ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រួលដោយដៃច្រើនពេក អាចឱ្យបុរសមានបញ្ហាទាំងនេះ!

3 ឆ្នាំ មុន

យោងតាមអ្នកជំនាញខាងផ្លូវភេទដ៏ល្បីបំផុតនៅក្នុងប្រទេសឥណ្ឌា លោកវេជ្ជបណ្ឌិត Chirag Bhandari បានឱ្យដឹងថា មនុស្សម្នាក់ដែលសម្រេចកាមដោយខ្លួនឯងលើសពី ២១ដងក្នុងមួយខែ អាចប្រឈមមុខនឹងផលប៉ះពាល់មួយចំនួននៃការសម្រេចកាមដោយខ្លួនឯងបាន។ គាត់និយាយថា បុរសប្រើបច្ចេកទេសផ្សេងៗនៃការសម្រេចកាមដោយខ្លួនឯង…

យោងតាមអ្នកជំនាញខាងផ្លូវភេទដ៏ល្បីបំផុតនៅក្នុងប្រទេសឥណ្ឌា លោកវេជ្ជបណ្ឌិត Chirag Bhandari បានឱ្យដឹងថា មនុស្សម្នាក់ដែលសម្រេចកាមដោយខ្លួនឯងលើសពី ២១ដងក្នុងមួយខែ អាចប្រឈមមុខនឹងផលប៉ះពាល់មួយចំនួននៃការសម្រេចកាមដោយខ្លួនឯងបាន។ គាត់និយាយថា បុរសប្រើបច្ចេកទេសផ្សេងៗនៃការសម្រេចកាមដោយខ្លួនឯង អាចរំខានដល់សុខភាពរបស់ពួកគេ។

១. ឈឺប្រដាប់ភេទ

នៅពេលដែលបុរសសម្រេចកាមឱ្យបានញឹកញាប់ ពួកគេអាចឡើងហើមលិង្គ ដែលធ្វើឱ្យលិង្គឡើងរឹងជាប់ ជាមួយនឹងការរលាកជាដើម។ ការហើម គឺជាជំងឺមួយដែលផ្នែកនៃរាងកាយហើមឡើងដោយសារតែការរក្សាសារធាតុរាវនៅក្នុងជាលិកា។ នេះជាធម្មតាកើតឡើងនៅពេលដែលសម្ពាធខ្លាំងពេកត្រូវបានដាក់នៅជុំវិញផ្នែកខ្លះនៃរាងកាយ។ ការហើមនេះនឹងធ្វើឱ្យអ្នកឈឺលិង្គ ពិបាករួមភេទ និង អាចឈានដល់ការបង្ករោគផ្សេងៗនៅលើលិង្គ។​

២. ចំនួនមេជីវិតឈ្មោលទាប

យោងតាមវេជ្ជបណ្ឌិត Chirag Bhandari ការសម្រេចកាមដោយខ្លួនឯងអាចជាទម្លាប់ដែលមានសុខភាពល្អ ប្រសិនបើវាត្រូវបានធ្វើក្នុងរយៈពេលកំណត់ត្រឹមត្រូវណាមួយក្នុងមួយខែ។ នៅពេលដែលបុរស ឬក្មេងប្រុសមានទម្លាប់ធ្វើវាហួសហេតុ សមត្ថភាពរបស់រាងកាយក្នុងការបង្កើតអរម៉ូនតេស្តូស្តេរ៉ូនត្រូវបានរារាំង ហើយអាចជាហេតុផលមួយសម្រាប់ចំនួនមេជីវិតឈ្មោលទាប គឺជាផលរំខានមួយនៃការសម្រេចកាមដោយខ្លួន។

៣. មានអារម្មណ៍ដាច់ឆ្ងាយពីសង្គម

យោងតាមការសិក្សាផ្នែកចិត្តសាស្រ្ត មូលហេតុមួយក្នុងចំណោមហេតុផលដែលបុរសមិនចូលរួមការជួបជុំសង្គម និងព្រឹត្តិការណ៍នានា អាចជាការញៀននឹងការសម្រេចកាមដោយខ្លួន។ អ្នកជំងឺដែលទទួលរងពីការញៀនបែបនេះ ចូលចិត្តស្នាក់នៅផ្ទះច្រើនជាងការចេញទៅក្រៅ។ ពួកគាត់ចូលចិត្តចំណាយពេលភាគច្រើនរបស់គាត់ តែម្នាក់ឯងនៅក្នុងបន្ទប់។ គាត់​ក៏​រក​លេស​ដើម្បី​ជៀស​វាង​រាល់​ឱកាស​នៃ​ការ​ប្រជុំ​សាធារណៈនានា។ នេះគឺមកពីការញៀននឹងការប្រើដៃច្រើនពេក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ