ការប្រើដៃជួយខ្លួនឯងរបស់បុរស មិនមែនសុទ្ធតែមិនល្អនោះទេ។ វាល្អសម្រាប់អ្នកដែលមិនទាន់មានដៃគូ តែចង់បង្កើតអារម្មណ៍ផ្លូវភេទដោយខ្លួនឯង។ វាត្រូវបានគេសិក្សាពីវាជាច្រើនឆ្នាំមកហើយ ហើយក៏មានការសិក្សាជាច្រើនបង្ហាញពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើដៃដែរ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីចំណុចល្អ២យ៉ាង ដែលបានមកពីការប្រើដៃជួយខ្លួនឯងរបស់បុរស ដែលមានការសិក្សាស្រាវជ្រាវត្រឹមត្រូវច្បាស់លាស់។

១. កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត
មានភស្តុតាងមួយចំនួន រួមទាំងការសិក្សារយៈពេល ១០ឆ្នាំលើបុរសជិត ៣២០០០នាក់ ដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ២០១៦ នៅក្នុង European Urology ថាការសម្រេចកាមដោយខ្លួនឯងអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកក្រពេញប្រូស្តាតរបស់បុរស។ Milstein និយាយថា ការស្រាវជ្រាវភាគច្រើនបង្ហាញថា ការបញ្ចេញទឹកកាម គឺជាអ្វីដែលកាត់បន្ថយហានិភ័យនៃជំងឺមហារីក ដោយសូម្បីតែការប្រើដៃឱ្យចេញទឹកកាមក៏មានប្រយោជន៍នេះដែរ។
២. សម្រួលដល់ចំណង់ផ្លូវភេទខ្ពស់
ដោយសារតែកម្រិតខ្ពស់នៃអរម៉ូនតេស្តូស្តេរ៉ូនរបស់បុរស ដែលរួមចំណែកដល់ចំណង់ផ្លូវភេទ ការជួយខ្លួនឯងដោយប្រើដៃគឺជាការប្រសើរ។ ការសម្រេចកាមដោយខ្លួនឯងអាចជាវិធីដ៏ល្អមួយសម្រាប់បុរស ក្នុងការគ្រប់គ្រងការជម្រុញកើនឡើងអារម្មណ៍ផ្លូវភេទរបស់ពួកគេ។ ការសិក្សាបានលើកឡើងផងដែរថា បុរសខ្លះនិយាយថា ពួកគេប្រើការសម្រេចកាមដោយខ្លួនឯងជាមធ្យោបាយកាត់បន្ថយបន្ទុកផ្លូវភេទលើដៃគូរបស់ពួកគេ៕
ចែករំលែកព័តមាននេះ