សិស្សពិការដៃទាំងពីរ ចង់បន្តសិក្សានៅឧត្តមសិក្សា
ខេត្តកំពង់ចាម ៖ សិស្សប្រុសស្រីចំនួន៦.១២៤នាក់ បានធ្វើដំណើរតាមមធ្យោបាយម៉ូតូមកកាន់មណ្ឌ លប្រឡង១១កន្លែង ដោយខ្លួនឯង មានដៃជើងគ្រប់លក្ខណៈទាំងអស់ ចំណែកយុវសិស្សឈ្មោះ
ខេត្តកំពង់ចាម ៖ សិស្សប្រុសស្រីចំនួន៦.១២៤នាក់ បានធ្វើដំណើរតាមមធ្យោបាយម៉ូតូមកកាន់មណ្ឌ លប្រឡង១១កន្លែង ដោយខ្លួនឯង មានដៃជើងគ្រប់លក្ខណៈទាំងអស់ ចំណែកយុវសិស្សឈ្មោះ
ខេត្តកំពង់ចាម ៖ សិស្សប្រុសស្រីចំនួន៦.១២៤នាក់ បានធ្វើដំណើរតាមមធ្យោបាយម៉ូតូមកកាន់មណ្ឌ លប្រឡង១១កន្លែង ដោយខ្លួនឯង មានដៃជើងគ្រប់លក្ខណៈទាំងអស់ ចំណែកយុវសិស្សឈ្មោះ ហ៊ួត យូឡែន អាយុ១៨ឆ្នាំ មកពីវិទ្យាល័យ ហ៊ុន សែន ម៉េងហួត ស្វាយតានាន់ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ពិការដៃទាំង២ដោយមិនបានចុះញ៉មនឹងព្រហ្មលិខិតនោះទេ គឺបានមកចូលរួមប្រឡងនៅមណ្ឌលសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ចាម ព្រមទាំងបង្ហាញពីសមត្ថភាពរបស់ខ្លួនផងដែរ ។
លោកគ្រូ សួន សៅរ៉ាឌី បង្រៀននៅវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម បានឲ្យដឹងនៅព្រឹក ថ្ងៃទី២៣ សីហា ២០១៦ថា រូបលោកបានឃើញគេបង្ហោះរូបភាពពីបេក្ខជនឈ្មោះ យូឡែន ពិការដៃទាំងពីរត្រូវមកចូលរួមប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ នៅសាលាគរុកោសល្យខេត្ត នៅលើបណ្តាញសង្គម ( facebook ) នៅថ្ងៃទី២២ សីហា ក៏មានក្តីអាណិតអាសូរ។ លុះនៅព្រឹកថ្ងៃទី២៣ សីហា ក៏បានស្កាត់មកជួបដូចបំណង និងបានផ្តល់នូវថវិកាមួយចំនួន សម្រាប់ចាយក្នុងពេលប្រឡងនេះ ជាមួយនឹងការ ជូនពរឲ្យប្អូនបានប្រឡងជាប់ ។
អ្នកស្រី ហេង ចាន់សារ៉េត អាយុ៥៨ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានឲ្យដឹងថានៅពេលដែលមុនប្អូនប្រុសជីដូនមួយឈ្មោះ ហ៊ួត ឡូញ ត្រូវជាឪពុករបស់ឈ្មោះ យូឡែន រស់នៅភូមិក្បាកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ដំបូងមកមកធ្វើជាព្រូឡាននៅក្រុងកំពង់ចាម ដើម្បីយកប្រាក់ផ្តត់ផ្គង់គ្រួសារ(ប្រពន្ធឈ្មោះ ហេង សុភី ព្រមទាំងកូនៗ៤នាក់) ។ ដោយសារតែមុខរបរនេះមិនសូវបានលុយក៏រត់ម៉ូតូឌុប នៅរាជធានីភ្នំពេញម្តង។
ក្រោយមកក៏បានធ្លាក់ខ្លួនឈឺចេះតែដុនដាបទៅៗ ដោយគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន តែមុននឹងស្លាប់បានផ្តាំផ្ញើថា « បងស្រីសូមជួយមើលកូនប្រុសពៅខ្ញុំផង» ចំពោះបណ្តាំនេះគាត់មិនភ្លេចទេនៅពេលប្រឡងបាក់ឌុប ក៏បានហៅក្មួយឈ្មោះ យូឡែនឲ្យមកស្នាក់នៅ និងហូបបាយផ្ទះរបស់គាត់ និងបានឲ្យកូនស្រីជួយជូនទៅកាន់ មណ្ឌលប្រឡងថែមទៀត ព្រមទាំងបានជួយស្លៀកពាក់ខោអាវឲ្យគាត់ពិតអាណិតដល់ក្មួយណាស់ ឪពុករបស់គេស្លាប់ចោលជិត៥ឆ្នាំហើយ ។
យុវសិស្សពិការដៃទាំងពីរឈ្មោះ ហ៊ួត យូឡែន រៀននៅថ្នាក់ទី១២«B» វិទ្យាល័យហ៊ុន សែន ស្វាយតានាន់ប្រាប់ឲ្យដឹងដែរថា នៅពេលដែលកើតចេញពីផ្ទៃម្តាយមក ពិការដៃទាំងពីរតាំងពីកំណើតម្លេះ ហើយជើងខាងឆ្វេងមានម្រាមតែ២ ជាកូនទី៤ក្នុងចំណោមបងប្អូន៤នាក់ ចាប់តាំងពីបានចូលរៀននៅសាលាបឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ បានប្រឹងប្រែងតស៊ូដោយបានជិះកង់ទៅរៀនទាំងលំបាកក្នុងចម្ងាយផ្លូវពីផ្ទះទៅសាលាប្រហែល៨គីឡូម៉ែត្រ ។
ក្នុងថ្ងៃប្រឡងបាក់ឌុបទី២៣សីហា សម្រាប់វិញ្ញាសារប្រឡងដែលក្រសួងអប់រំបានដាក់មកនោះ រូបគេធ្វើបានគ្រាន់បើដែរ ចំពោះលទ្ធផលមិនដឹងជាយ៉ាងម៉េចទេ តែបើជាប់ចង់បន្តសិក្សានៅសាកលវិទ្យាល័យដែរ តែម្តាយក្រីក្រមិនដឹងបានប្រាក់មកពីណាដើម្បីបន្តការសិក្សាដូចគេ៕
ចែករំលែកព័តមាននេះ