ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែកុម្ភៈគ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស ១៤៣នាក់ ដែលច្រើនជាងអ្នកស្លា.ប់ដោយកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២ កន្លង​មកនេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២ កន្លង​មកនេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២៥៦​លើក បណ្ដាល​ឲ្យ​មាន​អ្នក​ស្លា​.​ប់​១៤៣​នាក់ និង​របួស​៣៤៩​នាក់ ដែលករណីគ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ស្ថិត​ក្នុង​ការ​ប្រឈម​ខ្ពស់​នៅឡើយ បើប្រៀបធៀប​ជាមួយនឹងអ្នក​ស្លា​.​ប់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ។

សម្តេច​ក្រឡា ហោម បាន​សរសេរ​លើក​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ សម្ដេច នា​ថ្ងៃ​ទី​៩ មីនា បាន​បញ្ជាក់​ថា «​បងប្អូន​ជនរួមជាតិ​នូវ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ដែល​ចំនួន​គ្រោះថ្នាក់​មានការ​ថយ​ចុះ​ជាង​ខែមករា និង​ករណី​ស្លា​.​ប់​បាន​កើនឡើង​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​២០២១ ខណៈ​ចំនួន​អ្នក​រង​របួស​បាន​ថយ​ចុះ​» ។

សម្ដេច​បន្ដ​ថា «​យោង​តាម​របាយការណ៍​ផ្ដល់​ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូ​ទាំង​ប្រទេស​ចំនួន​២៥៦​លើក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លា​.​ប់​១៤៣​នាក់ និង​របួស​៣៤៩​នាក់ ក្នុង​នោះ​របួសធ្ងន់​២១៩​នាក់​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​រៀបរាប់​ថា ស្ថានភាព​នេះ បើ​ប្រៀបធៀប​នឹង​ខែមករា គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ចំនួន​៨៧​លើក ស្លា​.​ប់​ថយ​៥២​នាក់ និង​របួស​ថយ​ចុះ​១០៤​នាក់ ប៉ុន្តែ​ចំនួន​នេះ បើ​ប្រៀបធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​២០២១​វិញ គឺ​មានការ​កើនឡើង​ចំនួន​៥​លើកស្លា​.​ប់​កើនឡើង​១៦​នាក់ និង​ដោយឡែក​ករណី​រង​របួស​បាន​ថយ​ចុះ​៦៦​នាក់ ។

សម្ដេច​បាន​បញ្ជាក់​ទៀត​ថា «​ជា​រួម​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ស្ថិត​ក្នុង​ការ​ប្រឈម​ខ្ពស់​នៅឡើយ ទាំង​ចំនួន​ករណី​អ្នក​ស្លា​.​ប់ និង​អ្នក​រង​របួស ដែល​ក៏​អាច​ឱ្យ​យើង​ប្រៀបធៀប​បាន​ថា មាន​កម្រិត​ខ្ពស់​ជាង​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា នា​ប​ច្ចុ​ប្ប​នេះ និង​គ្រោះថ្នាក់​សង្គម​ផ្សេង​ទៀត​»​។

លើស​ពី​នេះ សម្ដេច ស ខេ​ង ក៏​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​គ្រប់ពេល​ធ្វើ​ដំណើរ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន យោគយល់​អធ្យាស្រ័យ ដើម្បី​ការពារ​សេចក្ដីសុខ​ខ្លួនឯង អ្នក​ដទៃ និង​រួមចំណែក និង​កាត់ បន្ថយ​ហានិភ័យ​ខ្លាំង​ដល់​ជីវិត​ពលរដ្ឋ ។

សម្តេច​ស្នើ​សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ការ​រៀបចំ​ឱ្យ​មាន​គំនូស​សញ្ញា​ភ្លើង​សញ្ញា និង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្សេង​ៗ​ឲ្យ​បាន​គ្រប់គ្រាន់​តាម​ដងផ្លូវ ដើម្បី​ក្រើនរំលឹក និង​ពញ្ញាក់​អារម្មណ៍​អ្នកបើកបរ​ឲ្យ​គោរព​ច្បាប់ និង​មានការ​ប្រុង​ប្រយ័ត្ន ព្រមទាំង​កាត់​ប ន្ថ​យ​គ្រោះថ្នាក់​ចរាចរណ៍ ។

សម្តេច​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​របស់​យើង​តាម​ពាក្យស្លោក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ កម្ពុជា និង​សារ​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​គឺ​៖ ថ្ងៃនេះ ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។

គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​កាតព្វកិច្ច​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប ។ បើកបរ​លើស​ល្បឿន​ដែល​ច្បាប់​កំណត់ ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់ ។ បើ​ស្រវឹង​សូមកុំ​បើកបរ គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ គោក គឺ​គោរព​ជីវិត​ខ្លួនឯង និង​អ្នក​ដទៃ គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក គឺ​លើកកម្ពស់​កិត្យានុភាព​ជាតិ និង​ការពារ​ជីវិត​អ្នក​ត្រូវ​ពាក់មួក​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ