​គាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ជា​ដំណឹង ។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ រូប​គាត់​ទទួល​ដំណឹង​ថា កូន​របស់​គាត់​បាន​នាំ​គ្នា​ទៅ​លាក់ខ្លួន​នៅ​ម្ដុំ​ផ្សារ​ទួល​ពង្រ គាត់​ជា​ឪពុក​ម្ដាយ​ក៏​បាន​នាំ​គ្នា​ទៅរ​កកូន​នៅ​កន្លែង​ខាងលើ​ទើប​ប្រទះ​ឃើញ​កូន​របស់​គាត់ ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ចាប់​កូន​របស់​គាត់ និង​យុវជន​ដែល​នាំ​កូន​គាត់រ​ត់ទៅ​នោះ​ដាក់​ក្នុង​រថយន្ត​កូ​រ៉ូ​ឡា ពាក់​ស្លាក​លេខ ភ្នំពេញ 2F 2185 ដឹក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ដង្កោ​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យុវជន​វ័យក្មេង​រូប​នោះ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​នាំ​នាង​រត់​តាម​គ្នា​ពិតប្រាកដ​មែន ព្រោះ​ពួក​គេ​លួច​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជិត​២​ខែ​មក​ហើយ ហើយ​នៅ​ពេល​ដែល​ពួក​គេ​នាំ​គ្នារ​ត់ទៅ​នោះ គឺ​មាន​នារី​ម្នាក់​ទៀត​ដែល​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើនឹង​ទៅ​ម្នាក់​ទៀត​ផង​ដែរ​ជាមួយ​សង្សារ​របស់​គេ សរុប​ទៅ​សង្សារ​២​គូ តែ​នារី​ម្នាក់​ទៀត​ត្រូវ​បាន​សង្សារ​នាង​បាន​នាំ​ខ្លួន​ទៅ​លាក់ខ្លួន​បន្ត​ទៀត​ហើយ នៅ​សល់​តែ​រូបគេ និង​នារី​ជា​សង្សារ ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​នាង​នាំ​ខ្លួន​យក​ទៅ​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​ទៅ ។ រីឯ​ខាង​ក្មេង​ស្រី​រង​គ្រោះ​វិញ មិន​និយាយ​ស្តី​អ្វី​ទាំងអស់ គឺ​គិតតែ​យកដៃ​ខ្ទប់​មុខតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​បុរស​រូប​នោះ ឲ្យ​សមត្ថកិច្ច​ធ្វើ​តាម​និ​តិ​វិធី ។

ដោយឡែក​លោក​វរសេនីយ៍ យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​ចាប់​មនុស្ស​ដាក់​ចូល​រថយន្ត លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ចេញ​ស្កាត់​គ្រប់​ច្រកល្ហក និង​បាន​ប្រកាស់​តាម​វិទ្យុទាក់ទង​គ្រប់​បណ្តា​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ ទើប​ដឹង​ថា ករណី​នេះ​មិនមែន​ជា​ករណី​ចាប់ជំរិត​អី​ទេ គ្រាន់តែ​ឪពុក​ម្តា​យមក​នាំ​ខ្លួន​កូន​របស់​ដែល​បាន​នាំ​គ្នា​រត់​ចេញពីផ្ទះ​តែ​ប៉ុណ្ណោះ ៕