រាជធានីភ្នំពេញ ៖ សព្វថ្ងៃនេះមានមនុស្សជាច្រើនបានស្គាល់ពីត្រីសាលម៉ុន ដែលត្រីនេះមនុស្សជាច្រើនបានគិតថា វាថ្លៃ និងមានរសជាតិឆ្ងាញ់ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា មានត្រីដែលមានតម្លៃជាងនេះទៅទៀត ដែលថ្មីៗនេះវាបានជាប់ចំណាត់ថ្នាក់ទី ១ ជាត្រីដែលមានតម្លៃថ្លៃបំផុតក្នុងលោក នៃពិភពម្ហូបក៏ដូចជាពិភពត្រីផងដែរ ។
![Picture]()
តោះមកដឹងពីត្រីដែលលក់បានថ្លៃបំផុតក្នុងលោក ! ត្រីធូណាប្ល៊ូហ្វីន (Bluefin Tuna) ទម្ងន់ 600 ផោន លក់ក្នុងតម្លៃ ១,៨ លានដុល្លារអាមេរិក ដែលនេះជាតម្លៃថ្លៃបំផុតលើលោកនៃដើមឆ្នាំ ២០២០ នេះ ដោយបានដាក់លក់នៅក្នុងផ្សារត្រីតូយូស៊ូ (Toyosu Fish Market) ក្នុងទីក្រុងតូឃ្យូ នៃប្រទេសជប៉ុន ។ ត្រីធូណាប្ល៊ូហ្វីន មានសាច់ម៉ត់ និងរសជាតិឆ្ងាញ់ ។
![Picture]()
បើទោះបីជាត្រីនេះមានរសជាតិ និងតម្លៃថ្លៃក៏ដោយ តែត្រីអំបូរធូណាប្ល៊ូហ្វីនមួយចំនួនជិតផុតពូជហើយ ដូចជា ត្រីធូណាហ្គ្រីនហ្វីនខាងត្បូង និងត្រីធូណាព្រុយខៀវនៅអាត្លង់ទិក ចំណែកត្រីធូណាខៀវប៉ាស៊ីហ្វិក កំពុងងាយរងគ្រោះផងដែរ ដោយសារតែការនេសាទលើសកម្រិតធ្ងន់ធ្ងរ ៕ ប្រភព៖ luxurycolumnist.com
ចែករំលែកព័តមាននេះ