ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​យ៉ាងណា​ដែរ​ធៀប​នឹង​លុយ​ប្រទេស​ទាំងនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែមីនា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៤២៩ រៀល លក់​ចេញ ៤៤៧៣ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៥៦ រៀល លក់​ចេញ ២៩៨៥ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១ យន់​ចិន ទិញ​ចូល ៦៣៩ រៀល លក់​ចេញ ៦៤៥ រៀល ខណៈ​ដែល ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៤៤៦ រៀល លក់​ចេញ ៣៤៨០ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣២៩ រៀល លក់​ចេញ ៣៣២ រៀល ។

សម្រាប់​ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ គឺ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៧២ រៀល លក់​ចេញ ៣០០២ រៀល ខណៈ ១ បាត​ថៃ ទិញ​ចូល ១២២ រៀល លក់​ចេញ ១២៣ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕​​

​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ