ការប្រើដៃមិនមែនសម្រាប់តែបុរសនោះទេ។ ស្រ្តីក៏អាចប្រើប្រាស់វិធីជួយខ្លួនឯង តាមវិធីផ្សេងៗគ្នា ដោយសារតែហេតុផលជួយសម្រួលអារម្មណ៍ដែលពុះកញ្ជ្រោល។ តើវាអាចប៉ះពាល់ដល់សុខភាពដែរឬទេ សម្រាប់ការធ្វើបែបនេះ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍នៃការប្រើដៃ សម្រាប់ស្រ្តី។
១. ដល់ចំណុចកំពូលកាន់តែលឿនជាងការរួមភេទ
ស្ត្រីជាទូទៅឈានដល់ចំណុចកំពូលលឿន និងងាយស្រួលក្នុងពេលសម្រេចកាមដោយខ្លួនជាងការរួមភេទ។ ជាឧទាហរណ៍ ការសិក្សាឆ្នាំ២០១៧ ដែលធ្វើការស្ទង់មតិលើមនុស្សពេញវ័យជាង ៥២០០០ នាក់ បានរកឃើញថា មានតែ ៦៥% នៃស្ត្រីដែលស្រលាញ់ភេទខុសគ្នា និង ៦៦% នៃស្ត្រីដែលស្រលាញ់ភេទដូចគ្នាជាធម្មតាឈានដល់ចំណុចកំពូលអំឡុងពេលរួមភេទ។ មូលហេតុដែលស្ត្រីឈានដល់ចំណុចកំពូលយូរជាងការប្រើដៃ អាចជាថាដៃគូពិបាកក្នុងការស្វែងរកកន្លែងស្រួលរបស់ពួកគេ។ ប៉ុន្តែការសម្រេចកាមដោយខ្លួនឯងអាចជួយក្នុងរឿងនេះ ព្រោះវាផ្តល់ឱកាសឱ្យស្ត្រីមានទំនាក់ទំនងជាមួយរាងកាយរបស់ពួកគេកាន់តែច្រើន ដូច្នេះពួកគេដឹងពីអារម្មណ៍ និងអ្វីដែលពួកគេត្រូវការ។

២. បន្ថយការឈឺចាប់
ក្នុងអំឡុងពេលមករដូវ ស្បូនរបស់អ្នកកន្ត្រាក់ខ្លាំង ដើម្បីបញ្ចេញស្រទាប់ខាងក្នុងរបស់វា ដែលអាចបណ្តាលឱ្យឈឺចាប់ខ្លាំង។ ប៉ុន្តែការឈានដល់ចំណុចកំពូលជាមួយនឹងការប្រើដៃ បង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ និងបញ្ចេញអរម៉ូនអង់ដូហ្វីន (endorphins) ដែលអាចបន្ថយការរមួលពោះពេលមករដូវ។
៣. ងាយស្រួលសម្រាប់ស្រ្តីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះអាចរីករាយនឹងការសម្រេចកាមដោយខ្លួនឯង ច្រើនជាងការរួមភេទជាមួយដៃគូ។ នោះដោយសារតែការរួមភេទជាមួយដៃគូ អាចមានភាពឆ្គាំឆ្គង អាស្រ័យលើដំណាក់កាលនៃអាយុរបស់គភ៌។ ជាងនេះទៅទៀត ដៃគូបុរសមួយចំនួនបារម្ភអំពីការធ្វើឱ្យទារកឈឺចាប់ ដូច្នេះការសម្រេចកាមដោយខ្លួនឯង គឺជាវិធីសុវត្ថិភាពបំផុតសម្រាប់ទាំងម្តាយនិងកូន៕
ចែករំលែកព័តមាននេះ